ការពិភាក្សាគ្នាដែលគួរអោយចាប់អារម្មណ៍ ថ្មីនេះគឺការតាំងពិពណ៌ចម្លាក់សាកសពមនុស្សស្រីមានផ្ទៃពោះ ៨ខែដែលមានទារកក្នុងពោះ ដោយ Gunther Von Hagens។ គេគ្រប់គ្នាមានការឆ្ងល់ថា តើការយកសាកសព បែបនេះ ស្របច្បាប់ ដែរឬ? បើគិតទៅតាម ច្បាប់ប្រពៃណីរបស់ប្រទេសចិន គ្មាននរណាម្នាក់មានសិទ្ធិយក សាកសពទៅលក់ ឬបរិច្ចាគទោះជាសាកសពនោះស្លាប់ដោយទុំជ្រុះក៏ដោយ។  ការទាក់ទាញចំណាប់អារម្មណ៍ដ៏ ខ្លាំងនៅទីសាធារណៈបានកើតឡើងពេលដែលមានសាកសព មិនស្គាល់អត្ដសញ្ញាណ ត្រូវបានគេយកមកតាំងពិពណ៌។ Gunter Von Hagens ជាអ្នកសិក្សាវិភាគរូបរាងកាយជនជាតិអាល្លឺម៉ង់ បាននាំ បច្ចេកវិទ្យាផ្លាស់ប្ដូរទឹក និងខ្លាញ់ក្នុងសាកសពចេញ ជំនួសវិញដោយ ផ្លាស់ស្ទីក  បង្កអោយមានសភាពដូចដើម អាចប៉ះបាន មិនធំក្លិនស្អុយ និងមិនរលួយ។ រោងចក្រស្រាវជ្រាវរបស់ Gunter Von Hagens មានបច្ចេកវិទ្យាកាត់សាកសព និងមានលក់សាកសពផ្លាស់ស្ទីក ដែលការ ឆ្នៃនោះមាន ការជួសជុល កាត់សាច់សាកសពជាស្រទាប់ៗការកាត់ត  និងការរំហួតទឹក។ កាលពីខែ វិច្ឆិការ ២០០៣ និង ខែតុលា២០០៥ មានការស៊ើបអង្កេត នៅរោងចក្រ នោះដោយក្រុម មន្រ្ដីមកពី the National Bureau of Quality ដើម្បីមកត្រួតពិនិត្យមើលការនាំចេញនិង នាំចូល ហើយមើលសំភារៈធាតុដើម និងវិធីកែឆ្នៃសាកសព។រោងចក្រ Von Hagens Plastination ( Dalian) ជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន ដែលបំពាក់ នូវបច្ចេកវិទ្យាចុងក្រោយ ដែលជាហេតុ នាំអោយមានភាពស្មុគស្មាញដល់អ្នកត្រួតពិនិត្យ។ គេមិនបានដឹងថា សាកសពទាំងនោះយកមកពីណានោះទេ។ Hagens ក៏មិនបានផ្តល់ការបកស្រាយជាក់លាក់អ្វីនោះដែរ។ រោងចក្រនេះទទួលការទាក់ទង ជាមួយការផ្ដល់សាកសព ជុំវិញពិភពលោក និង បានដាក់តាំងពិពណ៌ជាសកល ដោយមានឈ្មោះថា Body world។ រាល់សំភារៈទាំងអស់គឺយក ចេញពីសរីរាង្គរបស់មនុស្ស ដែលមើលទៅគួរអោយខ្លាច តែយ៉ាងណាមិញ មានមនុស្ស ២០លាន នាក់ នៅជុំវិញពិភពលោក បានទៅទស្សនា ការតាំងពិពណ៌នេះ ដែលបានផ្ដល់ជាប្រាក់ចំនូលដល់ Hagans ចំនួន ១ កោដិ ដុល្លារអាមេរិច។ នៅក្នុងបទសម្ភាសន៍ Hagens បាននិយាយថា សាកសពទាំងអស់គឺ ជាការបរិច្ចាគពីអាល្លឺម៉ង់  និងបណ្ដាប្រទេសផ្សេងៗ។ តាមរយៈសារព័ត៌មាន HongKong បាន អោយដឹងថា មានកម្មករម្នាក់ ដែលមានតួនាទីជាអ្នកសិក្សាលើរូបរាងសាកសពផ្លាស់ស្ទីករបស់រោងចក្រនោះ បាន លាលែងឈប់ពីការងារដោយសារ ការភ័យខ្លាចចំពោះការទទួលខុសត្រូវចំពោះ មុខច្បាប់។ ចំនែកឯ Hagens បាននិយាយថា បុគ្គលិកម្នាក់បានបញ្ឈប់ព្រោះគេភ័យខ្លាចក្នុងការធ្វើការជាមួយសាកសព ដូចជាការទិញសាកសព កេ្មងប្រុស និងក្មេងស្រី ដែលមានបាញ់សំលាប់។

ដោយ TD

 Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]