ខេត្ត​កំពង់ស្ពឺ ៖ ​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ បាន​បើក​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ក្រុម​ព្រានព្រៃ​ចំនួន​៥​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​បរ​បាញ់​​ស​ត្វព្រៃ​ ក្នុងស្រុក​ឱ​រ៉ា​ល ​និង​កន្លែង​ផ្សេង​ៗ​ទៀត​ ព្រមទាំង​ដកហូត​ឆ្អឹង​សត្វ​បាន​មួយ​ចំនួន​ ។

លោក​វរសេនីយត្រី​ប៑ុត​ ប៊ុន​ធឿ​ន ​ឣ​ធិ​ការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ឧ​សភា ​ថា ​ប្រតិបត្តិកា​នេះ​ ធ្វើ​ឡើង​តាំង​ពី​វេលា​​ម៉ោង១១យប់​​ថ្ងៃ​ទី​០៣ ឧសភា ២០១៦ មក​ម្ល៉េះ ដោយ​កម្លាំង​នគរបាល​កា​រិយាល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​អធិការដ្ឋាន​ស្រុក​ឱ​រ៉ា​ល់ ព្រមទាំង​សហការ​ជាមួយ​កំលាំង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់​ផង​ដែរ​ ។ 

​លោក​ឣ​ធិ​ការ​បន្ត​ថា​ ជាល​ទ្ធផល​សមត្ថកិច្ចឃាត់ខ្លួន​ជន​ស​ង្ស័យ​៥​នាក់​ ​នៅ​ចំណុចព្រៃ​ជ្រលង​ភ្នំខាងត្បូង​ឈៀង​ខាងកើត​​ទំនប់​ស្ទឹង​តា​សាល ចម្ងាយ​ប្រហែល​៥​ពាន់​ម៉ែត្រ ​​ក្នុងភូមិ​តា​សាល ឃុំ​តា​សាល់ ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​១-​ឈ្មោះ​វង់ វែង ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ធ្វើស្រែ (​ពាក់​អាវយឺត​ខៀវ​ដៃខ្លី​) ២-ឈ្មោះ​លឹ​ម ហាន ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជាអ្នក​ធ្វើស្រែ (​ពាក់អាវ​ក្រណាត់​ឆ្នូត​ស​) ៣-​ឈ្មោះ​ឡាយ លី​ម ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជា​ធ្វើស្រែ (​ពាក់​អាវយឺត​ខ្មៅ​សផ្កាឈូក​) ៤-ឈ្មោះ​ប៊ុ​ន រិ​ទ្ធី ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជាអ្នក​ធ្វើស្រែ ​(​ពាក់​ក្រណាត់​ក្រហម​ក្រ​ម៉ៅ) និង៥-ឈ្មោះ​ធូ ធី​ម ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ជាអ្នក​ធ្វើស្រែ​ (​ពាក់​អាវយឺត​បៃតង​) ​ទាំង​៥​នាក់ រស់​នៅ​ភូមិ​ដក់.ព ឃុំ​ក្រាំង​ដី​វ៉ា​យ ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ដកហូតអាកា​បត់​មួយ​ដើម​លេខ​៤៧១២ គ្រាប់​៤១​គ្រាប់ អាវុធ​ច្នៃ១គ្រាប់ កង់​២​ប្រអប់ ដែក​​កាត់​១​ប្រអប់ រំសេវ​ផ្ទុះ​២​ប្រអប់ ​​ឆ្អឹង​និង​ស្បែក​​សត្វ​ប្រើស​ឆ្អើ​ររួច​៧​គីឡូក្រាម និង​ម៉ូតូ​ម៉ាក​វ៉េវអាល់​ហ្វា៥​គ្រឿង ពណ៌​ខ្មៅ​៤ក្រហម​១​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកដែរថា ទាក់ទងនឹងករណីខាងលើនេះដែរ ជនជាតិ​ថៃ​៧​នាក់ ជិះ​ម៉ូតូ​៧​គ្រឿង ចូល​មក​បរបាញ់​សត្វ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ក្នុង​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ។

ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ ១-​ឈ្មោះ​វី​រ៉ា​ក់ សឹម​សិរិ​វ៉ា​ត់ ភេទ​ប្រុស ២-​ឈ្មោះ ឧ​ថៃ ព្រម​ងា​ម ភេទ​ប្រុស ៣-​ឈ្មោះ​រស្មី ថង​ឡាំ ភេទ​ប្រុស ៤-​ឈ្មោះ​បញ្ញា សន​ខាំ​មី ភេទ​ប្រុស ៥-​ឈ្មោះ​សុ​ឆាត ច​រិ​យ៉ា​ម៉ា ភេទ​ប្រុស ៦-​ឈ្មោះ ស៊ុម​គឹ​ត មិត​ចាំង​រិ​ទ ភេទ​ប្រុស ៧-​ឈ្មោះ​ថៃ​បួន ខាន់​បូ​លី ភេទ​ប្រុស ។ ជនជាតិ​ថៃ​ទាំង​៧​នាក់​ដែល​រស់នៅ​ភូមិ​ខូ​ត​សាមគ្គី ឃុំ​ណ​ង​មួ​ង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ។

សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ឲ្យ​ដឹង​ថា នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​នោះ ដោយសារ​លួច​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ក្នុង​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ រក​បរបាញ់​សត្វ និង​បាញ់​កណ្តុរ​តាម​បន្ទាត់​ព្រំដែន​តាំងពី​ស្រុក​អូរ​ជ្រៅ​ឆ្លងកាត់​ក្រុង​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ស្រុក​ម៉ា​ឡៃ ។ ការ​ឃាត់ខ្លួន​មនុស្ស​ទាំង​៧​នាក់​នោះ​រួម​ទាំង​ម៉ូតូ​ចំនួន​៧​គ្រឿង​និង​សម្ភារ​បាញ់​សត្វ​មួយ​ចំនួន ។

សមត្ថកិច្ច​បាន​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ធ្វើ​កិច្ចសន្យា ព្រមទាំង​អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​នៅ​ថ្ងៃ​ដដែល ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]