បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទស្សនា ខ្សែវីដេអូឃ្លីប ដែលបង្ហាញពីបុរសម្នាក់ មិនដឹងជាកើតរោគអី បានយកកាំភ្លើងផាវ បាញ់ក្បាលខ្លួនឯង ដោយចុងក្រោយ ទទួលលទ្ធផល យ៉ាងអាណោចអាធ័មបំផុត។

វីដេអូឃ្លីបដែលបានបង្ហោះ លើគេហទំព័រ LiveLeak បង្ហាញពីសកម្មភាព ដ៏ឆ្គួតលីលា របស់បុរសរូបនោះ ទទួលបានចំនួនចុចមើល រហូតដល់ទៅ ជាង ៣ម៉ឺនដងឯណោះ។

បើយោងតាមខ្សែវីដេអូឃ្លីប ដែលមានរយៈពេល ជិត១នាទីនោះ បានបង្ហាញឲ្យឃើញ បុរសរូបនោះ ពាក់របាំងភ្នែក មួយចំហៀង យកកាំភ្លើងផាវ មកភ្ជង់ក្បាលខ្លួនឯង បម្រុងនឹងបាញ់ ខណៈមិត្តភក្តិ របស់គេម្នាក់ទៀត បានកាន់កាមេរ៉ា ដើម្បីថតយកសកម្មភាព ដ៏ឆ្គួតលីលារបស់គេ។

មួយរំពេចក្រោយមក សម្លេងស្នូរកាំភ្លើង បានបន្លឺឡើង បន្ទាប់ពីបុរសនោះ កេះកៃកាំភ្លើង ធ្វើឲ្យគ្រាប់កាំភ្លើងផ្លោងចេញ បន្សល់ទុកតែស្នាមគ្រាប់ នៅលើក្បាលបុរសនោះតែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះគឺជាសំណាងល្អ របស់គេហើយ ដែលមិនបណ្តាលឲ្យ រងគ្រោះថ្នាក់ដល់ជីវិត៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ យុវជនថៃម្នាក់ ព្រោះតែចង់ទាមទារ ការចាប់អារម្មណ៍ច្រើន ទើបត្រូវបានប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ទោស ក្រោយពីរូបគេ បង្ហាញសកម្មភាព ដ៏មិនទំនងជាខ្លាំងមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យុវជនថៃម្នាក់មានឈ្មោះ Nae Wat Dao ត្រូវបានគេដឹងថា គឺជាអតីតសមាជិក ក្រុមអ្នកលេងមួយ ពេលនេះត្រូវបានប៉ូលិស ចាប់ខ្លួនហើយ ត្រៀមចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ បន្ទាប់ពីរូបគេធ្វើការ បង្ហោះវីដេអូបន្តផ្ទាល់ នៅលើហ្វេសប៊ុក ដោយបង្ហាញអំពីសកម្មភាព ក្នុងការកេះកៃកាំភ្លើង បាញ់ក្បាលខ្លួនឯង។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា បុគ្គលិកពេទ្យ នៅឯមន្ទីរពេទ្យ Siriraj ក្នុងទីក្រុងបាងកក របស់ប្រទេសថៃ បានអះអាងថា យុវជនឈ្មោះ Nae នេះគឺមានរបួស នៅត្រង់ថ្ងាសខាងស្តាំ ក៏ប៉ុន្តែនោះមិនមែនជា របួសដោយសារគ្រាប់កាំភ្លើងឡើយ។

ជុំវិញករណីនេះដែរ នាយរងប៉ូលិស Pongsapat Pongcharoen បាននិយាយថា “ករណីនេះត្រូវបាន ចាត់ចូលជាបទឧក្រិដ្ឋបច្ចេកវិទ្យា ហើយការស៊ើបអង្កេតរបស់យើង ក៏កំពុងតែដំណើរការ។ សម្រាប់សកម្មភាពរបស់យុវជនឈ្មោះ Nae ត្រូវបានប៉ូលិសសន្និដ្ឋានថា រូបគេធ្វើវាឡើង ក៏ដើម្បីតែបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅលើបណ្តាញសង្គម ដោយមិនបានដឹងថា ទង្វើបែបនោះគឺវាខុសនឹងច្បាប់នោះឡើយ។ ទោះយ៉ាងណាក៏ដោយ ពេលនេះខាងប៉ូលិស ក៏កំពុងស៊ើបអង្កេតឲ្យបានល្អិតល្អន់ និងត្រៀមធ្វើការចោទប្រកាន់ យុវជនរូបនោះ ទៅតុលាការ”។

គូសបញ្ជាក់ផងដែរថា ពេលនេះវីដេអូដែលបង្ហាញ អំពីសកម្មភាពមិនទំនង របស់យុវជនរូបនោះ ត្រូវបានលុបចោលពីបណ្តាញសង្គមហើយ។ នេះក៏ជាមេរៀនមួយ សម្រាប់ដាស់តឿន ទៅដល់យុវជនផ្សេងទៀត ដើម្បីធ្វើការពិចារណាឲ្យបានច្បាស់សិន មុននឹងសម្រេចធ្វើអ្វីមួយ បង្ហាញនៅលើបណ្តាញសង្គម ក្នុងបំណងទទួលបាន ការចាប់អារម្មណ៍ និងប្រជាប្រិយភាព៕

រូបភាព៖ Nae Wat Dao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]