ហុងឌូរ៉ាស៖ វីដេអូស្តែងមួយ បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក៏ព្រោះតែ នៅក្នុងនោះគឺថតបាន នូវទិដ្ឋភាពដ៏គួរឲ្យស្រៀវសាច់ នៅក្នុងមន្ទីរពេទ្យមួយ ដែលល្បីថាមានខ្មោចលងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះត្រូវគេថតបាន ជាក់ស្តែងនៅឯ មន្ទីរពេទ្យ Universitario ក្នុងប្រទេស ហុងឌូរ៉ាស ហើយវាក៏ជាមន្ទីរពេទ្យមួយ ដែលល្បីថាមានខ្មោចលងខ្លាំង ពោលគឺក្រោយពីមាន វេជ្ជបណ្ឌិតម្នាក់បាន សម្លាប់ខ្លួននៅទីនោះ។

ក្រោយពីវីដេអូនេះ ត្រូវបានយកទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះថា La Otra Dimension រួចមកវា ក៏បានក្លាយជារឿងរ៉ាវមួយ ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីមនុស្សជាច្រើន ជាពិសេសគឺអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់តែម្តង។

បើយើងមើលតាមវីដេអូនោះ យើងនឹងបានឃើញ នូវស្រមោលស្ទង់ៗ ដែលមានរាងគួរឲ្យខ្លាច មិនដឹងចេញពីកន្លែងណា ស្រាប់តែបង្ហាញខ្លួន នៅលើផ្លូវដើរមួយ ក្នុងអគារនៃមន្ទីរពេទ្យនោះ ហើយទិដ្ឋភាពនេះត្រូវបាន មនុស្សជាច្រើនសន្និដ្ឋានថា នោះគឺជាព្រលឹងខ្មោច នៃវេជ្ជបណ្ឌិតម្នាក់ ដែលបានសម្លាប់ខ្លួន នៅទីនោះ ជាមិនខាន៕

អញ្ចឹងកុំបាច់រង់ចាំយូរ តោះទៅទស្សនាវីដេអូនោះ ទាំងអស់គ្នា៖ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

រឿងរ៉ាវស្រដៀងគ្នានេះដែរ ម្ចាស់ផ្ទះនៅតំបន់ស្រុកស្រែមួយ មានភាពតក់ស្លុត និងស្រៀវខ្លួនយ៉ាងខ្លាំង បន្ទាប់ពីរូបគាត់ ថតទិដ្ឋភាពផ្ទះរបស់ខ្លួន តែបែរជាជាប់នូវរូបភាព ដ៏មិនគួរឲ្យជឿ និងមើលទៅគួរឲ្យខ្លាចជាខ្លាំងមួយ កាលពីពេលកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតដែលមើលហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងព្រឺក្បាលជាខ្លាំងនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម ដោយបុរសម្នាក់ដែល បានអះអាងថាខ្លួន ជាម្ចាស់ផ្ទះដែលថតជាប់រូបរាងចម្លែក នៅក្នុងនោះ ហើយមូលហេតុដែល នាំឲ្យគាត់សម្រេចចិត្ត បង្ហោះរូបនេះ ក៏ដោយសារគាត់តក់ស្លុត និងចង់បាននូវការ បញ្ចេញយោបល់ជាច្រើន ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម។

ត្រឹមតែរូបថតនោះ យើងមិនសូវជារន្ធត់ប៉ុន្មានទេ តែប្រវត្តិដែលបានកើតឡើង នៅក្នុងផ្ទះមួយនេះ ពិតជាធ្វើឲ្យអ្នកស្រៀវសាច់ និងអាចគិតបានថា តើរូបរាងចម្លែក នៅក្នុងរូបថតនោះជាអ្វី។ បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ផ្ទះមួយនេះស្ថិតនៅ ជាយក្រុង Amiwch នៃតំបន់ឆ្នេរខ្សាច់ Anglesey របស់ប្រទេសវ៊ែល(Wales) ហើយវាត្រូវបាន សាងសង់ឡើងនៅក្នុងអំឡុង នៃសម័យសង្រ្គាមលោកលើកទី១ តែអ្វីដែលសំខាន់ គឺថាមានមនុស្ស៤នាក់ ទៅហើយដែលបាន ស្លាប់នៅក្នុងផ្ទះមួយនោះ រួមមាន យាយទួត ជីតា និងម្តាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ និងទារកដែ ទើបនឹងមានអាយុ១៤សប្តាហ៍ ម្នាក់ទៀតផង។

ក្រៅពីនេះ ម្ចាស់ផ្ទះដដែលនោះ ក៏បានលើកឡើងថា ផ្ទះរបស់គាត់គឺតែង កើតមានរឿងរ៉ាវចម្លែកៗជាច្រើន ដែលពេលខ្លះរូបគាត់ គិតមិនយល់ថាមកពីអ្វីនោះឡើយ។ ឧទាហរណ៍ ពេលខ្លះអំពូលភ្លើង នៅក្នុងផ្ទះបាយ ដំណើរការដូចធម្មតា តែនៅពេលមានមនុស្ស ដើរចូលក្នុងនោះ វាស្រាប់តែរលត់បាត់ទាំងដែលកុងតាក់បិទបើក នៅប្រក្រតី និងគ្មានអ្នកណាទៅប៉ះវានោះឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]