ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង​០៣ និង​៤៥នាទី​រសៀលថ្ងៃទី៤ ឧសភា ២០១៦ មានប្រជាពលរដ្ឋចំនួន​២​ភូមិ គឺភូមិ​ព្រែកខ្សាយ​ និងភូមិ​ឧត្តម​ ស្ថិត​ក្នុង​ឃុំព្រែក​ខ្សាយ(ក) ស្រុកពាមរក៍ បាននាំគ្នារត់​ត្រហេបត្រហប ខ្លះ​យំបណ្តើរ ខ្លះ​ទៀត​ស្រែកបណ្តើរថា «កូន​អញ មិន​ដឹង... កូនឯង​មិនដឹងទេ» ដែលលង់​ទឹកស្លាប់នេះ ។

ប្រជាពលរដ្ឋ​​ផ្អើលរត់ទៅនេះ ដោយសារទទួលបាន​ព័ត៌មាន​​ថា មានសិស្ស​សាលា​នៅអនុវិទ្យា​ល័យ​ព្រែកខ្សាយ មួយក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០នាក់ បាន​បបួល​គ្នាចុះ​ទៅហែលទឹក​​ទន្លេ​មេគង្គលេង ដោយបច្ចុប្បន្ននេះ មានសិស្សម្នាក់​បានលង់​ទឹកស្លាប់បាត់​ទៅហើយ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា ទាក់ទងនឹងករណីយខាងលើនេះដែរ ក្មេងស្រី៣នាក់ ពេលទៅជីកក្ដាមនៅវាលស្រែ ស្រាប់តែចុះលាងជើងក្នុងទឹកស្រះក៏ បាក់ដីមាត់ស្រះលង់ទឹក បណ្ដាលឱ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកនោះមាន៣នាក់ ទី១ ឈ្មោះ ហាន គន្ធា អាយុ១៤ឆ្នាំ(ស្លាប់) ទី២ឈ្មោះ អាន វណ្ណលីដា អាយុ១៥ឆ្នាំ(ស្លាប់) និងទី៣ឈ្មោះ ស៊ាត ចរយា អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយឡែក ក្មេង​ប្រុស​ស្រី​បី​នាក់ ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ​គ្នា បាន​លង់ទឹក​ទន្លេ​ស្លាប់​ទាំង​បី​នាក់ កាលពី​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា​នៅ​ចំណុច​ច្រាំង​ស្រុត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ពេល​ដែល​ទៅ​លេង​ផ្ទះ ជីតា ថ្ងៃ​បុណ្យចូលឆ្នាំ ហើយ​នាំ​គ្នា​ទៅ​លេង​ទឹកទន្លេ​។ មន្ត្រី​នគរបាល ស្រុក​ខ្សាច់កណ្ដាល​បាន ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ មាន​បី​នាក់ ទី​១.​ឈ្មោះ ភាព ឈាវ​លី ភេទ​ប្រុស អាយុ​12​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ច់​កណ្ដាល ទី​២. ឈ្មោះ ភាព ឈូ​ឡុ​ង ភេទ​ប្រុស អាយុ 8​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ទី​៣.​ឈ្មោះ យី ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​9​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ ឱ​ពុក​ម្ដាយ ក្មេង​រង​គ្រោះ​បាន​នាំ​ទៅ​លេង​ផ្ទះ​ជីតា ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​វេលា​កើតហេតុ​ខាងលើ​នោះ ជន​រង​គ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ បាន​នាំ​គ្នា​ទៅ លេង​ទឹក​ទ​ន្ល​ខាងក្រោយ​ផ្ទះ ក៏​បាន រអិល​ជើង​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ តោង​គ្នា​លិច​បាត់​លង់​ស្លាប់​ទាំង​បី​នាក់​។ ពេល​នោះ​មាន​ក្មេង​ដែល​ ទៅ​ជាមួយ​បានឃើញ រត់​មក​ប្រាប់​ចាស់​ៗ​នៅផ្ទះ​ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ ទៅ​មុជទឹក​រាវរក​តែ​រក​មិន ឃើញ​ភ្លាម​ៗ​ទេ ។ ក្រោយមក ទើប​គេង់​សំណាញ់​រក​ឃើញ ជាប់​ក្នុង​សំណាញ់ ស្លាប់​អោប​គ្នា​ទាំង​បី​នាក់ ។​ក្រោយ​ពី អាជ្ញាធរ និង​សមត្ថកិច្ច ពិនិត្យ​សព​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សាកសព ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]