កាលពីពេលថ្មីៗនេះ យោងទៅតាមព័ត៌មានរបស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថាមានជនជាតិសឹង្ហបុរី ដែលមានអាយុ៤៩ឆ្នាំ និងជនជាតិម៉ាឡេស៊ី កំពុងតែជាប់ទាក់ទងនឹង ការរត់ពន្ធគ្រឿងញៀន។

 អ្នកទាំង២នាក់នេះ បានជាប់ទាក់ទងនឹងកញ្ចប់២ ដែលមានផ្ទុកហេរ៉ូអីន និងមានទំងន់ ៥.៦គីឡូក្រាម ដែលបានលាក់ទុក ជាមួយនឹងសៀវភៅចិន។ យោងទៅតាមរបាយការណ៍ AsiaOne បានបញ្ជាក់ឲ្យដឹងថា បុរសទាំងនេះ កំពុងតែត្រូវបានគេសួរចម្លើយ ពីអជ្ញាធរនៅក្នុងតំបន់នោះបន្ទាប់ពីពួកគេ បានមកដល់ព្រលានយន្ដហោះ Melbourne ដែលមានជើងហោះហើរពី Kuala Lumpur កាលពីថ្ងៃទី ១៧ ក្នុងខែនេះ។  ប៉ូលីសរបស់ប្រទេសអូស្រ្ដាលី បានប្រទះឃើញ កញ្ចប់២នៅក្នុងមជ្ឈមណ្ឌលកណ្ដាលនៃ Melbourne ដែលជាតំបន់ពាណិជ្ជកម្ម និងជាទីកន្លែងដែលពួកគេ កំពុងតែរស់នៅ។ ក្នុងខណៈពេលនោះ ប៉ូលីសក៏មានការមន្ទិលសង្ស័យ ទៅលើទំងន់សរុប នៃសៀវភៅចិននោះ ដែលក្នុងនោះមានទំងន់៥.៦គីឡូក្រាមនៃគ្រឿងញៀន។

បុរសទាំង២នាក់នេះ ត្រូវប៉ូលីសចាប់ខ្លួនដោយសារតែ មានការពាក់ព័ន្ធនឹងគ្រឿងញៀន ដែលអ្នកទាំង២អាច ជាប់គុក ឬក៏បន្ថែមនឹងការបង់ប្រាក់ពិន័យចំនួន ៨២៥,០០០ ដុល្លារអូស្រ្ដាលី ដែលស្មើរនឹង ៨៦០,០០០ ដុល្លារអាមេរិច៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]