អ្នកចាត់ចែង ការទូទៅ ក្រុមស្តេចស Real Madrid លោក Jose Mourinho បានព្រមព្រៀង ក្នុងការ ផ្ទេរខ្សែ បម្រើ Carlos Kaka ទៅឱ្យក្រុម បិសាចក្រហម Manchester United របស់អង់គ្លេស ជាលក្ខណៈខ្ចី ជើងរយៈ ពេល១ឆ្នាំ ខណៈដែលក្លឹបមួយ នេះទិញបាន ខ្សែបម្រើ Lukas Modric ពីក្រុម Tottenham Hotspur មកជំនួសនោះ ។
ប្រភពព័ត៌មានពីគេហទំព័រ Dailymail បានឱ្យដឹងថា ក្លឹប Man Utd បានធ្វើការចាប់ អារម្មណ៍ទៅលើកីឡាករ Galatasaray និង Kaka អតីតកីឡាករ របស់ក្រុម AC Milan របស់អ៊ីតាលី នាអំឡុងពេល ពួកគេជាប់ជា កីឡាករ ឆ្នើមរបស់ ពិភពលោកក្នុងឆ្នាំ ២០០៧ តែនៅពេលនេះ Man Utd គឺចង់បានកីឡាករជាតិប្រេស៊ីល Kaka ជាង ។
ទាក់ទងនឹងចំណូលថ្មីនេះ លោក Sir-Alex Ferguson ក៏បានសំដែងនូវការ ព្រួយបារម្ភ ក៏ដូចជាទម្រង់ លេងរបស់ កីឡាករវ័យ៣០ឆ្នាំ ដែលតែងតែញ៉ាំញីទៅ ដោយជម្ងឺនោះ ស្របពេលដែលនៅជាមួយក្រុម Real Madrid របស់ អេស្ប៉ាញ មានឱកាស បានចូលលេង ដ៏តិចតួចនោះ ។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ក្លឹប Man Utd ទើបតែទិញបានកីឡាករ ខ្សែប្រយុទ្ធ Robin van Persie ពីក្លឹប Arsenal ក្នុងតម្លៃខ្លួន៣៨លានដុល្លារ អាមេរិក និងខ្សែការពារឆ្វេងអន្តរជាតិ ហុល្លង់វ័យ២៣ឆ្នាំ Alexander Büttner ផ្លាស់ពីក្លឹប Vitesse ក្នុងតម្លៃប្រមាណ ៣,៩លានផោន ស្មើនឹង ៦,១លានដុល្លារអាមេរិក ហើយចំណែកឯ កីឡាករ ខ្សែប្រយុទ្ធ Dimitar Berbatov កំពុងតែមានគម្រោង លក់ទៅឱ្យក្រុម ឆ្មាខ្មៅ Sunderland ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]