កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីJaekyung សមាជិកក្រុម Rainbow បានធ្វើឲ្យអ្នកគាំទ្រ ក្តុកក្តួលអារម្មណ៍ ពេលបានឃើញ រាងដ៏សែនស្អាតរបស់នាង។

កាលពីថ្មីៗនេះ តារាស្រីរូបនេះ ត្រូវបានគេហៅថត នៅឯឆ្នេរសមុទ្រ ដោយតម្រូវឲ្យនាង ស្លៀកឈុតបីគីនីយ៉ាងស៊ិចស៊ី គួរឲ្យចង់គយគន់បំផុត។ ចំពោះរូបថតរបស់នាង Jaekyung បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ នឹងរាងរបស់នាងខ្លាំងណាស់ ហើយជាពិសេសរូបរាងរបស់នាងនេះដែរ ក៏ជាក្តីប្រាថ្នាសម្រាប់នារីគ្រប់រូបថែមទៀតផង។

ខណៈពេលដែល នាងHyunA នាង G.Na នាង NS Yoon G នាង Hyosung  ត្រូវបានគេល្បីថា ពួកគេសុទ្ធតែជា តារាមានរាងស្អាតបំផុត តែសម្រាប់នាង Jaekyung នេះវិញ ក៏មានរាងស្អាត និងមិនចាញ់ពួកគេប៉ុន្មានទេ៕

ចង់ដឹងថា នាងJaekyung មានរាងស្លីម គួរជាទីបេតីយ៉ាងណា តោះមើលរូបថតនាងទាំងអស់គ្នា៖ 

តារាចម្រៀងស្រីJaekyung សមាជិកក្រុម Rainbow

ប្រភព៖ koreaboo

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានតារាស្រីម្នាក់ ត្រូវបានគេដាក់ឈ្មោះ ជាតារាស្រីមានរាងស្អាតបំផុត និងស៊ិចស៊ីខ្លាំង។

តារាសម្តែងស្រី Kim Sarang ជាប់ឈ្មោះជាតារាស្រី ដែលមានរាងស្អាតបំផុត ក្នុងចំណោម តារាស្រី កូរ៉េទាំងអស់។

កាលពីថ្ងៃទី២៩ ខែមិថុនា ស្ថានីយ៍ទូរទស្សន៍ TvN ក្នុងកម្មវិធី "The List 2015" បានប្រកាស ពីតារាស្រី ដែលមាន រាងកាយស៊ិចស៊ីបំផុត។ ហើយនាង Kim Sarang បានជាប់លេខ១ ជាតារាស្រីដែល មានរាងស៊ិចស៊ី។ ចំពោះតារា ស្រីវ័យ ៣៧ ឆ្នាំរូបនេះ ជាតារាម្នាក់ ដែលអាចថែរក្សារាង បានយ៉ាងស្រឡូនស្អាត។

ចំពោះតំណែងលេខ២ បានទៅលើនាង Kang Ye Won ដែលនាងបានទម្លាយ មូលហេតុដែលនាង មានរាងស្អាត បែបនេះ ព្រោះតែនាងចួលចិត្តដើរ និងហែលទឹក។ លេខ៣ បានទៅ នាង Park Soo Jin ដែលនាង ជាតារាម្នាក់ គិតគូរលើអាហារយ៉ាងម៉ត់ចត់ និងឧស្សាហ៍ហាត់ប្រាណផងដែរ។ លេខ៤ បានទៅនាង Min Hyo Rin ដែល តែងតែហាត់ប្រាណ៣ដង ក្នុងមួយថ្ងៃ។ លេខ៥ បានទៅលើ នាង Moon Chae Won ដែលនាងបាន ប្រាប់ថា ការថែរាងរបស់នាងបានយ៉ាងស្រឡូន ព្រោះតែនាងឧស្សាហ៍ពិសារទឹកច្រើន។ លេខ ៦ លេខ៧ លេខ៨ លេខ៩ គឺបានទៅលើ តារាចម្រៀងរ៉េប Jessi អ្នកលេងបុកប៊ីយ៉ាអាជីព Cha Yoo Ram តារាសម្តែង Lee II Hwa និងនាង Seolhyun សមាជិកក្រុម AOA៕ 

តារាសម្តែងស្រី Kim Sarang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]