វាគឺជារឿងមួយដ៏គួរឲ្យអ៉ាមាស់ណាស់ ដែលនៅក្នុងប្រទេស Singapore មានស្រ្តី និងបុរសជាច្រើននាក់ ញៀនក្នុងការផឹកស្រា ហើយបានទុកផ្លូវសាធារណៈជាកន្លែងដេក របស់ខ្លួនទៅវិញ។

តាមប្រភពពត៌មានបានឲ្យដឹងថា ស្រ្តី និងបុរសជាច្រើននាក់ ក្នុងចំណោមអាយុ ១៨ ទៅដល់ ២៩ ឆ្នាំ មានការញៀនខ្លាំងក្នុងការផឹកស្រា ហើយពួកគេបែរជានិយាយថាវាគឺជារឿងមួយ ដែលគ្មានបញ្ហា និងមិនមានអន្តរាយទេសម្រាប់ពួកគេ។ ប្រភពដដែលបានបន្តទៀតថា ការញៀនក្នុងការផឹកស្រា ក៏ជាដំណាក់កាលមួយ ដែលអាចឲ្យពួកគេឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន តាមរយៈមិត្តភក្ត ឬអ្នកដែលបង្ខិតបង្ខំពួកគេថែមទៀតផង។ មន្ត្រីក្រសួងសុខភាពនៅប្រទេស Singapore បានរៀបរាប់ថា រឿងហេតុដែលបានកើតឡើងបែបនេះ ភាគច្រើនដោយសារតែពួកគេបានផឹកស្រាច្រើនពេក ហើយនៅក្នុងខ្លួនរបស់ពួកគេមានជាតិស្រាលើសពី ៦ មុខឯណោះ។ ការផឹកស្រាហួសកំណត់អាចបណ្តាលឲ្យខូចសុខភាព ធ្វើឲ្យកើតជំងឺទឹកនោមផ្អែម និងខូចក្រពះ ទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែល ចំពោះយុវជនដែលចូលចិត្តទទួលទានជាតិស្រវឹង?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]