បន្ទាយមានជ័យ៖ ក្រុមគ្រួសារស្ត្រី ដែលជាអាជីករខ្មែរ លក់ដូរនៅផ្សារ រោងគ្លឿង ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលត្រូវបានបុរសជនជាតិថៃ ពីរនាក់ ចាប់ដាក់ក្នុងរថយន្ត យកទៅបាត់កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នេះ បានសម្រេចដាក់ប្តឹង បុរសជនជាតិថៃ ពីបទបង្ខាំងមនុស្ស និងរំលោភសេពសន្ថវៈ នៅថ្ងៃទី៤ ខែឧសភា នេះ បន្ទាប់ក្រុមជនល្មើសត្រូវបានតម្រួតថៃស្វែង រកឃាត់ខ្លួន បានស្រុកក្លងហាត។ ស្រ្តីអាជីវករខ្មែរ ដែលត្រូវបានបុរសជនជាតិ ថៃពីរនាក់ធ្វើការចាប់ខ្លួន ដាក់ក្នុងរថយន្តនោះ មានអាយុ២៧ឆ្នាំ ស្រ្តីរូបនេះ មិនមែននៅលីវនោះទេ គាត់មានប្តី និងកូនប្រុសម្នាក់ ទៅហើយ ដែលមានមុខរបរជាអ្នកលក់ដូរ នៅក្នុងផ្សាររោងគ្លឿ រស់នៅក្នុងក្រុសសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងនៅព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះថា ស្ត្រីជនជាតិខ្មែរដែល ជាអាជីវករលក់ដូរនៅផ្សាររោងគ្លឿ ត្រូវបានតម្រួត ថៃរកឃើញ នៅម៉ោង១០ព្រឹកថ្ងៃទី៤ ខែឧសភា ក្នុងផ្ទះមួយកន្លែង នៅស្រុកក្លងហាត ដែលមានចម្ងាយពី ស្រុកអារញ្ញ័ជាង៥០គីឡូម៉ែត្រ។ លោកបន្តថា យោងតាមការសួរនាំស្រ្តីរងគ្រោះ បានឆ្លើយថា ជនជាតិថៃឈ្មោះ វាយុក អាក់សន បាន ចាប់នាងបញ្ចូលរថយន្តយកទៅរំលោភ និងធ្វើបាបលើរូបរាងកាយ ដោយយោងលើចម្លើយបំភ្លឺនេះ សាច់ញាតិរបស់នារីរងគ្រោះ បានសុំប្តឹង ឲ្យសមត្ថកិច្ចជួយចាត់ការ លើជនល្មើស និងបក្ខពួកតាមច្បាប់ ពីបទបង្ខាំងមនុស្សទុកដោយខុសច្បាប់ និងបទចាប់រំលោភសេពសន្ថវៈ។ ដោយឡែកចំពោះជនល្មើស បន្ទាប់ពីសួរនាំ តម្រួតក្លងលឹក និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី៥ ខែឧសភា ស្អែកនេះ។ ចំពោះករណីនេះដែរ លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ នឹងរៀបចំមេធាវីជូន ស្ត្រីរងគ្រោះ ដើម្បីចាត់ការលើករណីនេះ ដែលនេះជាកាតព្វកិច្ចរបស់អាជ្ញាធរកម្ពុជា ដែលត្រូវតែជួយពលរដ្ឋខ្លួនដែលមានបញ្ហា នៅបរទេស។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ មានការភ្ញាក់ផ្អើលមួយបានកើត ឡើង ក្រោយពីស្ត្រីអាជីវករខ្មែរម្នាក់ កំពុងលក់ដូរនៅក្រោយផ្សារអឺមអឹម នៅចំនុចរោងគ្លឿ ស្រាប់តែមានមនុស្ស ប្រុស៣នាក់ ម្នាក់ជាជនជាតិថៃ និង២នាក់ ផ្សេងទៀតជាជនជាតិខ្មែរ បានចុះពីលើរថយន្តអ៊ីស៊ូស៊ូ មួយបាំងកន្លះមួយគ្រឿង បិទម៉ាស់ជិត បានចុះមកក្បែរកន្លែងដែលនារីរងគ្រោះកំពុងលក់ដូរ បន្ទាប់ពីអង្គុយបានមួយសន្ទុះ ពួកគេបានចាប់នារីខ្មែរ នាំបញ្ចូលរថយន្ត ហើយបើកចេញទៅបាត់។ ធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ ហើយបានទូរសព្ទ័ទៅប្រាប់ប្តីស្ត្រីរងគ្រោះ ទើបពួកគាត់សម្រេចប្តឹងទៅប៉ូលីសឲ្យជួនអន្តរាគមន៍។ ប្រភពពីក្រុមអាជីវករ ដែលលក់ដូរក្បែរកន្លែងស្រ្តីរងគ្រោះ បាននិយាយថា កន្លងមកគេបានឃើញជនជាតិ ថៃរូបនោះឧស្សាហ៍មកទិញឥវ់ាន់របស់នារីរងគ្រោះ និងធ្លាប់ឃើញអង្គុយនិយាយជាមួយនាងទៀតផង។បញ្ហានេះ បានធ្វើឲ្យមជ្ឈដ្ឋានទាំងនោះមានមតិខុសៗគ្នា ខ្លះនិយាយអាចជាករណីចាប់ជម្រិត មតិខ្លះនិយាយថាអាចមកពី ជនជាតិថៃរូបនោះសុំស្នេហ៍នារីរងគ្រោះមិនបានទើបបានជាគេនាំគ្នាមកចាប់យកទៅអីចឹង៕ 

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]