ភ្នំពេញ៖ ពហុកីឡដ្ឋាន SINGHA បានវិលត្រឡប់មកវិញសារជាថ្មីសម្រាប់ទស្សនិកជននៅទីក្រុងភ្នំពេញ នៅមជ្ឍមណ្ឌលកោះពេជ្រ នាទិវាពលកម្មអន្តរជាតិកាលពីថ្ងៃ ១ ឧសភា ដែលបានពាំនាំមក ជាមួយការប្រកួតរវាង ក្រុម Manchester United and Leicester City ។ 

ពហុកីឡដ្ឋាន SINGHA ត្រូវបានទទួលស្គាល់ទៀតថាជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាការផ្សាយបន្ត ផ្ទាល់កីឡាបាល់ទាត់ ដូចកំពុងទស្សនាការប្រកួត English Premier League ពិតៗ នៅលើ អេក្រង់ដ៏ធំ។ សេង មករា អាយុ ២៥ ឆ្នាំ ជា បុគ្គលិករបស់ក្រុមហ៊ុនឯកជន មួយនៅទីក្រុង ភ្នំពេញបានឲ្យដឹងថា “ខ្ញុំពិតជាមានភាពរីករាយខ្លាំងណាស់នៅពេលទស្សនា ការប្រកួត English Premier League នៅពហុកីឡដ្ឋាន SINGHA ហើយខ្ញុំមានអារម្មណ៍ថាដូចបានអង្គុយ ទស្សនាការប្រកួតផ្ទាល់ ជាមួយមិត្តភក្តិ ជាច្រើនអញ្ចឹង” ។

ឥឡូវនេះស្ថិតនៅក្នុងលំដាប់ទី១នៃតារាង ក៏ប៉ុន្តែពួកគេត្រូវចាំ បំពេញភារកិច្ចសំខាន់ ចុងក្រោយបន្ទាប់ ពីបានទទួលលទ្ធផល ១ ស្មើ ជាមួយក្រុម Manchester United។ មានអ្នកគាំទ្រជាច្រើនបានយល់ស្របថាពហុកីឡដ្ឋាន SINGHA គឺជា កន្លែងល្អបំផុតសម្រាប់ ទស្សនាការប្រកួត EPL ហើយពួកគាត់ក៏បានរីករាយជាមួយស្រាបៀរ Singha ផងដែរ។ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះរង្វាន់ធំពីកម្មវិធី ឆ្នោតផ្សងសំណាង ហើយរង្វាន់ជាច្រើនទៀតពីឆ្នោតកោស ពីស្រាបៀរ SINGHA ដូចជាអាវយឺតMan Utd កន្សែង មួក ព្រមទាំងបណ្តោងសោ ឆត្រ និងអាវ យឺត SINGHA ។ ចំណែកឯភាពរីករាយមួយទៀត សម្រាប់ទស្សនិកជននោះគឺ វត្តមានរបស់តារាចម្រៀងដែល ជាទីពេញនិយមរបស់ពួកគេ គឺលោក ខេមរសេរីមុន និង អ្នកនាង ពេជ្រ សោភា ។

ពហុកីឡដ្ឋាន SINGHA ជាកន្លែងល្អបំផុតសម្រាប់ទស្សនា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា