អូស្ដ្រាលី៖ គ្រាន់តែលឺឈ្មោះភ្លាម ប្រិយមិត្ដប្រាកជាឆ្ងល់ថា នំខេកតំណក់ទឹកភ្លៀង មានរូបរាង និងរសជាតិបែបណា? ហើយប្រាកដជាចង់ភ្លក់ជាក់ជាមិនខាន។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហាង Harajuku Gyoza ដែលមានទីតាំងនៅក្នុងប្រ៊ិសប៊េន និងស៊ីដនី ប្រទេសអូស្ដ្រាលី បានដាក់បញ្ចូល នំខេកប្រភេទថ្មីម្យ៉ាង ចូលទៅក្នុងតារាងបង្អែមរបស់ពួកគេ ដែលរសជាតិរបស់នំខេកនេះ គឺពិតជាប្លែក និងមានតែមួយ។ នំខេកនេះ គឺមានឈ្មោះថា តំណក់ទឹកភ្លៀង ដែលត្រូវបានធ្វើឡើង ដោយជនជាតិអាមេរិកឈ្មោះថា Darren Won ដែលគាត់បានប្រើប្រាស់ទឹកបរិសុទ្ធធម្មជាតិ ដែលមានជាតិខនិជ បូកផ្សំនឹងចាហួយ ដែលទាំងសម្រស់ និងរសជាតិ ដូចជា តំណក់ទឹកភ្លៀងដ៏ធំ។ 

យ៉ាងណាមិញ នំខេកមួយនេះ បានគំនិតមកពីប្រពៃណីនំម្យ៉ាងរបស់ជប៉ុន ឈ្មោះ Mizu Shingen Mochi និងលោក Won បានដាក់គ្រឿងលម្អនៅជុំវិញ នំខេកនេះ ជាមួយនឹងរងូ និងគ្រាប់ផ្លែឈើ​ ឬភ្ញៀវអាចស្នើរដាក់បន្ថែម ដូចជា ស្ដ្របេរី ឬប្លូបេរី ស្រស់ៗជាដើម។ តាមប្រភពបានបន្ដឲ្យដឹងថា រសជាតិរបស់វា ពិតជាឆ្ងាញ់ និងនំខេកនេះនឹងរលាយ ក្នុងរយៈពេល ៣០នាទី។ នៅក្នុងនោះ លោក Won បានឲ្យដឹងថា នំខេកតំណក់ទឹកភ្លៀងនេះ មានលំនាំដូចជាទឹក ដែលវាបានធ្វើឲ្យលោក នឹកឃើញដល់ ឈុតមួយ របស់រឿងអាមេរិកកាំងកាលពីឆ្នាំ១៩៩៨ ឈ្មោះថា A Bug's Life នៅពេលដែលតួអង្គទាំងនោះ ផឹកទឹក ដែលបានធ្លាក់ពីលើស្លឹកឈើទាំងនោះ។

សូមមើលរូបភាព នំខេកតំណក់ទឹកភ្លៀងទាំងអស់គ្នា៖

ប្រភព៖ ឌេលីម៉ែល

យ៉ាងណាមិញ វិធីធ្វើនំខេកនេះ ត្រូវបានអ្នកនៅក្នុងយូធូបបង្ហោះពីរូបមន្ដ និងវិធីធ្វើ ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

នឹកឃើញដល់បង្អែម ក៏ធ្វើឲ្យនឹកឃើញដល់ រឿងម្ហូបអាហារ ដែលប្រិយមិត្ដគួរតែ ស្វែងយល់អំពីអាហារ ដែលអាចធ្វើឲ្យ គ្រោះថ្នាក់ជាងគេបំផុតនៅក្នុងពិភពលោក ដែលមានចំនួន ១៧មុខ៖

១. ផ្លែស្ពឺ៖ បើសិនជាអ្នក មានរោគខ្សោយក្រលៀន គ្រាន់តែទឹកផ្លែស្ពឺ ចំនួន ១០០មីលីលីត្រ តែប៉ុណ្ណោះ អាចធ្វើឲ្យអ្នកពុលបាន ពីព្រោះវាមាន សារជាតិពុល Neurotoxin ដែលប៉ះពាល់ ដល់ខួរក្បាល និងសរសៃប្រសាទ។ ដោយឡែក ចំពោះអ្នក ដែលមានក្រលៀនល្អ ធម្មតាវិញ រាងកាយរបស់អ្នក នឹងច្រោះយក សារធាតុពុល Neurotoxin ចេញ ។

២. ត្រី FUGU៖ ត្រីប្រភេទនេះ អាចរកបាន នៅក្នុងប្រទេសជប៉ុន ដែលស្រដៀងទៅនឹង ត្រីកំពតខ្មែរ ផងដែរ ។ ត្រីប្រភេទនេះ គេអាចទទួលទានបាន ដោយយកវា ទៅចៀន ស្ងោរ ឬក៏អាចញ៉ាំឆៅ តែម្តង។ ផ្ទុយទៅវិញ ថ្លើម និងគ្រឿងក្នុង របស់វា ផ្ទុកទៅដោយ ជាតិពុល Tetrodotoxin ដែលអាចបណ្តាលឲ្យស្លាប់បាន។ ពីចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០៦ អាត្រាគ្រោះថ្នាក់ ដោយសារត្រីប្រភេទនេះ កើតមានចំនួន ៤៤ករណីមកហើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ នេះ បុរសចំនួន ៥នាក់ បានស្លាប់ ដោយសារទទួលទាន ថ្លើមរបស់វា។

៣. កង្កែប BULLFROG៖ នៅក្នុងបណ្តាប្រទេស អាហ្វ្រិកខាងត្បូង គេនិយមទទួលទាន សត្វកង្កែបនេះទាំងមូលតែម្តង លើកលែងតែ ជើងរបស់វា តែប៉ុណ្ណោះ ។ វាជាប្រភេទកង្កែប ដែលមានគ្រោះថ្នាក់ ដោយវាផ្ទុកនូវសារធាតុពុល ជាច្រើនប្រភេទ ជាពិសេសចំពោះ កូនកង្កែប ដែលមិនទាន់ចាប់ផ្តើម បង្កាត់ពូជ មានផ្ទុកនូវសារធាតុពុល ដែលអាចបណ្តាលឲ្យ ក្រលៀនចុះខ្សោយ។

៤. ផ្លែ ACKEE៖ វាជាប្រភេទផ្លែឈើម្យ៉ាង មាននៅក្នុង ប្រទេសចាម៉ៃកា។ គេទទួលទាន ពេលដែលវាទុំល្អ លើកលែងតែ គ្រាប់របស់វាប៉ុណ្ណោះ។ គ្រាប់របស់វា ផ្ទុកទៅដោយសារធាតុពុល Hypoglycin ដែលធ្វើឲ្យមាន ជម្ងឺក្អួតធ្ងន់ធ្ងរ។ កាលពីឆ្នាំ២០១១ មានករណីពុល ដោយសារគ្រាប់ ACKEE នេះ ចំនួន ៣៥ករណី ឯណោះ។

៥. មឹក SANNAKJI៖ នៅប្រទេសកូរ៉េខាងត្បូង គេនិយមទទួលទាន មឹកប្រភេទនេះទាំងឆៅ ប៉ុន្តែគេគប្បីទំពាវាឲ្យម៉ត់ មុននឹងលេប ពីព្រោះ មានរបាយការណ៍ បានអះអាងថា យ៉ាងហោចណាស់ មនុស្ស ៦នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារ ស្លាក់មឹកនេះ ពេលកំពុងទទួលទាន ។

ប្រិយមិត្ដអាចចុចទីនេះ ដើម្បីមើលពីអាហារទាំង ១២មុខទៀត ដែលអាចបណ្ដាលឲ្យអ្នកមានគ្រោះថ្នាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]