រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ នេះ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន និង​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ គិត​ចាប់ពី​ម៉ោង​៩​ព្រឹក មក​ដល់​ម៉ោង​១ និង​៣០​នាទី រសៀលថ្ងៃនេះ​ឃើញ​ថា ភ្លៀង​បាន និង​កំពុង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម ទៅ​បង្គួរ លាយឡំ​ជាមួយ​ខ្យល់ នៅ​តាម​តំបន់​ជា​ច្រើន​មាន ៖ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ សៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង កំពង់ឆ្នាំង និង​ខេត្តកំពង់ចាម ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ បន្ត​បង្កើន​ការ​យកចិត្តទុកដាក់ ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​នៅ​ពេល​មេឃ​រកកល់ភ្លៀង ដែល​ភ្លៀង​អាច​បន្ត​ធ្លាក់ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបភាព៖ ៩​ខេត្ត ក្រសួង​ជំនាញ​ ប្រកាស​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ នឹង​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ មេ​សា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ភូមិ​មួយ​ចំនួន ក្នុង​នោះ​មាន ភូមិ​វត្ដ ភូមិ​ស្រែ​ពោធិ៍ ភូមិ​ដៃ​រាវ ភូមិ​គោក​វត្ដ ភូមិ​ស្រែ​ណូ​យ ក្នុង​ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​កោះសន្ដិភាព​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ មេ​សា ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្ស​ល់​ន្ដ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧ រសៀល ថ្ងៃ​ទី​២៨ មេ​សា បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ភូមិ​ចំនួន​៥ បណ្ដាល​ឱ្យ​ផ្ទះ​ខូចខាត​២៥៩​ផ្ទះ ក្នុង​នោះ​ផ្ទះ​រលំ​ដល់​ដី​ទាំងស្រុង​អស់​២៤​ខ្នង ស្មើនឹង​២៤​គ្រួសារ និង​បុ​ើ​ង​ដំបូល​២៣៥​ខ្នង ស្នើ​នឹង​២៣៥​គ្រួសារ ខូច​រថយន្ដ​០៦​គ្រឿង និង​អីវ៉ាន់​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ ព្រមទាំង​មាន​អ្នក​របួសធ្ងន់​ស្រាល​៣​នាក់ ។

ក្នុង​នោះ​រង​របួសស្រាល​២ និង​ធ្ងន់​ម្នាក់ ភេទ​ស្រី​ឈ្មោះ ម៉​ង់ ពេញ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ណូ​យ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ដែល​ត្រូវ​របួសធ្ងន់​ក្នុង​ហេតុការណ៍​រលំ​ផ្ទះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដសៀមរាប ។ ចំណែក​អ្នក​របួសស្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្រែ​ណូ​យ ។

លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹង​ដាក់​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ផ្ទះសម្បែង​ដោយសារ​ខ្ស​ល់​កន្ដ្រាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ដើម្បី​នាំ​គ្នា​ជួយ​សាងសង់​ផ្ទះ​ដែល​រលំ​ដល់​ដី និង​បុ​ើ​ង​ដំបូល​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ ៕

រូបភាព៖ ទិដ្ឋភាពក្រោយទទួលរង ភ្លៀង​មួយ​មេ​ធំ​ លាយឡំ​នឹង​ខ្យល់​កន្ដ្រា​ក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]