ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់ កញ្ញា សុគន្ធ និសា ទើបតែត្រូវបានអ្នកគាំទ្រ ធ្វើពិធីខួបកំណើតឲ្យនាង មិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីម្សិលមិញនេះ នាងបានប្រកាសក្តែងៗថា នាងនឹងត្រៀមបើកហាងមួយ ដែលជាហាងរបស់នាងផ្ទាល់តែម្តង។

យោងតាមទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបថត២សន្លឹក ស្លៀកឈុតចុងភៅ ហើយថែមទាំងសរសេរសារខាងលើរូបថា “សូមបងប្អូនទាំងអស់ជួយគាំទ្រហាង ( គុយទាវខ្ចប់ ) ដែលជាហាងរបស់ខ្ញុំសុគន្ធ នីសា ដែលមានទីតាំងស្ថិតនៅកោះពេជ្រ ជាប់នឹងស្ពាននាគភ្លោះ ជាប់នឹងហាងបុកកន្តួតកោះពេជ្រ ចាប់ផ្ដើមសម្ភោធនៅថ្ងៃទី ០៦.ឧសភា.២០១៦”។ 

ចំពោះហាងថ្មី ដែលត្រៀមនឹងបើកក្នុងថ្ងៃប៉ុន្មានទៀតនេះ កញ្ញា សុគន្ធ និសា ហាក់ដូចជារំពឹងខ្ពស់ថាហាងរបស់នាង នឹងទទួលបានការចាប់អារម្មណ៍ ពីអ្នកគាំទ្រ ព្រោះថាគ្រាន់តែរូបនាងបង្ហោះរូបភ្លាម ត្រូវបានអ្នកលេងបណ្តាញសង្គមភាគច្រើន សាកសួរពីហាងថ្មីរបស់នាងគ្រប់ៗគ្នា។ ហើយចំពោះ ហាងគុយទាវខ្ចប់របស់កញ្ញា គ្រាន់តែលឺឈ្មោះ ច្បាស់ជាងឿងឆ្ងល់ និងប្លែកក្នុងចិត្តបាត់ទៅហើយ ថាគុយទាវខ្ចប់នោះ បែបណាទៅវិញ។

ទោះបីជារូបកញ្ញា បានចាប់មុខរបរថ្មី ដែលត្រៀមធ្វើជាម្ចាស់ហាងដ៏វ័យក្មេងក៏ដោយ ក៏រូបនាងនៅតែបន្តអាជីព ជាតារាចម្រៀងទៀតផងដែរ។ ហើយក្នុងរយៈពេលប៉ុន្មានខែក្រោយនេះ កញ្ញា សុគន្ធ និសា ក៍បានឡើងកូដយ៉ាងខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងចូលឆ្នាំខ្មែរ ក្នុងផលិតកម្មហង្សមាស៕ 

តារាចម្រៀងស្រី សុគន្ធ នីសា ត្រៀមបើកហាងថ្មី

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរ កាលពីថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អ្នកគាំទ្របានធ្វើឲ្យកញ្ញា សុគន្ធ នីសា ភ្ញាក់ផ្អើលក្នុងថ្ងៃកំណើតរបស់នាង

កញ្ញា សុគន្ធ នីសា ដែលជាតារាចម្រៀងលេចធ្លោមួយរូប ទាំងសម្លេងនិងសម្រស់សោភា ត្រូវបានអ្នកគាំទ្រធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងគេហដ្ឋានរបស់នាងផ្ទាល់។

ជាមួយនឹងភាពល្បីល្បាញ និងការផ្លាស់ប្ដូរទ្រនំ ពីផលិតកម្មថោន ចូលមកផលិតហង្សមាសក្នុងពេលថ្មីៗនេះ កញ្ញាបានចេញចម្រៀងថ្មី នៅក្នុងអាល់ប៊ុមចូលឆ្នាំខ្មែរ ជាមួយនឹងលោកព្រាប សុវត្ថិ ដែលជាដៃគូចាស់ពីមុន ជាមួយគ្នា។ យ៉ាងណាមិញ ក្រឡេកមកមើលសម្រស់របស់កញ្ញា ប្រហែលជាធ្វើឲ្យប្រិយមិត្ដពិបាកនឹងទស្សន៍ទាយ ពីអាយុពិតរបស់កញ្ញាជាខ្លាំង ដែលប្រិយមិត្ដនឹងអាច ចំហមាត់ប្រសិនជាដឹងការពិតនោះ។

ជាក់ស្ដែងណាស់ មកដល់ឆ្នាំថ្មីនេះ កញ្ញាឈានចូលវ័យ ៣៤ឆ្នាំហើយ ដែលកាលពីម្សិលមិញនេះ អ្នកគាំទ្ររបស់កញ្ញា បានធ្វើខួបកំណើតដ៏ភ្ញាក់ផ្អើលមួយ មុនថ្ងៃកំណើតពិតប្រាកដរបស់កញ្ញា ដែលកញ្ញាកើតនៅថ្ងៃទី០១ ខែឧសភា។

សុគន្ធ និសា ត្រូវបានអ្នកគាំទ្រ ធ្វើឲ្យភ្ញាក់ផ្អើល ក្នុងផ្ទះនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ