ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាលដេកសន្លប់រដូករណែល ដោយសារម៉ូតូ៣គ្រឿងបុកគ្នាដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីថ្ងៃទី២០ សីហា ២០១២ វេលាម៉ោង៨យប់ នៅលើកំណាត់ផ្លូវលេខ៣១៤ មុខហាងអាហារដ្ឋាន បឹងមាស និងបឹងផល ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ ១-ឈ្មោះភោគ វណ្ណា ហៅគោ ភេទប្រុស អាយុ២២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ស្លាប់នៅនឹងកន្លែងកើតហេតុ ជាអ្នកបើកម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ និងអ្នករួមដំណើរជាមួយឈ្មោះឡីក សេរីមង្គល ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រងរបួសបែកក្បាល បែកចិញ្ចើម ផុងលលាដ៍ រលាត់ដៃជើងធ្ងន់ធ្ងរដេកសន្លប់នៅនឹងកន្លែងត្រូវបានក្រុម គ្រួសារបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ដើម្បីសង្គ្រោះ ។ ជនរងគ្រោះទី៣-ឈ្មោះហ៊ុល មករា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ស្លាប់នៅនឹងកន្លែង ជាអ្នកបើកម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ និងជនរងគ្រោះទី៤-ជាអ្នករួមដំណើរជាមួយឈ្មោះភួង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស មានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ របួសបែកក្បាល និងចិញ្ចើម ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]