ភ្នំពេញ​៖ ក្រោយចាកចេញពី ប្រទេស​កំណើត​ រយៈពេល ៨​ឆ្នាំ​ ទៅរស់នៅជាមួយ នឹងភរិយា​លើទឹកដី ​អាម៉េរិក​ ដែល​ជា​អាណិកជនខ្មែរ លោក ហង្ស ឈា បាន​វិលមកកាន់ទឹកដី​ សុវណ្ណភូមិដ៏បវរ ​ជាលើកដំបូង ក្នុងលក្ខណ្ឌ​ចំនួន​ ៣ ដែលត្រូវមកបំពេញ ។​ 

ថ្លែង​ប្រាប់​ LookingToday នៅរសៀលថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ លោក ហង្ស ឈា បានប្រាប់ឲ្យដឹងថា «លោកបានមកដល់កម្ពុជា ១សប្តាហ៍ហើយ » ។ គោលដៅ​ចំនួន​៣ ដែលលោក ហង្ស ឈា មកលេង​លើកនេះ នោះគឺ ទី​១.មក​ទទួលម្តាយ​ពី ស្រុកខ្មែរ​ ទៅស្រុកអាម៉េរិក ទី២​.​មកជួបសិល្បៈករ​ អតីតកាល និងអ្នកសិល្បៈ ជំនាន់ក្រោយ ដោយមានការងារជាមួយគ្នា​​ ដែលអាចរៀបចំ ស្ព័នស័រសិល្បៈ យើងពីស្រុកខ្មែរ ទៅសហរដ្ឋ​អាម៉េរិក និងទី​៣ គឺការដើរ​កម្សាន្តរបស់ខ្ញុំ ជាមួយនឹងទិដ្ឋភាព នៅស្រុកខ្មែររបស់យើង​ ។ នេះគឺជា​សម្តី របស់លោក ហង្ស ឈាម បានថ្លែងប្រាប់បន្ត​។​

អតីត​តារាសម្តែង​ ដ៏ស្រស់សង្ហាររូបនេះ​ បានបន្ត​ទៀតថា «ទិដ្ឋភាពនៅស្រុកខ្មែរ របស់យើងមានការ រីកចំរើនច្រើន ដែលខុសពី ៨​ឆ្នាំមុន ដោយមានការ អភិវឌ្ឈន៍បានច្រើន​» ៕​

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត

ដោយឡែក គួររំលឹកឡើងវិញផងដែរថា សម្រាប់ជនជាតិចិន ដែលជាអ្នកធ្វើការនៅក្នុងទីក្រុង ពិធីចូលឆ្នាំចិន គឺជាឱកាសតែមួយគត់ ដែលពួកគេមាន ពេលឈប់ សម្រាកយូរថ្ងៃ ក្នុងការធ្វើដំណើរទៅលេង ឪពុកម្ដាយ ក្រុមគ្រួសារនៅឯស្រុកកំណើត ដែលអ្នកខ្លះវិញជួនកាល មិនបានទៅលេងផងដែរ។

ក៏ដូចជាកាលពីពេលថ្មីៗនេះ បន្ទាប់ពីចូលឆ្នាំចិនរួចមក រូបភាព២សន្លឹក បានធ្វើឲ្យអ្នកលេង បណ្ដាញទំនាក់ទំនង សង្គមក្នុង ប្រទេសចិន រំជួលចិត្ដគ្រប់ៗគ្នា ដែលនោះជារូបភាព បង្ហាញពីបុរសម្នាក់លុតជង្គង់ សម្ដែងការគោរព និងលា ឪពុកម្ដាយ ត្រលប់មកធ្វើការ នៅឯទីក្រុងវិញ។

នេះបើតាមការស្រាវជ្រាវ បានឲ្យដឹងថា បុរសក្នុងរូបភាពនេះមានឈ្មោះ Zhang Jinli អាយុ ៤៦ឆ្នាំ ជាកម្មករ ធ្វើការ នៅក្នុង ក្រុមហ៊ុនផលិតថ្នាំពេទ្យ មួយកន្លែងនៅប៉េកាំង។ ដោយសារតែការមមាញឹក នឹងការងារ គាត់ទើបតែបាន មកលេងផ្ទះ តែម្ដងគត់ក្នុងរយៈ ៤ឆ្នាំចុងក្រោយនេះ ក្នុងឱកាសពិធីចូលឆ្នាំចិននេះ។ ដល់ថ្ងៃដែលត្រូវត្រលប់ទៅធ្វើការវិញ កាលពីថ្ងៃពុធមុននេះ រូបគាត់ដែលមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ បានលុតជង្គង់ និងអោនខ្លួនចុះ ចំពោះមុខឪពុកម្ដាយ នៅកណ្ដាលមុខ សាធារណៈជន នៅឯស្ថានីយ៍រថភ្លើង Zibo ដែលដូចជា បង្ហាញពីភាពអកត្តញ្ញូ ដែលខ្លួនមិនបានបំពេញតួនាទី ជាកូនក្នុងការមើលថែឪពុកម្ដាយ ឲ្យបានដិតដល់ ដែលសកម្មភាពមួយនេះ បានធ្វើឲ្យអ្នកមើលឃើញនាំគ្នា រំជួលចិត្ដជាខ្លាំង និងសរសើរគ្រប់ៗគ្នា។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]