តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានស្គាល់ តារាម៉ូដែលមួយដួងនេះទេ?

តារាស្រីដែលមកពីទីក្រុង Chifeng ប្រទេសចិន Liu Duo Duo ដែលមានទំងន់ ៤៨គីឡូក្រាម និងមានកំពស់ ១ម៉ែត្រ ៦៨សង់ទីម៉ែត្រ គឺជាតារាម៉ូដែលស្រី ដែលមានភាពល្បីល្បាញនៅក្នុងប្រទេសចិន និងនៅក្នុងបណ្តាញអិនធើណេត។ ហើយនាពេលថ្មីៗនេះ នាងកាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែការសម្តែង និងការបញ្ចេញកាយវិការដ៏គួរឲ្យស្រលាញ់របស់នាង។

នាងមិនត្រឹមតែជាតារាម៉ូដែលប៉ុណ្ណោះទេ នាងថែមទាំងជាតួស្រីក្នុងការសម្តែងរឿងទៀតផង។ តារាស្រីរូបនេះត្រូវបានគេដាក់រហ័សនាមឲ្យថា “Little Fan Bing Bing” នាងធ្លាប់បានសម្តែងរឿងជាច្រើន និងធ្លាប់បានថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទស្សនាវត្តី និងថតកម្មវិធីទូរទស្សន៏ផ្សេងៗទៀតផង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]