សហគ្រាស Sony ដែលជា អ្នកផលិតគ្រឿងអេឡិចត្រួនិច ធំជាងគេនៅប្រទេសជប៉ុន មានគម្រោង បង្កើត សេនស័ររូបភាព បច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដើម្បីបង្កើនការលក់ទូរស័ព្ទទំនើប ក្នុងស្រុក និងក្រៅស្រុក។ Sony បាននិយាយថា នេះជា ប្រព័ន្ធថ្មី សំរាប់ CMOS( complementary metal-oxide semiconductors) សំរាប់កាមេរ៉ា វត្ថុពាក់កណ្ដាលចំលង ដែលមានពាក់ព័ន្ធនិងសារធាតុលោហៈអុកស៊ីត និងជាកាមេរ៉ា តូចជាងគេ អាចថតរូបបានតាមការចង់របស់អ្នកប្រើប្រាស់។  ដើម្បីបំពេញតម្រូវការរបស់ អតិថិជន ដែលទាមទារចង់បានប្រព័ន្ធដែលអាច ប្រគួតប្រជែងជាមួយនិង IPhone ក្រុមហ៊ុនបានតំឡើងប្រព័ន្ធAndroid ដែលមានប្រយោជន៏ច្រើន។ ប៉ុន្ដែការផលិតម៉ាស៊ីនទាំងនេះ ត្រូវមានតំលៃទាបបន្ដិច ហើយមានកាមេរ៉ាល្អប្រសើរ ដើម្បីបំពេញតម្រូវការទីផ្សារ។ វាជាផលលំបាកសំរាប់ក្រុមហ៊ុន។  ក្រុមហ៊ុនបានអោយដឹងថា វានឹងមានការចំនាយប្រមាណ ៨០ លានកោដិ យ៉េន សំរាប់ម៉ាស៊ីន ពី៤៥,០០០ គ្រឿង ទៅ ៦០,០០០គ្រឿង ក្នុងមួយខែ លើការផលិតរូបភាពរបស់ Sony ដែលធ្វើឡើងនៅរោងចក្រ Kumamoto Prefecture ហើយផលិតផលនឹងចាប់ផ្ដើមចេញក្នុងខែ មីនា នៅ Guangzhou ប្រទេសចិន។ គំរោងធំរបស់ក្រុមហ៊ុនSony គឺចង់បានការកើនឡើងនូវការកូម៉្មង់ អោយធ្វើកាមេរ៉ា សំរាប់ទូរស័ព្ទដៃទំនើប Smart phone  និង ការគ្រប់គ្រង ៣០ភាគរយលើការផ្គត់ផ្គង់ផលិត ទៅទីផ្សារពិភពលលោក មុន ខែមីនា ឆ្នាំ២០១៤។ យុទ្ធសាស្រ្តថ្មីរបស់នាយកប្រតិបត្ដិ លោក Kazuo Hirai  ក្រុមហ៊ុនSony មានគំរោង នឹងរៀបចំផលិតទូរទស្សន៍ ដែលពំពាក់ការកែឆ្នៃថ្មី។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុន បានគំរោងចេញផលិតផលទាក់ទងនិងឧបករណ៍បិរក្ខាពេទ្យ ដែលមានទាក់ទងនិងកាមេរ៉ា ដើម្បីបង្កើនសន្ទុះចលនាលក់របស់ក្រុមហ៊ុន។

 

ដោយ TD 

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]