ព្រះសីហនុ៖ ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ នៅម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិ​ស្ទឹងច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ ខណៈដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកពីលេងខេត្តព្រះសីហនុ។

នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ ​2L-​5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ​ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល​។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល ​ស្រុក​កំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ Freshnewsasia

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១៥ មានអ្នកសៀមរាបទៅ លេងកំពង់សោម បានក្រឡាប់រថយន្ដ ធ្លាក់ពីលើផ្លូវ សំណាងល្អ គ្មានអ្នកស្លាប់

នៅក្នុងនោះបានឲ្យដឹងថា ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានសមាជិក ទាំងអស់១៨នាក់ ទាំង ក្មេងទាំងចាស់ ទាំងប្រុស ទាំងស្រី រស់នៅ ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយមានស្រី ខេត្ដសៀមរាប ខណៈដែល ធ្វើដំណើរ តាមរថយន្ដទៅលេងសមុទ្រ នៅទឹកដីខេត្ដព្រះសីហនុ ស្រាប់តែជួបគ្រោះថ្នាក់ ចរា ចរណ៍ ក្រឡាប់ ធ្លាក់ពីលើផ្លូវ បណ្ដាលឱ្យរងរបួសស្រាល៣ នាក់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិត នៅលើ កំណាត់ផ្លូវ ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៦-១៣៧ ភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ។

យោងតាមរបាយការណ៍របស់មន្ដ្រីអាវុធ ហត្ថស្នាក់ការសន្ដិសុខ៤០២ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរ តាមរយៈមួយ គ្រឿងម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-1196 ធ្វើ ដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្ដព្រះសីហនុ លុះដល់ ចំណុចផ្លូវកោង ដោយមានភ្លៀងធ្លាក់ខ្លាំងផងនោះ បណ្ដាល ឱ្យរថយន្ដរេចង្កូតក្រឡាប់ទៅខាងឆ្វេងដៃ ធ្លាក់ពីផ្លូវ ជាតិប្រហែល៣០ម៉ែត្រ ។

របាយការណ៍ដដែលបានបន្ដទៀតថា អ្នក បើករថយន្ដឈ្មោះព្រំ ជា អាយុ៦៣ឆ្នាំ ហើយ ក្នុងចំណោម សមាជិកទាំងអស់ មានជនរងគ្រោះ៣នាក់ រងរបួសស្រាល ទី១ ឈ្មោះតូត អ៊ី ភេទស្រី អាយុ៦៤ឆ្នាំ ទី២ឈ្មោះសៀង ណាឡា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ ឡម ណាវ ភេទស្រី អាយុ៤០ឆ្នាំ ។ ក្រោយ កើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបាន កម្លាំងអាវុធហត្ថនៅទីនោះ ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅស្រុកកំពង់ សិលា ដើម្បីព្យាបាលរបួស ដោយឡែករថយន្ដត្រូវ បានស្ទូចយក ទៅជួសជុលផងដែរ ៕

រូបភាព៖ ក្រឡាប់រថយន្ដ ធ្លាក់ពីលើផ្លូវ សំណាងល្អ គ្មានអ្នកស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]