(តាកែវ)៖ ស្រ្តីម្នាក់ត្រូវបានក្រុមចោរ ម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានចូលភ្ជង់យកកាបូបលុយអស់ជាង១ម៉ឺនដុល្លារ នៅវេលាថ្ងៃត្រង់ទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមហ៊ុន «ខេលីង» លក់ឱសថបុរាណធម្មជាតិ ភូមិប្រហួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ស្រ្តីដែលចោភ្ជង់ក្បាលប្លន់យកកាបូបលុយឈ្មោះ មាន វណ្ណៈ អាយុ២៩ឆ្នាំ បានយកប្រាក់មកបង់ឲ្យក្រុមហ៊ុនជាមួយប្ដី។

ខណៈដែលប្ដីចូលប្រជុំនៅខាងក្នុងក្រុមហ៊ុន ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូប្រភេទសង់១២៥ ពណ៌ខ្មៅ ម្នាក់ចាំនៅលើម៉ូតូ និងម្នាក់ទៀតបានចុះពីលើម៉ូតូ ដើរចូលមកភ្ជង់ក្បាលស្រីរងគ្រោះ ដែលនៅមុខក្រុមហ៊ុន ហើយឆក់យកកាបូបយករួចជិះគេចខ្លួនសំដៅទៅផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ បាត់ស្រមោលតែម្ដង។ លោក រ័ត្ន នាង ប្ដីស្រ្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា លុយក្នុងកាបូប ដែលក្រុមចោប្លន់យកទៅនោះមានចំនួន១,១០០៨ដុល្លារ និងទូរស័ព្វដៃមួយចំនួនទៀត។ បន្ទាប់ពីក្រុមចោប្លន់រួច ក៏មានការស្រែកឆោឡោឡើង ហើយក៏មានមនុស្សជិះដេញតាមក្រុមចោដែរ ក៏ប៉ុន្តែអ្នកដែលដេញតាមចោរត្រូវសមត្ថកិច្ច ស្ទាក់ហៅសួរនាំនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់៕

ផ្តល់សិទ្ធិដោយ៖ FreshNews

កំណត់ហេតុខ្មែរឡូត៖

និយាយដល់ខេត្តតាកែវ គួររំលឹកដែរថា ឆ្លងកាត់​ការ​ប្រកួត​ យ៉ាង​ស្វិតស្វាញ នៅ​សណ្ឋាគារ​ ណា​ហ្គា​វើ​ល​ កាលពី​រាត្រី ​ថ្ងៃអាទិត្យ ទី​២១ មិថុនា ២០១៥ ក្នុង​ព្រឹត្តិការណ៍ ​នៃ​ការ​ប្រកួត​ជ្រើសរើស «MISS Grand Cambodia» កញ្ញា​សេង ប៉ូ​ល​វី​ថា​វី បេ​ក្ខ​នារី​មក​ពី​ ខេត្តតាកែវ បាន​ទទួល​ជ័យ​លា​ភី​ ចំណាត់ថ្នាក់​លេខ​១ សម្រាប់​តំណាង ​ប្រទេស​កម្ពុជា​ ទៅ​ចូលរួម​ប្រកួត «MISS Grand International» នៅ​ប្រទេស​ថៃ ។

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា ជំហាន​ទី​មួយ​គឺជា​ការ​ប្រកួត​ជ្រើសរើស​ទូ​ទាំង​ប្រទេស យក​តែ​បេ​ក្ខ​នារី​ដែល​មាន​សមត្ថភាព និង​ពោរពេញ​ទៅ​ដោយ​ឧត្តមភាព​ចំនួន​២៥​នាក់​ប៉ុណ្ណោះ​សម្រាប់​ចូលរួម​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​លើក​ចុង​ក្រោយ​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រៀបចំ​ប្រកួត​ជម្រុះ​ចំនួន​២​លើក ។ នៅ​លើក​ទី​១​គឺ​ប្រកួត​ជម្រុះ​១៥​នាក់ ចម្រាញ់​យក​១០​នាក់​ប៉ុណ្ណោះ​សម្រាប់​ឡើង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត ។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​សម្រេច​ជ្រើសរើស​យក​បេ​ក្ខ​នារី​ដែល​មាន​ពិន្ទុ​លើសគេ​ចំនួន​៣​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​បេ​ក្ខ​នារី​ដែល​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ប៉ុណ្ណោះ​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​បន្តដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត «MISS Grand International» នៅ​ប្រទេស​ថៃ​នា​ពេល​ខាង​មុខ ។

កញ្ញា​សេង ប៉ូ​ល​វី​ថា​វី ត្រូវ​បាន​បំពាក់​មកុដ​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​យ៉ាង​ស្រស់​ស្អាត​ដែល​មាន​តម្លៃ​ជាង​១០.០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ កញ្ញា​សេង ប៉ូ​ល​វី​ថា​វី មាន​អាយុ​២៣​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

ជ័យ​លា​ភី​កញ្ញាឯក​រង​បាន​ទៅ​លើ​កញ្ញា​គឹ​ម ខ​ន្តិ​យ មាន​អាយុ​១៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ​។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កញ្ញា​សេរី សត្យា​ភួង អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង ។

ជ័យ​លា​ភី​ប្រជាប្រិយភាព​បាន​ទៅ​លើ​កញ្ញា​កែវ សូ​នី​តា អាយុ​២១​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ​។ ជ័យ​លា​ភី​ថតរូប​ស្អាត​បាន​ទៅ​លើ​កញ្ញា​លឹ​ម ច័ន្ទ​សេរី​រ័​ត្ន អាយុ​១៨​ឆ្នាំ រស់នៅ​ភ្នំពេញ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]