(សៀមរាប)៖ បើតាមសេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែល Fresh News ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេស បានទិញបណ្ណ​ចូល​ទស្សនា រមណីយដ្ឋានអង្គរ សម្រាប់ខែមេសា ឆ្នាំ២០១៦ មានចំនួន ១៤៦,១៩៦នាក់ ថយចុះ៤.៨០% បើប្រៀបធៀបទៅនិងខែមេសា ឆ្នាំ២០១៥ ហើយរកចំណូលបាន ៤,១៤៨,៥៦០ដុល្លារ ថយ៣.៧៦%។

ជាមួយគ្នានេះ បើគិត៤ខែដើមឆ្នាំ២០១៦វិញ ភ្ញៀវទេសចរបរទេសបានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ៨៤៧,៥៥៤នាក់ ទទួលបានប្រាក់ចំណូល ២៤,៥០០,១៦០ដុល្លារអាម៉េរិក៕

ផ្តល់សិទ្ធិដោយ៖ FreshNews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរ សូម្បីតារាប្រុសថៃដ៏ល្បី លោក Sean Jindachot ក៏បានមកលេងទឹកដីអង្គរស្ងាត់ៗ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះ តារាប្រុសរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម ជាប់ជាមួយប្រាសាទអង្គរវត្ត និងទីកន្លែងស្អាតមួយចំនួនទៀត នៅខេត្តសៀមរាប។

ចំពោះវត្តមានរបស់ លោក Sean Jindachot បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានចិត្តរំភើប ពេលបានឃើញ តារាក្នុងក្រអៅបេះដូងរបស់ពួកគេ មកលេងទឹកដីអង្គរបែបនេះ។ ហើយក៏មានអ្នកគាំទ្រមួយចំនួន បានគិតថា ប្រហែលជារូបលោក ចង់មកលេងអង្គរសង្រ្កាន្តហើយមើលទៅ ព្រោះនៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ហើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានអ្នកណាដឹងឡើយថា រូបលោក នឹងបន្តដើរលេងនៅទឹកដីអង្គរ រហូតដល់ពេលណានោះ។

គួរបញ្ជាក់ផងដែរថា លោក Sean Jindachot ជាតារាប្រុសមួយរូប ដែលបានថតខ្សែភាពយន្ត និងរឿងភាគថៃ បានច្រើនបំផុត ហើយរឿងមួយដែលធ្វើឲ្យមហាជន ស្គាល់លោក កាន់ច្បាស់បំផុត គឺរឿង "Ugly Duckling: Boy’s Paradise" តែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]