ខេត្ត​កំពង់​ស្ពឺ​ ៖​ ​បងប្រុស​បង្កើត​​​​ចិត្ត​ឃោរឃៅ​​​​​ព្រៃផ្សៃ​​​​​​​យក​របស់​របរ​​​​​ប្អូន​ ​​អស់​​​ពី​​​ថ្ងៃ​​​​ដល់​​យប់​​​​ឡើង​ខឹង​ប្អូន​​​ប្រាប់​ម្តាយ​​លប​​​​ចូល ​ផ្ទះ​​​​​រួចអារ.ក​​​​ប្អូន​​ស្រី​​​ខណៈពេល​​​​​ក្រុម​គ្រួសារ​​កំពុង​​​​ លង់​លក់​​​ក្នុង​ដំណេក​​​​ ។ ​ ​ហេតុការណ៍​​​​ដែល​​ស្មាន​​មិន​​​​ដល់​​​​​នេះកើត​ឡើង​​កាលពី​កណ្តាល​​​ អធ្រាត្រ​ ម៉ោង​​​​ប្រហែល​​​១២​និង​​៣០​​​នាទី​​​ ​​ថ្ងៃទី​​​២៣ ​​កុម្ភៈ ​​​​នៅ​​ក្នុង​ភូមិ​​​​ពោធិ ឃុំ​​ពាំងល្វា​ ស្រុក​ឧដុង្គ​ ។

ស្ត្រីជា​​ម្តាយ​ឈ្មោះ​​សុខ ​​ហន អាយុ​​​៧៤ឆ្នាំ​​បាន​រៀប​រាប់​​ថា ​កូន​ស្រីដែល​​​រង​គ្រោះ​​​​ឈ្មោះស៊ុំ​​ វិត  អាយុ​​​​២៥ឆ្នាំ ​ហៅ​ក្រៅ​​ស្រី​ល័ក្ខ បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​​សម្លៀក​បំពាក់​​សាន់​វ៉ូ ​មាន​តួនាទី​​ជា​ប្រធាន​ក្រុម​ ​​ឯជន​ដៃដល់​​​ត្រូវ​ជាកូន​បង​ឈ្មោះ​​ស៊ុំ ហួត ​ហៅឡុង​ ​​អាយុ​​៤១​ឆ្នាំ​ ​ជា​ជាង​សំណង់​ ។

ស្ត្រី​ជា​​ម្តាយ​​​​​បន្តថា ​​​​នៅ​វេលា​​ល្ងាច​​​មុន​​​​​​ពេល​កើត​ហេតុ​​កូន​ស្រី​​​​រងគ្រោះ​​ត្រឡប់​ ​ពី​​រោង​ចក្រ​​ជាមួយ​បងថ្លៃ​​​ជា​ប្រពន្ធ​ជន​ដៃដល់​​​បាន​​​ប្រាប់​​​ គាត់ថា កាលពី​​ព្រឹក​​ថ្ងៃទី​២២ ​កុម្ភៈ​ ​​បងប្រុស​បាន​​ទូរស័ព្ទ​​​ឱ្យ​​ទៅជួយ​​រុំ​​មុខ​របួស​កជើង​​ខាងឆ្វេង​​ដែល​ ​​សសរ​រលំ​​​លើ​ ​កាលពី​​បួន​ដប់​ថ្ងៃ​​មុន ​នៅ​ផ្ទះ​​​ជួល​​ក្បែរ​​នោះ​ដែរ​ ហើយ​​នាង​ក៏​​ទៅ​ដល់​​​បងនោះ​​ក៏បបួល​​ឱ្យ​​​​​​ជិះ​​ម៉ូតូ​​​​​ឌុប​ជាមួយ​ ទៅ​ដល់​​​ចំណុច​ដើម​​អម្ពិល​​ក្បែរ​ផ្លូវ​​ក្នុង​​​​​​ឃុំ​​ព្រៃ​​​​ពួច​ ស្រុក​​​​​អង្គ​ស្នួល​​ ​ខេត្ត​កណ្តាល​ ស្រាប់​តែ​​ចាប់​​ដោះ​​​យក​​​ខ្សែ.ក​ប្លាទីន​​​ ទម្ងន់​​​៥ជី​​​​​៥​ហ៊ុន​​ ខ្សែ​​​​ដៃ៥​ជី និង​ប្រាក់​​​​​១០០​​ដុល្លារ ​ខណៈ​​​​​​ពេល​​​នាង​​បាត់​បង់​​​​ស្មារតី​​ ។   ​លុះ​ដល់​​ម៉ោង​​​​ជាង៣​ថ្ងៃ​ដដែល​​នាង​​​​​​នឹង​​​ខ្លួន​​ក៏​ដើរ​មករក​ រថយន្ត​​​ឬ​ម៉ូតូ​​​ដើម្បី​ធ្វើ​ដំណើរ​​​​​​​មក​រោង​ចក្រ​​​​​វិញ​​​ ​​​ដោយ​​​​​​ហៅ​ម៉ូតូ​​​ឌុប​​​​ជិះ​​​ដោយ​​​គេយក​​​៦.០០០​​រៀល​ ។

ពេល​​មក​ដល់​​រោង​ចក្រ​ស្រប​ពេល​​កម្មករ​​​ចេញពី​​ ធ្វើ​ការ​​ហើយ​​​បាន​ជួបនឹង​​​​បងថ្លៃ​​​​​​​ក៏​យំ​​រៀប​រាប់​ប្រាប់​​​តាម​ ​​សាច់​រឿង​ រួច​​​នាំគ្នា​​​ជិះ​​​​រថយន្ត​​​មក​ផ្ទះ​​ដូច​​​សព្វ​ដង​​​។​   ស្ត្រីជា​ម្តាយ​​​បន្ត​ថា ពេល​​​ឮ​ដូច្នេះ​​​​​គាត់​​ក៏​ឱ្យ​​​​នាង​​ទូរស័ព្ទ​​​ទៅ​រក​បង​​ដើម្បី​ គាត់​​ក៏​​និយាយ​​តទល់​គ្នា​​​​ពីរឿង​​​​រ៉ាវ​​ដែលកូន​​បង​ធ្វើ​​អំពើ​មិន​​ គម្បី​​​​​មក​​​លើ​​​ស្រី​ ហើយ​​ឈ្មោះ​​ឡុង​ ​ជាបង​​ក៏​បាន​​​សន្យា​​ជាមួយ​ម្តាយ​​ថា ​ ព្រឹក​​នឹង​​មក​ផ្ទះ​​កុំ​ឱ្យ​​​ប្អូន​ស្រី​ទៅ​​ធ្វើ​​​ការឱ្យ​សោះ​​​ ហើយ​​​គាត់​ក៏​​​​បិទ​​ទូរស័ព្ទ​ទៅ​ ។  ​​គាត់​បន្ត​ទៀត​ថា ​​​យប់​នោះ​​ជន​​ល្មើស​​ជាបង​​​បាន​លួចចូល​​​តាម​​ជញ្ជាំង​​​​​​ស្លឹក​​​ ត្នោត​​​ពី​មុខ​​​ផ្ទះតៀម​ ប្អូន​ចូល​​​​​ទៅ​​អារ.ក​​​​​ប្អូន​ស្រី​​ដែល​​​កំពុង​​ដេក​​​លើ​គ្រែ​​​ តែម្នាក់​ឯង ។ ​​​​​ស្ត្រីជា​ម្តាយ​​​និយាយ​ថា  ក្នុង​ផ្ទះ​​​​មាន​គ្រែ​​​៤ នៅ​​ចន្លោះ​​​ពីគ្នា​​​ប្រហែល​​​​​ជាកន្លះ​​ម៉ែត្រ​​ប៉ុណ្ណោះ​ ហើយ​​មាន​គ្រែ​​បី​​​ដែល​មាន​មនុស្ស​​ដេក ។ ​​ពេល​កំពុង​កើត​ហេតុ​​​​​នោះ​កូន​ស្រី​​រើ​​ដែរ ​តែអ្នក​​ដេក​​​គ្រែ​​​ក្បែរ​​នោះ​​​​​​​​ហាក់​​​​ដូច​ជា​ងើប​មិនរួច  ។ ​តែក៏​​ឮ​​​ឈ្មោះ​ឡុង ជាបង​ ​ស្រែក​ថា ​​​ឯង​​ងាប់​ទៅ​​រំពេច​​​នោះ​​ ​​គាត់​ជា​ម្តាយ​​ក៏​ក្រោក​​​​មក​​មើល​​ឃើញ​​កូន​​ដេក​​ដោយ​​មាន​ឈាម​​ហូរ​ ចេញពី​​​​​​បំពង់កក្រហម​​ច្រាល​​ហើយគាត់​ក៏​​​បើក​ទ្វារផ្ទះ​​តាម​​​ ជនដៃដលតែរកមិនឃើញ​ ។

ក្រុម​​​គ្រួសារ​​ក៏​ប្រញាប់​​​ប្រញាល់​​​ហៅរថយន្ត​ ដឹកនារី​​​​រងគ្រោះ​​ទៅមន្ទីរ​​​ពេទ្យ​ព្រះកុសុមៈ​​រាជ​ធានី​ភ្នំពេញ ។ ​​ក្រោយ​ពេល​កើត​ហេតុ​​ សមត្ថកិច្ច​​បាន​​​ចុះ​​​ពិនិត្យ​​ដល់​ផ្ទះ​បាន​ឱ្យ​ដឹង​​ថា ​ស្ត្រី​​រងគ្រោះ​​ត្រូវរបួស​​នៅ​​ចំហៀង​​​កខាង​​​ឆ្វេង​​ ហើយ​​​សមត្ថ​កិច្ច​ ​កំពុង​​ស្រាវ​ជ្រាវ​​​តាម​​​ចាប់​ជន​​ល្មើស​​​ជាបង​​មក​​ផ្តន្ទាទោស​តាម​​​ ច្បាប់ ។
គួរ​បញ្ជាក់​​ថា  ​យប់​នោះ​​ប្រពន្ធ​​និងកូន​​ជន​ល្មើស​ក៏ដេក​​នៅ​​ក្បែរ​​​​ជាប់់​គ្នា​ដែរ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]