កូរ៉េខាងត្បូង៖ មានអ្នកម្តាយវ័យក្មេងម្នាក់ កំពុងតែទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជន ជាមួយនឹងមុខស្អាត និងរូបរាងដ៏ស្លីមរបស់នាង។

យោងតាមគេហទំព័រកូរ៉េ បានឲ្យដឹងថា អ្នកម្តាយរូបស្រស់ម្នាក់ ដែលមានកូនស្រី២នាក់នៅក្នុងបន្ទុក ត្រូវបានល្បីសុះសាយក្នុងបណ្តាញសង្គម ជាមួយនឹងមុខមាត់ និងរាងដ៏ស្អាតរបស់នាង។  

ដោយសារតែរូបរាងស្វែល ក្បាលពោះរាបស្មើ របស់អ្នកម្តាយរូបនេះហើយ បានធ្វើឲ្យមនុស្សស្រីភាគច្រើន សរសើរ និងច្រណែនយ៉ាងខ្លាំង ដោយសារតែរូបនាង ចេះរក្សាសម្រស់ ឲ្យនៅតែស្អាតដដែល មិនចាញ់នារីៗក្រមុំប៉ុន្មានឡើយ។ ហើយជាពិសេស នាង ក៏ត្រូវបានមនុស្សជាច្រើន ចុច Follow នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ជាង៥ម៉ឺននាក់ឯណោះ៕

តោះមើលសម្រស់ អ្នកម្តាយវ័យក្មេងម្នាក់នេះទាំងអស់គ្នា៖ 

រូបថត៖ អ្នកម្តាយដ៏សែនស្អាត

ប្រភព៖ Lollipop

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីថ្ងៃទី ៣០ មករា ឆ្នាំ២០១៥ ក៏ធ្លាប់មានអ្នកម្តាយម្នាក់ ត្រូវបានល្បីល្បាញក្នុងអ៊ិនធើណេត ដោយសារតែស្រស់ស្អាតពេក។

កាលពីថ្មីៗនេះ នារីវ័យក្មេងម្នាក់ ត្រូវបានល្បីល្បាញ ក្នុងអ៊ីនធើណេត ដោយសារតែនាង មានរូបសម្ផស្ស ស្រស់ស្អាត និងស៊ិចស៊ីយ៉ាង ខ្លាំង។

ប្រិយមិត្តបានជ្រាប រួចមកហើយ ពីអ្នកគ្រូបង្រៀន ហាត់ប្រាណ កូរ៉េខាងត្បូង ម្នាក់ ដែលមានរូបរាង ស្រឡូន ល្បីពេញអនឡាញ ប៉ុន្តែមិនទាន់ បានប៉ុន្មានសប្តាហ៍ផង ម្តាយធម៌ ដ៏សែនស្អាត ម្នាក់ទៀត បានបង្វែរចិត្ត អ្នកលេងអ៊ីនធើណេត មកចាប់អារម្មណ៍ លើរូបនាង វិញម្តង។

នាង Vicky Chen អាយុ ២១ឆ្នាំ ត្រូវបាន អ្នកលេងអ៊ីនធើណេត ជាច្រើននាក់ ដាក់ឈ្មោះឲ្យថា "សម្រស់ទេពធិតា"។ មិនតែប៉ុណ្ណោះ នៅលើ បណ្តាញសង្គមហ្វេសបុក របស់នាង មានអ្នកចុច Follow ទៅដល់ ២៣ម៉ឺននាក់ ឯណោះ ហើយរូបថត និមួយៗ មានអ្នកចុច ជាច្រើន។ ចំពោះរូបថតប៉ុន្មានសន្លឹក ដែល Vicky Chen បានកាន់ ទារកនៅលើដៃ បានធ្វើឲ្យគ្រប់គ្នា គិតថា នាងជាម្តាយ របស់ទារក ប៉ុន្តែទោះជាយ៉ាងណា នាងបានអះអាងថា នាងគ្រាន់តែជា ម្តាយធម៌ របស់ទារកនោះប៉ុណ្ណោះ។

ចង់ដឹងថា សម្រស់ម្តាយធម៌ម្នាក់នេះ ស្រស់ស្អាត កម្រិតណា ក្រឡេកមើល ទាំងអស់គ្នា បន្តិចទៅមើល៖   

អ្នកលេង អ៊ីនធើណេត ឈ្លក់វង្វេង នឹងសម្រស់ អ្នកម្តាយ ដ៏ស្រស់ស្អាត ហើយស៊ិចស៊ីទៀត

មិនតែប៉ុណ្ណោះ ក៏មានអ្នកម្តាយមួយចំនួនទៀត គឺសម្រស់របស់ពួកគេ ស្រស់ស្អាត មិនចាញ់នារីៗក្រមុំប៉ុន្មានឡើយ។

ជាការពិត មនុស្សភាគច្រើនតែងគិតថា ពេលនារីៗក្លាយជាអ្នកម្តាយទៅ សម្រស់របស់ពួកគេ នឹងធ្លាក់ចុះអន់ថយ លែងស្រស់ស្អាតដូចជាពីមុនទៀតហើយ ប៉ុន្តែថ្ងៃនេះប្រិយមិត្ត នឹងប្លែកអារម្មណ៍ នៅពេលបានឃើញអ្នកម្តាយអាស៊ីកំពូលសម្រស់ ទាំង៩នាក់ខាងក្រោម ដែលក្មេងជាងវ័យ មិនចាញ់នារីនៅលីវប៉ុន្មានឡើយ។

យោងតាមគេហទំព័រ Viral Cham បានបង្ហាញនូវ សម្រស់របស់អ្នកម្តាយ ទាំង៩នាក់ ស្រស់ស្អាតខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រតាមអនឡាញ ជាច្រើននាក់ សរសើរមិនដាច់ពីមាត់។ ទោះបីជា នារីទាំងនោះ បានក្លាយជាអ្នកម្តាយគេក៏ដោយ តែពួកគេអាចរក្សាសម្ផស្ស និងរូបរាង បានយ៉ាងល្អ៕

នាង Shaine Wong
នាង Isabelle Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]