ភ្នំពេញ៖ ពិធីការិនីរូបស្រស់ កញ្ញា ជីជី បានចេញមុខបកស្រាយ ទៅលើរឿងដែលគេល្បីថា នាងបានលេចលីអូកណ្តាលវាល ខណៈពេលកំពុងថត។

កាលពីម្សិលមិញ រូបថតមួយសន្លឹក របស់ពិធីការិនីរូបនេះ ត្រូវបានល្បីខ្ទរខ្ទារ និងចែករំឡែកតៗគ្នា ដែលល្បីថា កញ្ញា ជីជី បានលេចចេញលីអូ ដោយមិនដឹងខ្លួន។ ចំពោះរូបថតនោះ បានធ្វើឲ្យអ្នកគាំទ្រ ចំអកឡកឡឺយ និងឌឺដងដាក់រូបនាងថា ក្នុងនាមជាតារាដែរ ហេតុអ្វីធ្វើអ្វីមួយមិនចេះប្រយ័ត្ន។ 

ដោយភាពមិនអស់ចិត្ត កញ្ញា ជីជី ក៏បានចេញមុខបកស្រាយ ទៅលើរឿងហេតុនេះ ជាសារធាណៈតែម្តង ព្រោះនាងមិនចង់ឲ្យមហាជន នៅតែបន្តផ្លែផ្កា និងរិះគន់លើនាងតទៅទៀតទេ។ ហើយក្នុងនោះដែរ នាងក៏បានបង្ហោះរូបថត និងសរសេរសារថា "នេះជារូប រ៉ូបរបស់ខ្ញុំ ដែលមានលក្ខណះ អាវជាប់ខោ មានពណ៌បៃតងលាយស ដូចអ្នកទាំងអស់គ្នា ឃើញក្នុងរូបនេះស្រាប់ ថ្ងៃមិញ ខ្ញុំបានបង្ហោះរូប តែជាលក្ខណះអង្គុយ ហើយគងជើងបន្តិច , អ្នកដែលមិនដឹង បែរជានិយាយថា លេចលីអូ ដែលតាមពិតជា រ៉ូបជាប់ខោ, អញ្ចឹងហើយ សូមកុំមានការយល់ច្រលំទៀត ! អាចថា ខ្ញុំគិតមិនបានគ្រប់ជ្រុងជ្រោយ ដែលបង្ហោះរូបថ្ងៃមិញ ព្រោះគិតថា វាជាខោ ហើយមិនគិតថា នឹងមានបញ្ហាបែបនេះ ! ចំនែកឯ page មួយចំនួន សូមពិចារណាឡើងវិញ កុំដើម្បី page មានអ្នកមើលច្រើន យករូបគេទៅpost ធ្វើអាជីវកម្ម បែបអគិតិ ព្រោះខ្ញុំមិនបានធ្វេសប្រហែសដល់ថ្នាក់ហ្នឹងទេ សូមជួយចែកចាយបន្ត ចំពោះបងប្អូនដែលបានយល់ច្រលំ អរគុណណា"

ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ?

រូបថតរបស់ កញ្ញា ជីជី​ ដែលល្បីថា លេចចេញលីអូ

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែ វិច្ឆិកាឆ្នាំ ២០១៥ ពិធីការិនី រូបស្រស់ កញ្ញា ជីជី បានបង្ហាញមុខ បុរសម្នាក់មាឌធំ តាមបណ្តាញសង្គម ទំនងជាគូស្នេហ៍ថ្មីរបស់នាង។

កញ្ញា ជីជី តែងព្យាយាមលាក់រឿងស្នេហារបស់នាង ជាអាថ៌កំបាំង តែកាលពីថ្មីៗនេះ នាងបានទម្លាយមុខមាត់បុរសកូនចិនម្នាក់ តាមបណ្តាញសង្គម ដោយបើកចំហរតែម្តង។ បើមើលតាមរូបថត ដែលកញ្ញាជីជី បានបង្ហោះ នាងហាក់ដូចជា ផ្អែមល្ហែម ជាមួយនឹងបុរសម្នាក់នោះយ៉ាងខ្លាំង ខុសពីធម្មតា។

ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន ក៏បានឆ្ងល់ដែរថា តើបុរសម្នាក់ ដែលតែងស្និទ្ធស្នាល ជាមួយនឹង កញ្ញា ជីជីនោះ តើរូបគេជាគូស្នេហ៍របស់នាងមែន ឬមិនមែន? ចុះចំណែកប្រិយមិត្ត យល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោមដើម្បីជ្រាបច្បាស់៕ 

កញ្ញា ជីជី និងបុរសម្នាក់ សង្ស័យជាគូស្នេហ៍

ហើយមិនតែប៉ុណ្ណោះ ពិធីការិនី រាងតូចច្រឡឹង និងគួរឲ្យខ្នាញ់ កញ្ញា ជីជី ត្រូវក្មេងៗចាប់អោប ក្រញិច នៅក្នុងកម្មវិធីតន្រី្ត ផ្សាយផ្ទាល់មួយ ធ្វើឲ្យនាងលក់មុខមិនស្ទើរនោះទេ។ នៅក្នុងកម្មវិធី ផ្សាយផ្ទាល់ A1 Modern Concert របស់ស្ថានីយ៍ទូរទស្សន៍ MYTV កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ពិធីការិនីវ័យក្មេង កញ្ញា ពេជ្រ សូលីដា ហៅ ជីជី ត្រូវបានទទួលរងភាពអាម៉ាស ដោយសារក្មេងៗ ដែលជាអ្នកទស្សនាមួយក្រុម ចាប់អោបក្រញិចនាង រហូតដកខ្លួន មិនចង់រួច៕

តោះ! ចង់ដឹងដំណើរដើមទង យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]