ភ្នំពេញ៖ Huawei P9 នឹងធ្វើឲ្យអ្នកភ្ញាក់កផ្អើលជាមួយនឹងភាពលេចធ្លោ ផ្តាច់គេ ក្រោយពីលេចមុខក្នុង កម្មវិធីសម្ភោធនៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៦ ខែមេសាកន្លងទៅនេះ P9 កាន់តែធ្វើឲ្យអ្នកប្រើស្មាតហ្វូនទូទាំង ពិភពលោកទន្ទឹង រងចាំស្មាតហ្វូនដ៏ពិសេសនេះ រឹតតែខ្លាំងឡើងថែមទៀត។ 

ថ្ងៃនេះ យើងនឹងបង្ហាញលម្អិតថាតើលក្ខណៈសម្បត្តិរបស់ P9 មានភាពលេចធ្លោ និងពិសេសយ៉ាងណាខ្លះ។ កាមេរ៉ាភ្លោះ Leica មិនធ្លាប់មាន ចំនុចដំបូងដែលធ្វើឲ្យ P9 ទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនកុះករបែបនេះ គឺដោយសារតែកាមេរ៉ាភ្លោះសហការផលិតជាមួយនឹងក្រុមហ៊ុន LEICA ដែលជាក្រុមហ៊ុនកាមេរ៉ា ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលត្រូវបានដាក់បញ្ចូលទៅក្នុង ស្មាតហ្វូននេះ។ បើនិយាយដល់គុណភាពរូបភាពដែលថតដោយ កាមេរ៉ាភ្លោះនេះវិញ គឺមាននូវកម្រិតរូបភាពភ្លឺច្បាស់ និងមានជម្រៅរូបភាព (Depth) ដូចមើលនឹងភ្នែករបស់ យើងផ្ទាល់ផងដែរ។ នេះគឺដោយសារតែកាមេរ៉ាទាំង២នេះ ធ្វើការយ៉ាងស៊ីសង្វាក់ជាមួយគ្នា ដោយកាមេរ៉ានៅខាងឆ្វេងគឺកាមេរ៉ាសខ្មៅ (monochrome) សម្រាប់ចាប់យកនូវជម្រៅរូបភាព និងពន្លឺទីកន្លែងដែលអ្នកថត លៃយ៉ាងណា មិនឲ្យរូបភាពអ្នកស្លេកនោះទេ ខណៈដែលកាមេរ៉ានៅខាងស្តាំជាប់នឹងភ្លើង Flash គឺជាកាមេរ៉ាRGB មានជំនាញឯកទេស ខាងចាប់ពណ៌ និងលៃតម្រូវកម្រិតពណ៌ ធ្វើយ៉ាងណាឲ្យដូចទៅនឹងពណ៌ធម្មជាតិ តែរូបភាពមានភាពច្បាស់ជាងកាមេរ៉ាស្មាតហ្វូន ដទៃដោយសារតែកាមេរ៉ាភ្លោះនេះ ក៏ធ្វើការបន្ថែមកម្រិតពន្លឺដើម្បីធ្វើឲ្យគ្រប់រូបភាព ដែលអ្នកធ្វើការចាប់យកមានភាពភ្លឺច្បាស់។ 

បើប្រៀបធៀបជាមួយរូបភាពដែលចាប់យកដោយស្មាតហ្វូនផ្សេងទៀត រូបភាពពីP៩ គឺមានគុណភាពភ្លឺច្បាស់ជាង និងមានកម្រិតពន្លឺធម្មជាតិជាង ដោយសារកាមេរ៉ាភ្លោះនៅលើP9 ធ្វើការបន្ថែមពន្លឺបានច្បាស់ជាងកាមេរ៉ាដទៃចាប់ពី១០០ ភាគរយ រហូត ២៧០ ភាគរយឯណោះ។ កាមេរ៉ាភ្លោះ LEICA នេះក៏មានមុខងារ Fast Focus ដែលអាចចាប់រូបភាពដែលកំពុងមានសកម្មភាពបានយ៉ាងរហ័សជាទីបំផុត ដោយច្បាស់មិនព្រិលនោះទេ ហើយរូបភាពអ្នកផ្តោតលើ(Focus) និងផ្ទៃខាងក្រោយគឺមើលទៅដាច់ពីគ្នាតែម្តង ដូចរូបថតដែលចាប់យកដោយកាមេរ៉ា DSLR ផងដែរ។ LEICA ក៏បានដាក់បញ្ចូលនូវមុខងារបន្ថែម សម្រាប់ការថតរូបដូចជា មុខងារចាប់រូបភាពជិតដោយប្រើឡាហ្ស៊ែរ (Laser Focusing) និងមុខងារចាប់រូបភាពឆ្ងាយ ដោយប្រើមុខងារចាប់ជម្រៅនិងចម្ងាយរូបភាព (Precise Depth Focusing) កម្រិតកុងត្រាស់ (Contrast) ដែលដំណើរការគួរជាទីគាប់ចិត្ត ដែលទាំងនេះគឺជាអ្វីដែល អ្នកថតរូបជំនាញត្រូវការជាចាំបាច់អស់ជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះ Huawei បាននាំយកមកដាក់លើ P9 ដែលកំពុងតែមានប្រជាប្រិយភាពមួយនេះ។ 

អេក្រង់ និងការរចនា P9មានអេក្រង់ទំហំ ៥.២ អ៊ីញ ត្រូវបានស្រោបដោយកញ្ចក់ 2.5D គុណភាពខ្ពស់បំផុត នៅផ្នែកខាងលើ វ័ណ្ឌជុំវិញដោយសារធាតុ អាលុយមីញ៉ូមដែលមានរឹមបែបគ្រាប់ត្បូងពេជ្រ បញ្ចេញភាពភ្លឺផ្លេករលោងឆើតឆាយបំផុត។ P9 មានកម្រាស់ស្តើងបំផុតគឺត្រឹមតែ ៦.៩៥មម ប៉ុណ្ណោះ បើប្រៀបធៀបនឹង ស្មាតហ្វូនដទៃទៀត ហើយអ្វីដែលរឹតតែពិសេស និងអស្ចារ្យទៀតនោះគឺកាមេរ៉ារបស់ P9 មិនលៀនចេញមកក្រៅដូចស្មាត ហ្វូនផ្សេងនោះទេ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានភាពរលោង រាបស្មើតែម្តង។ រីឯគែមអេក្រង់វិញទៀតសោត ក៏មានលក្ខណៈស្តើងផងដែរគឺត្រឹមតែ ១.៧មម ប៉ុណ្ណោះដែលធ្វើឲ្យស្មាតហ្វូននេះសឹងតែគ្មានគែមអេក្រង់ទៅហើយ ដែលនេះគឺ គុណសម្បត្តិមួយសម្រាប់អ្នកប្រើប្រាស់ នៅពេលដែលចុចលើផ្ទៃអេក្រង់ និងធ្វើឲ្យអេក្រង់ស្មាតហ្វូននេះ មើលទៅមានលក្ខណៈធំទូលាយ។ P9 មានទំហំផ្ទុក 64GB មានពណ៌មាសដ៏ភ្លឺរលោង ដែលជាស្តង់ដាពណ៌តួទូរស័ព្ទលេចធ្លោមួយ ជាមួយនឹងតួផ្នែកខាងក្រោយ ធ្វើពីដែកពណ៌មាសភ្លឺរលោងឆ្នូតតូចៗទាក់ភ្នែកបំផុត។ លើសពីនេះទៅទៀត បើក្រឡេកទៅមើល P9 ពណ៌សរលោងវិញគឺរលោងជាងថ្នាំឡានតម្លៃថ្លៃៗកប់ពពកទៅទៀត ដែលវាចាំងរំលេចរាល់ ពន្លឺទាំងអស់ដែលចាំងជះមកលើទូរស័ព្ទនេះ តែឆ្នូតនីមួយៗនៃចំណាំងផ្លាតដែលជះ ពីតួស្មាតហ្វូននេះទៅវិញនោះ ធ្វើឲ្យពណ៌នៅលើទូរស័ព្ទនេះកាន់តែអស្ចារ្យថែមទៀត។ 

P9 មាន ៦ពណ៌សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តគឺ ពណ៌សលាយប្រផេះ ពណ៌មាសក្រហម ពណ៌ទឹកប្រាក់ ពណ៌មាសស្តើង ពណ៌សេរ៉ាមិចស និង ពណ៌មាសភ្លឺចាំង។ សមត្ថភាព និងគុណភាពថ្ម P9 ត្រូវបានផលិតឡើងដើម្បីសមត្ថភាពដំណើរការខ្ពស់ និងមានល្បឿនលឿនបំផុត ទាំងដំណើរការ និងការប្រើអ៊ិនធើណិតដែលជាចំនុចធ្វើឲ្យ Huawei ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន។ ជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ និងកម្រិតភាពច្បាស់ដល់ទៅ 1080 ភិកស៊ែល (Pixels) ស្មាតហ្វូន P9 ដំណើរការលើអង្គចងចាំជំនាន់ថ្មីប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែលជាធ្វើឲ្យ P9 ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពដំណើរការលឿនបំផុតនាំមុខគេ ហើយប្រើថ្មទំហំ3,000mAh កាន់ជាប់បានយូរធ្វើឲ្យស្មាតហ្វូននេះជាស្មាតហ្វូនដ៏ល្អបំផុតទាំងផ្នែកសមត្ថភាព និងថាមពលថ្ម។ 

អំពីក្រុមហ៊ុន Huawei Consumer BG ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបានប្រើបាស់ដោយមួយភាគបីនៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល=។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖ Facebook: facebook.com/HuaweiDevice Twitter: twitter.com/HuaweiDevice YouTube: youtube.com/HuaweiDevice Instagram: https://instagram.com/huaweiconsumer 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]