បរទេស៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ទស្សនារួចមកហើយ នូវខ្សែភាពយន្ត បែបរន្ធត់ញាប់ញ័រ និងលងបន្លាច ដែលមានចំណងជើងថា «The Ring» ដែលបានបញ្ចេញកាលពីឆ្នាំ២០០២ កន្លងទៅនេះ។

ក្នុងនោះដែរ ប្រិយមិត្តដែលធ្លាប់បានទស្សនា ប្រាកដជាស្គាល់តួអង្គខ្មោច ដែលជាក្មេងស្រី អាយុ១២ឆ្នាំ មានឈ្មោះថា Daveigh Chase ដោយនាង បានធ្វើឲ្យអ្នកទស្សនា ចងចាំមិនភ្លេច ព្រោះតែការលងបន្លាច គ្មានស្រាកស្រានរបស់នាង។

រូបភាព៖ តួអង្គខ្មោច ក្នុងរឿង «The Ring» នាង Daveigh Chase

ចាប់តាំងពីពេលនោះមក នាង Daveigh ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿង «Big Love», «S. Drako» និង «Lilo and Stitch» ជាដើម។

យ៉ាងណាមិញ ពេលវេលាបានកន្លងផុតទៅ យ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ននេះ តារាសម្តែងស្រី សញ្ជាតិអាមេរិក កើតក្នុងឆ្នាំ១៩៩០ រូបនេះ មានវ័យ ២៥ឆ្នាំទៅហើយ ខណៈរូបរាង និងសម្រស់របស់នាង ពិតជាស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនចាញ់តារាស្រី ដទៃទៀតប៉ុន្មានឡើយ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី នាង Daveigh បានដើរតួខ្មោច ក្នុងរឿង «The Ring» មក គឺមានរយៈពេល ១៤ឆ្នាំហើយ ដោយពេលនោះ មិនសូវមានអ្នកចាប់អារម្មណ៍ ចំពោះមុខមាត់នាងឡើយ ព្រោះនាងបានតុបតែង ជាតួអង្គខ្មោច។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះ នាងបានផ្លាស់ប្តូរ ស្ទើរមិនគួរឲ្យជឿ រហូតដល់មើល មិនចង់ស្គាល់ ទៀតផង៕

ចង់ដឹងថា នាង Daveidh បច្ចុប្បន្នស្រស់ស្អាតយ៉ាងណា ទៅមើលរូបថតនាង ទាំងអស់គ្នា៖

រូបភាព៖ តួអង្គខ្មោច ក្នុងរឿង «The Ring» នាង Daveigh Chase នាពេលបច្ចុប្បន្ន

រូបភាព៖ តួអង្គខ្មោច ក្នុងរឿង «The Ring» នាង Daveigh Chase កាលនៅវ័យ ១២ឆ្នាំ
រូបភាព៖ តួអង្គខ្មោច ក្នុងរឿង «The Ring» នាង Daveigh Chase កាលនៅវ័យ ១២ឆ្នាំ
រូបភាព៖ តួអង្គខ្មោច ក្នុងរឿង «The Ring» នាង Daveigh Chase កាលនៅវ័យ ១២ឆ្នាំ

ប្រភព៖ បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

នារីម្នាក់ ហ៊ានចំណាយលុយ ទៅដល់ខ្ទង់ម៉ឺនដុល្លារ ដើម្បីឲ្យដូចនឹង តួអង្គព្រះនាង ទាំងអស់ ក្នុងរឿងតុក្តតាគំនូរជីវចល។

នាង Sarah Ingle វ័យ ២៥ឆ្នាំ ជាអ្នកគ្រប់គ្រងទីផ្សារមួយរូប ដែលមានចំណូលចិត្តស្លៀកឈុតព្រះនាងក្នុងម៉ោងទំនេរ និងបានចំណាយលុយដល់ទៅ ១៤,០០០ដុល្លារអាមេរិក ដើម្បីធ្វើឲ្យខ្លួននាង មើលទៅហាក់បីដូចជាតួអង្គព្រះនាងក្នុងគំនូរជីវចល ដ៏រស់រវើកម្នាក់យ៉ាងដូច្នោះដែរ។

ជាមួយនឹងសម្លៀកបំពាក់ ១៧ឈុត សក់ពាក់ចំនួន ១៦មុខ បូកនឹងការផាត់មុខ​ទៀតនោះ នាងអាចប្រែក្លាយខ្លួន​ទៅជាព្រះនាងក្នុងរឿងនិទានបាន ដោយក្នុងនោះមានដូចជា ព្រះនាង Belle ព្រះនាង Cinderella ព្រះនាង Snow White ព្រះនាង Ariel ព្រះនាង Aurora ព្រះនាង​ Rapunzel ព្រះនាង Merida ព្រះនាង Elsa និងព្រះនាង Anna ជាដើម។

នាង Sarah បានពន្យល់ថា រ៉ូបនីមួយៗត្រូវចំណាយពេល ៦ខែឯណោះ ហើយរូបនាងព្យាយាមរកប្រភពសម្ភារៈខុសៗគ្នា​ពីជុំវិញពិភពលោក រួមទាំងសូត្រ និងក្រណាត់ ម្យ៉ាងឈ្មោះថា Organza ផងដែរ ទំរាំអាចប្រមូលផ្តុំគ្នាឲ្យចេញជាម៉ូតបាន។​ នាងបាននិយាយទៀតថា "ខ្ញុំពិតជាមានសំណាងណាស់ ដែលមានចំណូលពីការងារពេញម៉ោង សំរាប់ទប់ទល់នឹងការចំណាយ លើសម្លៀកបំពាក់ និងសំភារៈស្អាតៗ ដែលខ្ញុំស្រលាញ់ចូលចិត្ត ដើម្បីឲ្យខ្លួនខ្ញុំអាចមើលទៅល្អឥតខ្ចោះ សំរាប់រាល់ការសំដែងម្តងៗ" ។

នេះជាមុខរបរមួយដែលនាង Sarah បានចាប់ផ្តើម ជាមួយមិត្តប្រុសនាង។ ជាទូទៅ នាងអាចរកចំណូលបាន ១៤៥ដុល្លារអាមេរិកក្នុងមួយពេល បានពីការស្លៀកពាក់ជាព្រះនាង សម្តែងនៅក្នុងកម្មវិធីផ្សេងៗរបស់កុមារ។ យ៉ាងណាមិញ មានពេលខ្លះ ក៏នាងចំណាយពេល ទៅមើលក្មេងៗដែលមានជម្ងឺនៅមន្ទីរពេទ្យ និងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ផ្សេងៗដោយស្ម័គ្រចិត្តផងដែរ។

នាង Sarah បានឲ្យដឹងថា "ខ្ញុំមិនដែលភ្លេចទេ នៅថ្ងៃមួយដែលខ្ញុំ ធ្លាប់ត្រូវបានស្នើសុំ ឲ្យមកសម្តែងជូនក្មេងស្រីតូចម្នាក់ ដែលនាងទើបតែទទួលបានការសម្រាក ពីការព្យាបាលជម្ងឺមហារីករបស់នាង។ ទឹកមុខដ៏ស្រស់ស្រាយរបស់នាងច្រៀងជាមួយខ្ញុំ វាពិតជាមិនគួរឲ្យជឿនោះទេ ហើយជាថ្ងៃមួយដ៏អស្ចារ្យបំផុត។ សម្រាប់រូបខ្ញុំផ្ទាល់ គឺកើតមកមានភ្នែកធំស្រាប់ ហើយមនុស្សភាគច្រើន តែងប្រាប់ខ្ញុំថា ខ្ញុំពិតជាដូចតុក្តតាណាស់"។​

នាងបន្តថា នាងតែងសង្ឃឹមថាថ្ងៃណាមួយ នាងអាចមានឱកាសឈប់ពីការងារពេញម៉ោងរបស់នាង ហើយងាកមកចាប់អាជីពក្នុងក្តីសុបិន្តមួយនេះ។ នាងចូលចិត្តតែងជាព្រះនាង Ariel ខ្លាំងបំផុត៕

រូបភាព៖ នាង Sarah Ingle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]