បច្ចុប្បន្នមនុស្សជាច្រើនកំពុងជួបបញ្ហាសក់ជ្រុះ ឬសក់ខូច ដែលមូលហេតុនេះ កើតឡើងដោយសារតែ ការខ្វះជាតិវីតាមីន ឬជាតិទឹក ឬបែងចែករបបអាហារមិនបានត្រឹមត្រូវជាដើម។ ដូចនេះ តើយើងគួរធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យសក់មានភាពរស់រវើក និងដុះបានលឿន ហើយមានសុខភាពល្អនោះ?

ថ្ងៃនេះសូមលើកយក វីធីទាំង៦យ៉ាង ដែលមានភាពងាយស្រួលនៅក្នុងការអនុវត្តន៍នៅផ្ទះដោយខ្លួនឯង និងមិនចាំបាច់ចំណាយថវិការអស់ច្រើន។ ដូច្នេះសូមស្វែងយល់ទាំងអស់គ្នា៖

១) ញុំាអាហារសុខភាព

អាហារសុខភាពនេះ អាចនិយាយបានថា គឺជាប្រភេទអាហារដែលមានជាតិ វីតាមីនច្រើន មានដូចជា វីតាមីនប្រភេទ A, B, C, និង E ព្រមទាំងមានវីតាមីនជាច្រើនប្រភេទទៀត ដោយវាមានផ្ទុកនៅក្នុងអាហារ ជាច្រើនដែលមានដូចជា ត្រី សាច់ និងបន្លែ រួមមានទាំងទឹកដោះគោ ឈីស ស៊ុត ទឹកដោះគោជូរ សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ ត្រីសាម៉ុង ខាត់ណា ក្រូចថ្លុង ឬផ្លែប័រជាដើម ហើយរុក្ខជាតិបន្លែទាំងនេះ គឺជារបបអាហារដ៏សំខាន់ដើម្បីចិញ្ចឹមសក់របស់អ្នក និងស្បែកក្បាលឲ្យលូតលាស់បានល្អ។ បូករួមទាំងភេសជ្ជៈ ដែលអ្នកគួរតែជ្រើសរើសមានដូចជា ទឹកផ្លែឈើ និងទឹកបន្លែស្រស់ក៏ដូចជាទឹក (ក្រូច, ក្រូចថ្លុង, ការ៉ុត, និងទឹកសាឡាត់) ជាដើម។

ព្រមទាំងមាន ដូចជាត្រី, សណ្តែក, ផ្លែវ៉លណាត់ និងប្រេងអូលីវ ដែលនៅក្នុងនោះសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ ល្អសំរាប់ការរីកលូតលាស់សក់ផងដែរ។

២) ប្រេងចម្រាញ់

វីតាមីន E និងអាស៊ីតខ្លាញ់ ពិតជាមានសារៈសំខាន់ ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា ៩ ដែលមាននៅក្នុងប្រេងចម្រាញ់ Castor ជួយជុំរុញឲ្យសក់របស់អ្នកដុះលឿនបែបធម្មជាតិ។

លាយប្រេង Caster ជាមួយប្រេងដូង ឬក៏ប្រេងអាល់ម៉ុង ប៉ុន្តែបើសិនជាពិបាករកនូវប្រេងទាំងនេះ អ្នកអាចប្រើតែប្រេងដូងក៏បានដែរ។ បន្ទាប់មក អ្នកលាបប្រេងនេះ នៅលើក្បាល ដោយម៉ាស្សាស្បែកក្បាលរបស់អ្នកជាមួយនឹងវា ហើយទុកចោលពី ៣០នាទី ទៅ៤៥នាទី រួចលាងទឹកចេញជាការស្រេច។

អ្នកក៏អាចបន្ថែមប្រេងក្រអូប ដូចជាប្រេងចន្ទ ប្រេង rosemary, peppermint, eucalyptus, ឡ៉ាវ៉េនដឺ ឬក៏ប្រេងល្ហុងជាដើម បន្ទាប់មកក៏លាបវាទៅលើសក់របស់អ្នកជាការស្រេច។

៣) ម៉ាស្សាស្បែកក្បាលរបស់អ្នក

ម៉ាស្សាពីកញ្ចឹញ.ក ទៅកាន់ស្បែកក្បាល រួចម៉ាស្សាវាឲ្យសព្វស្បែកក្បាល លើសពីនេះទៅទៀត ត្រូវម៉ាស្សាឲ្យរៀងធ្ងន់ដៃបន្តិច ដើម្បីឲ្យវាប៉ះរំញោចទៅដល់ឬសសក់ ធ្វើវាឲ្យបានមួយដងក្នុងមួយសប្តាហ៍ជាមួយនឹងប្រេងដូចការលើកឡើងខាងលើ។

អនុវត្តន៍ការលាបប្រេង ឬថ្នាំបន្ទន់សក់នៅលើស្បែកក្បាលរបស់អ្នក បន្ទាប់មកប្រើដៃត្រដុសម៉ាស្សាក្នុងចលនាជារាងរង្វង់ពី ៣ទៅ៥នាទី រួចហើយលាងជម្រះប្រេង ឬថ្នាំបន្ទន់សក់ដែលម៉ាស្សារួចហើយនោះជាការស្រេច។

៤) ក្រវីក្បាលរបស់អ្នកឡើងចុះ

នេះគឺជាគន្លឹះមួយ ដែលពេញនិយមបំផុតក្នុងការ បង្កើនល្បឿនសក់ឲ្យដុះលឿនជាងមុន។ វិធីនេះ គឺយើងគ្រាន់តែ ទម្លាក់សក់យើងហើយ គ្រវីវាចុះឡើងៗ ពី ២ទៅ៤នាទី ធ្វើវាជារៀងរាល់ថ្ងៃ ប៉ុន្តែវិធីនេះ គ្រាន់តែរៀងវិលមុខបន្តិច។

៥) ព្យាមយាមធ្វើខ្លួនឲ្យធូរស្រាល

ភាពតប់ប្រមល់ គឺជាកត្តាសំខាន់បំផុតដែលធ្វើឲ្យសក់របស់យើង ងាយនឹងជ្រុះយ៉ាងឆាប់រហ័សបំផុត។ មនុស្សជាច្រើនត្រូវជឿថា ភាពតានតឹងអាច រំខាន់ដល់ការលូតលាស់នៃសក់បាន និងបង្កឲ្យសក់ឆាប់ជ្រុះទៀតផង។ ដូចនេះ ដើម្បីឲ្យសក់របស់អ្នកដុះបានច្រើន និងលឿន សូមកាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់អ្នក។

វិធីជួយកាត់បន្ថយភាពតានតឹងមានច្រើនបែប ច្រើនសណ្ឋាន ដូចជាអ្នកអាចធ្វើការអង្គុយសមាធិ, ការធ្វើលំហាត់ប្រាណដោយដកដង្ហើមចេញ ដកដង្ហើមចូល ឬហាត់ Yoga ជាដើម ដេលទាំងនេះ អាចជួយឲ្យអ្នកធូរស្បើយពីភាពតានតឹង គេងលក់ស្រួល និងធ្វើឲ្យអ័រម៉ូនលូតលាស់ក្នុងកំឡុងពេល ដែលអ្នកកំពុងតែគេងថែមទៀតផង។

៦) ម៉ាសស៊ុត

វិធីសាស្ត្រនេះ ក៏ល្អក្នុងការលូតលាស់សក់ ដែលអ្នកគួរតែធ្វើវាយ៉ាងហោចណាស់ ឲ្យបាន១ដងក្នុង១ខែ ព្រោះថាវិធីសាស្ត្រនេះ វាផ្តល់អត្ថប្រយោជន៍ និងប្រូតេអ៊ីនបានយ៉ាងច្រើនដូចជា ជាតិដែក និងស្ពាន់ធ័រ ស័ង្កសី និង ស៊ីលីស្យូម។

វិធីធ្វើ

វីធីទី១ បំបែកស៊ុតមួយគ្រប់ វាយ​លាយជាមួយប្រេងgrapeseed ៤ស្លាបព្រាបាយ និង លាយជាមួយ ប្រេងផ្កាឡាវេនឌ័រមួយបន្តក់។ បន្ទាប់ពីលាយវាចូលគ្នារួចហើយ យកវាមកលាបនៅលើស្បែកក្បាល ហើយទុកចោលរយៈពេល ៣០នាទី រួចរាល់ហើយលាងវាចេញជាមួយសាប៊ូ ជាការស្រេច។

វីធីទី២ អនុវត្តយកស៊ុតផ្នែកពណ៌លឿង ២គ្រាប់ និងប្រេងអូលីវពីរស្លាបព្រាបាយ លាយគ្នា និងអនុវត្តដូចវិធីខាងលើ និងទុក ១៥ ទៅ ២០ នាទី ទើបលាងសម្អាតវាចេញជាមួយនឹងទឹកធម្មតា។ បន្ទាប់មក កក់សក់របស់អ្នកជាមួយសាប៊ូ ជាការស្រេច។

ជម្រើស បំបែកស៊ុតមួយគ្រាប់ បន្ថែមមួយពែងនៃទឹកដោះគោ និងពីរស្លាបព្រាបាយនៃប្រេងអូលីវ ព្រមទាំងក្រូចឆ្មាមួយចំនិត អនុវត្តវានៅលើស្បែកក្បាលរបស់អ្នកហើយទុកវានៅលើ ២០ ទៅ ៣០ នាទី មុនពេលលាងសាប៊ូចេញជាការស្រេច និងរួចរាល់។

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]