អង់គ្លេស៖ ទីបំផុត បំពង់រំអិលទឹកដ៏ខ្ពស់ជាងគេបំផុត នៅក្នុងពិភពលោក បានសម្រេចចេញថ្ងៃ ដាក់ឲ្យលេងកំសាន្តហើយ ដោយក្នុងនោះគេរំពឹងទុកថា នឹងមានមនុស្សចូលមកកំសាន្តជាមួយនឹង បំពង់រំអិលទឹកដ៏ខ្ពស់បំផុតមួយនេះ យ៉ាងច្រើន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បំពង់រំអិលទឹក ដ៏ខ្ពស់បំផុតមួយនេះ ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងតំបន់កំសាន្តរបស់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយវាក៏កំពុងតែបាន ធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ផងដែរ។ 

លោក Carsten Höller ដែលជាអ្នកចូលរូម បង្កើតនូវគម្រោងដ៏សំខាន់មួយនេះ ជាមួយក្រុមហ៊ុន Bblur Architecture ដោយសម្រេចបាននូវ រូបរាងបំពង់រំអិលទឹក ដ៏ខ្ពស់បំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន បានឲ្យដឹងថា “បំពង់ទឹករំអិលនេះ មានប្រវែង១៧៨ម៉ែត្រ រួមជាមួយនឹងកម្ពស់ ១១៥ម៉ែត្រ ដែលនេះគឺជាការបង្កើត ចុងក្រោយបំផុត បន្ទាប់ពីមានការបង្កើត បំពង់ទឹករំអិល ដែលមានកម្ពស់ខ្ពស់ៗ មួយចំនួន នាពេលកន្លងមក”។

Höller បានបន្តទៀតថា “ចាប់តាំងពីឆ្នាំ១៩៩៩មក ខ្ញុំបានសាងសង់ ក្តារ និងបំពង់រំអិលទឹក ជាច្រើន តែភាគច្រើនពួកវា គឺត្រូវសង់ឡើងតភ្ជាប់ជាមួយនឹងអគារ ប៉ុន្តែសម្រាប់ បំពង់រំអិលទឹក ដ៏ខ្ពស់បំផុតមួយនេះវិញ គឺជាស្នាដៃសិល្បៈ ដ៏អស្ចារ្យនិងប្លែកមួយ ដែលធ្វើឲ្យអ្នកមកកំសាន្ត មានអារម្មណ៍រំភើប និងព្រឺព្រួច រួមជាមួយគ្នា ហើយវាក៏មាន សុវត្ថិភាពយ៉ាងមាំមួន ផងដែរ”។

គូសបញ្ជាក់ផងដែរថា បំពង់រំអិលទឹកដ៏ខ្ពស់បំផុត ក្នុងពិភពលោកមួយនេះ នឹងត្រូវដាក់ដំណើរការ ឲ្យចូលលេងកំសាន្ត នាថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ន វាពិតជាមានកម្ពស់ខ្ពស់បំផុត ផ្តាច់គេក្នុងពិភពលោក ពិតមែន តែសម្រាប់ថ្ងៃអនាគត គឺមិនទាន់ដឹងច្បាស់នោះទេ ព្រោះថានៅមានគម្រោង បង្កើតក្រោយៗទៀត ជាច្រើនផងដែរ៕

តោះទៅទស្សនាទិដ្ឋភាព បំពង់រំអិលទឹក ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ទាំងអស់គ្នា៖ 

ប្រភព៖ CNN

កំណត់ហេតុខ្មែរឡូត៖

កាលពីពេលកន្លងទៅ ក៏ធ្លាប់មាន ក្តាររំអិលមួយ ឈ្មោះថា Verruckt ដែលជា ក្តាររំអិលដ៏ ខ្ពស់ជាងគេបំផុតក្នុងពិភពលោក ផងដែរ ដោយក្នុងនោះបានធ្វើឲ្យ មានការចាប់អារម្មណ៍ជាច្រើន។

ក្តាររំអិល មួយនេះស្ថិតនៅ ក្នុងទីក្រុង Kansas សហរដ្ឋអាមេរិក ហើយមានភាព រន្ធត់នឹង ទាក់ទាញ។ ចំពោះកម្ពស់ របស់វា យើងមិនទាន់ដឹង នៅឡើយទេ តែមានពាក្យចចាមអារ៉ាម និយាយថា វាអាចមាន កំពស់ស្មើនឹង អគារកំពស់ ១៧ជាន់ ហើយយើងត្រូវ ឡើងកាំជណ្តើរ ចំនួន ២៦៤កាំ ដើម្បីទៅដល់ ផ្នែកខាងលើ។

ក្តាររំអិល មួយនេះ ច្នៃឡើងដោយលោក Schlitterbahn នឹងមានការ សហការរៀបចំ ដោយលោក Jeff។ លោក Jeff ក៏បាននិយាយថា យើងចង់បង្កើត នូវក្តាររំអិលមួយ ដែលមានភាព ស្រៀវស្រើប ដល់ភ្ញៀវ តែយើងក៏គិតគូរ ទៅលើសុវត្ថិភាព របស់ពួកគេ ជាចំបង ផងដែរ។

ចំពោះ ថ្ងៃដែលនឹង បើកជាផ្លូវការ អាចនឹងធ្វើនៅថ្ងៃ ទី២៣ ខែឧសភា ២០១៤ ខាងមុខនេះ ហើយពេលនោះ យើងនឹងដឹងច្បាស់ពី កម្ពស់របស់វា។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]