បរទេស៖ កម្មវិធី Met Ball គឺជាកម្មវិធីបង្ហាញម៉ូត សំលៀកបំពាក់ដ៏ធំបំផុត ដែលមានការចូលរួមពីសំណាក់ តារាល្បីៗគ្រប់ជាន់ថ្នាក់់ ដើម្បីមកបង្អួតសម្រស់គ្នា នៅលើព្រំក្រហម នៅក្នុងរាត្រី Met Gala ។

គួរឲ្យដឹងថា កម្មវិធីដ៏អស្ចារ្យបានប្រារព្ធឡើង កាលពីថ្ងៃទី២ ខែឧសភាកន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់ តារាហូលីវូដល្បីឈ្មោះជាច្រើន ដូចជា «Taylor swift, Beyonce, Zayn Malik, Selena Gomez, Lady Gaga…» និងមានជាច្រើនរូបទៀត។ ពួកគេបានដើរបង្ហាញខ្លួន នៅលើព្រំក្រហម ជាមួយនឹងស្ទាយតុបតែងខ្លួនយ៉ាងអស្ចារ្យផ្សេងៗគ្នា បូកផ្សំជាមួយនឹង សំលេងហ៊ោរបស់អ្នកគាំទ្រទៀតនោះ ធ្វើឲ្យកម្មវិធីមានភាពគគ្រឹកគគ្រេង ខ្លាំងមែនទែន។

ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺវត្តមានរបស់កញ្ញា GiGi ដែលត្រូវជាមិត្តស្រីរបស់អតីតសមាជិក One Direction លោក Zayn Malik ក្នុងរាត្រីនោះផងដែរ។ គូសង្សារមួយគូនេះ បានដឹកដៃគ្នា ដើរនៅលើកម្រាលព្រំក្រហម និងបង្ហាញភាពស្និទ្ធស្នាល ធ្វើឲ្យអ្នកគាំទ្រជាច្រើន ស្រែកហ៊ោយ៉ាងខ្លាំង។

ចំណែកតារាចម្រៀង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងបំផុត ទាំងនៅបែកអឺុរ៉ុប និងបែកទ្វីបអាស៊ីផងនោះ គឺកញ្ញា Taylor Swift បានជ្រើសរើសរ៉ូបពណ៌ទឹកប្រាក់ពាក់កណ្តាលជង្គង់ ជាមួយនឹងស្បែកជើងកវែង និងលេងស្ទាយសក់ខ្លីពណ៌ស ដែលមើលទៅមានលក្ខណៈ ក្លាស៊ី ពិតជាសាកសមខ្លាំងមែនទែន ប៉ុន្តែរចនាបទនៃការតុបតែងខ្លួនរបស់នាង ដូចជាខុសប្លែកជាងរាល់ដងបន្តិច។

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកមើល កំពូលតារាចម្រៀងចង្វាក់ប៉ុប សំបុរពណ៌ទឹកឃ្មុំ អ្នកស្រី Beyonce ឯនេះវិញ អ្នកស្រីបានជ្រើសរើសយកនូវ ឈុតពណ៌ទឹកក្រូច រឹបរាង រីឯចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេល ដែលអ្នកស្រីស្លៀករ៉ូបដ៏ស្រស់ស្អាតមួយនេះ គឺត្រគៀកដ៏មូលក្លំរបស់អ្នកស្រី ដែលធ្វើឲ្យមនុស្សដែលមានវត្តមាននៅទីនោះ មានភាពភ្ញាក់ផ្អើល និងកោតសរសើរពីរាងដ៏ស្រស់ស្អាតរបស់អ្នកស្រីមិនដាច់ពីមាត់។

ជារួមមក វត្តមានដ៏អស្ចារ្យរបស់តារាកិត្តិយសល្បីៗឈ្មោះទាំងអស់នេះ បានធ្វើឲ្យរាត្រីជួបជុំ Met Gala មួយនេះ មានភាពរីករាយ និងអស្ចារ្យ មិននឹកស្មានដល់៕

Lady gaga
Zayn Mike & GiGi
Beyonce
Taylor Swift
Demi Lovato
Katy Perry
Selena Gomez
Kendall Jenner
Nicky Minaj

ប្រភព៖ HollyWoodlife

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]