រាជធានីភ្នំពេញ​​ ៖ សេចក្តីរាយ​ការណ៍​ឱ្យ​​ដឹង​ថា កម្លាំង​នគរបាល​​នាយកដ្ឋាន​​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​ទោ​ អ៊ុ​ក ហៃ​សីឡា ប្រធាន​​នាយកដ្ឋាន​​ស៊ើប​អង្កេត និង​អនុវត្ត​នី​តិវិធី​អន្តោ​ប្រវេសន៍ បាន​​ធ្វើការ​ចុះ​ឆែក​ឆេរ​នៅ​​អង្គការ​ «សហ​ប្រតិ​បត្តិ​ការ​ អភិវឌ្ឍន៍» ​ដោយ​ឃាត់ខ្លួន​ ស្ត្រី​វៀតណាម​ម្នាក់ ជា​បុគ្គលិក​ប្រើ​អត្តសញ្ញាណប័ណ្ណ​ឈ្មោះ​ខ្មែរ ។

ហេតុការណ៍​ចុះ​ឆែកឆេរ​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​០៤ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​ស្នាក់​ការ​ផ្ទាល់ ផ្ទះ​លេខ​A48 ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ខាងលើ​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឈ្មោះ​ចាន់ ធី តែ​ជា​ជនជាតិ​វៀតណាម ។ បច្ចុប្បន្ន កម្លាំង​កំពុងធ្វើការ​ត្រួត​ពិនិត្យ​រក​ឯកសារ​បន្ថែម​ទៀត ៕

រូបភាព៖ ស្ត្រី​វៀតណាម​ ដែលត្រូវឃាត់ខ្លួន
រូបភាព៖ ស្ត្រី​វៀតណាម​ ដែលត្រូវឃាត់ខ្លួន
រូបភាព៖ ស្ត្រី​វៀតណាម​ ដែលត្រូវឃាត់ខ្លួន
រូបភាព៖ អង្គការសហប្រតិបត្តិការ អភិវឌ្ឍន៍
រូបភាព៖ អត្តសញ្ញាណប័ណ្ណ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា ​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅនេះ ជនជាតិ​វៀតណាម​ចំនួន​៣៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​យ៍ ម៉ុ​ក ប៊ុ​ន​ឈាង អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា។

ក្រោយ​ពី​បាន​រក​ឃើញ​នៅ​ពេល​ដែល​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ក្នុង​ការដ្ឋាន​សំណង់​ធនាគារ​វៀតណាម​មួយ​មានឈ្មោះ BIDC ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ពេល​កន្លង​មក​។

លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ក ប៊ុ​ន​ឈាង អនុប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​មាន​ប្រសាសន៍​ថា ក្នុង​នាមរូប​លោក​ជួសមុខ​អោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ជា​ប្រធាន​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ។

ដើម្បី​ធ្វើ​យ៉ាងណា​អោយ​កម្លាំង​របស់​លោក​ពង្រឹង​នូវ​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​តែងតែបាន​ចុះ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​រាល់​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ធ្វើការ​បណ្តេញចេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​សរុប​ចំនួន​៣៧​នាក់ ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​។

ក្រុម​ជនជាតិ​វៀតណាម​ដែល​ត្រូវ​ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ស្រុក​កំណើត​វិញ​ទាំង​៣៧​នាក់​ខាងលើ​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​កម្លាំង​របស់​លោក​ធ្វើការ​សហ​ការណ៍​ជាមួយនឹង​កម្លាំង​នគរបាល នៃ​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ពួក​គេ​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ក្នុង​កា​ដ្ឋា​ន​សំណង់​ធនាគារ​ដ៏​ធំ​មួយ​កន្លែង​គឺ​សំណង់​ធនាគារ BIDC របស់​ប្រទេស​វៀតណាម ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ព្រែក​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ដោយ​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ ប្រកប​មុខរបរ​ជា​កម្មករ​សំណង់៕

រូបភាព៖ បណ្តេញ​ជនជាតិ​វៀតណាម​៣៧​នាក់ តាម​ច្រក​ទ្វារ​ក្អម​សំណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]