អ្នកតែងតែប្រាប់គេថា

  • ម្នាក់នោះជាមនុស្សល្អ
  • បងខ្ញុំធ្វើការម៉ឺងម៉ាត់ណាស់
  • គេជាមនុស្សគិតតែប្រយោជន៏ផ្ទាល់ខ្លួន
  • ប្អូនខ្ញុំជាមនុស្សរឹងរូស
  • គេមិនស្មោះត្រង់នឹងខ្ញុំទេ
  • នាងជាមនុស្សមិនសូវនិយាយស្តី
  • នាងជាមនុស្សរួសរាយ

អ្វីដែលបានរៀបរាប់ខាងលើ ជាអកប្បកិរិយានៃមនុស្សក្នុងសង្គម ហៅថាបុគ្គលិកលក្ខណៈ។ ក្នុងសង្គមគេវាយតម្លៃមនុស្ស ទៅតាមបុគ្គលិកលក្ខណៈ។

បុគ្គលិកលក្ខណៈ ជាកត្តាមួយយ៉ាងសំខាន់សម្រាប់ឲ្យអ្នក៖    

  • ងាយចុះសំរុងនឹងគេ និងងាយរកគូស្រករ
  • ងាយរកការងារធ្វើ និងងាយឡើងថានៈ

បុគ្គលិកលក្ខណៈនៃអ្នកដឹងនាំ

  1. ទៀងត្រង់ ៖ ធ្វើការមានតម្លាភាព
  2. សច្ចធម៌ ៖ មិនប្រកាន់បក្សពួក
  3. ក្លាហាន ៖ ហ៊ានពុះពារឧបសក្គ
  4. ឧស្សាហ៏ ៖ សិក្សាស្រាវជ្រាវជានិច្ច
  5. គំនិតច្នៃប្រឌិត ៖ ប្រើគំនិតដើម្បីដោះស្រាយបញ្ហា
  6. ការសម្រេចចិត្ត ៖ ពូកែប៉ានស្មាន និងសម្រេចចិត្តបានទាន់ពេល
  7. មនុស្សធម៌ ៖ ជួយអ្នកទន់ខ្សោយ
  8. ទស្សនៈទូលំទូលាយ ៖ គិតអំពីអនាគត

ក្នុងវេទិការនេះ ខ្មែរឡូត ចង់ឲ្យប្រិយមិត្តឆ្លុះបញ្ជាំង អំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ប្រិយមិត្ត ហើយសួរទៅប្រិយមិត្តថា តើបុគ្គលិកលក្ខណៈអាចផ្លាស់ប្តូរបានឬទេ? ដើម្បីធ្វើយ៉ាងដូច្នោះ ខ្មែរឡូត និងរៀបចំ Personality Test ដែលទាក់ទងទៅនឹង បុគ្គលិកលក្ខណៈខ្លះៗ ដើម្បីឲ្យប្រិយមិត្ត ឆ្លុះបញ្ជាំងខ្លួនឯង រួចធ្វើការ Comment

Personality Test 1

ស្ថានភាព

បើមិត្តភក្តសុំលុបកម្មវិធីណាត់ជួប តើអ្នកគួរ៖

  • ដេញដោលសួររកមូលហេតុ
  • ឆ្លើយថា “មិនអីទេ ថ្ងៃក្រោយក៏បានដែរ ព្រោះខ្ញុំក៏មានកិច្ចការ ដែលត្រូវធ្វើដែរ” ៕

សំគាល់ ៖ ខ្មែរឡូតនឹងចេញផ្សាយ Personality Test ជាហូរហែ សម្រាប់ឲ្យប្រិយមិត្តធ្វើការឆ្លុះបញ្ជាំង និងធ្វើការ Comment

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]