កណ្តាល៖ ជនសង្ស័យជាចោរកាច់ម៉ូតូម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ឃាត់ ប្រគល់ជូនសមត្ថកិច្ច នគរបាលស្រុកកៀនស្វាយ ក្រោយពីធ្វើសកម្មភាព នៅម៉ោង ១០ព្រឹក ថ្ងៃទី២ ខែឧសភា ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កា សុភាព ប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិ ចើដើង ឃុំចើដើង ស្រុកបារាយខេត្តកំពង់ធំ ដោយឡែក វត្ថុតាងម៉ូតូ យកបានមកវិញម៉ាកសង់សេ ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-8512 ចំណែកជនរងគ្រោះមាន ខុន ភារី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកធនាគារ រស់នៅភូមិឃុំកើតហេតុ។

លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានទុកម៉ូតូនៅមុខផ្ទះ ស្រាប់តែជនសង្ស័យ មកកាច់កម៉ូតូ រួចជិះចេញទៅហើយ ម្ចាស់បានឃើញនិងស្រែកឆោឡោ ដល់សមត្ថកិច្ចនាំគ្នា ដេញទៅចាប់បាន ត្រង់ចំណុចភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ ។

ចំពោះជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ចូនខ្លួនឡើងតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ចោរកាច់កម៉ូតូម្នាក់ត្រូវបាន ក្រុមប្រជាពលរដ្ឋ ស្រុកគងពិសី នាំគ្នាវាយម្នាក់មួយ មួយជើង បណ្តាលស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ក្រោយពីបានធ្វើសកម្មភាពកាច់កម៉ូតូ តែត្រូវបានម្ចាស់ ម៉ូតូឃើញទាន់ កាលវេលាម៉ោង ១៦ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុ ជនសង្ស័យបានធ្វើសកម្មភាព កាច់កម៉ូតូ តែត្រូវបានម្ចាស់ ឃើញទាន់ ក៏ស្រែកដេញចាប់ដល់ ចំណុចភូមិព្រែនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយទៅលើ ជនសង្ស័យ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ជនសង្ស័យដែលបានស្លាប់ខាងលើ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្នកម្លាំង អាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែស្រាវជ្រាវ រកអត្តសញ្ញាណ របស់ជនសង្ស័យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]