វ៊ែល៖ ម្ចាស់ផ្ទះនៅតំបន់ស្រុកស្រែមួយ មានភាពតក់ស្លុត និងស្រៀវខ្លួនយ៉ាងខ្លាំង បន្ទាប់ពីរូបគាត់ ថតទិដ្ឋភាពផ្ទះរបស់ខ្លួន តែបែរជាជាប់នូវរូបភាព ដ៏មិនគួរឲ្យជឿ និងមើលទៅគួរឲ្យខ្លាចជាខ្លាំងមួយ កាលពីពេលកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតដែលមើលហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងព្រឺក្បាលជាខ្លាំងនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម ដោយបុរសម្នាក់ដែល បានអះអាងថាខ្លួន ជាម្ចាស់ផ្ទះដែលថតជាប់រូបរាងចម្លែក នៅក្នុងនោះ ហើយមូលហេតុដែល នាំឲ្យគាត់សម្រេចចិត្ត បង្ហោះរូបនេះ ក៏ដោយសារគាត់តក់ស្លុត និងចង់បាននូវការ បញ្ចេញយោបល់ជាច្រើន ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម។ 

ត្រឹមតែរូបថតនោះ យើងមិនសូវជារន្ធត់ប៉ុន្មានទេ តែប្រវត្តិដែលបានកើតឡើង នៅក្នុងផ្ទះមួយនេះ ពិតជាធ្វើឲ្យអ្នកស្រៀវសាច់ និងអាចគិតបានថា តើរូបរាងចម្លែក នៅក្នុងរូបថតនោះជាអ្វី។ បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ផ្ទះមួយនេះស្ថិតនៅ ជាយក្រុង Amiwch នៃតំបន់ឆ្នេរខ្សាច់ Anglesey របស់ប្រទេសវ៊ែល(Wales) ហើយវាត្រូវបាន សាងសង់ឡើងនៅក្នុងអំឡុង នៃសម័យសង្រ្គាមលោកលើកទី១ តែអ្វីដែលសំខាន់ គឺថាមានមនុស្ស៤នាក់ ទៅហើយដែលបាន ស្លាប់នៅក្នុងផ្ទះមួយនោះ រួមមាន យាយទួត ជីតា និងម្តាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ និងទារកដែ ទើបនឹងមានអាយុ១៤សប្តាហ៍ ម្នាក់ទៀតផង។

ក្រៅពីនេះ ម្ចាស់ផ្ទះដដែលនោះ ក៏បានលើកឡើងថា ផ្ទះរបស់គាត់គឺតែង កើតមានរឿងរ៉ាវចម្លែកៗជាច្រើន ដែលពេលខ្លះរូបគាត់ គិតមិនយល់ថាមកពីអ្វីនោះឡើយ។ ឧទាហរណ៍ ពេលខ្លះអំពូលភ្លើង នៅក្នុងផ្ទះបាយ ដំណើរការដូចធម្មតា តែនៅពេលមានមនុស្ស ដើរចូលក្នុងនោះ វាស្រាប់តែរលត់បាត់ទាំងដែលកុងតាក់បិទបើក នៅប្រក្រតី និងគ្មានអ្នកណាទៅប៉ះវានោះឡើយ៕ 

រូបរាងចម្លែក ដែលម្ចាស់ផ្ទះថតបាន
ទិដ្ឋភាពផ្ទះ បើមើលពីចម្ងាយ

ប្រភព៖ ដេលីម៉េល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ទិដ្ឋភាពដ៏ចម្លែក និងគួរឲ្យស្រៀវឆ្អឹងខ្នងមួយ ត្រូវបានក្មេងស្រីតូចម្នាក់ ថតបានខណៈពេល ដែលនាងកំពុងតែ អង្គុយលេងនៅក្នុងបន្ទប់គេង តែម្នាក់ឯង និងត្រូវបានមនុស្ស មួយចំនួនធំ ជឿជាក់ថាវាជា វត្តមានរបស់ព្រលឹងខ្មោច ដែលបានបង្ហាញខ្លួន នៅទីនោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពដ៏ចម្លែកបែបនេះ កើតឡើងនៅក្នុងផ្ទះ របស់គ្រួសារមួយ ដែលរស់នៅក្នុងទីក្រុង Toronto របស់ប្រទេសកាណាដា ដែលអំឡុងពេលនោះ គឺមានក្មេងស្រីតូចម្នាក់ បានចាប់កាន់ទូរស័ព្ទដៃ ឪពុករបស់នាងហើយ ក៏បានថតជាប់នូវ សកម្មភាពដ៏គួរឲ្យ ខ្លាចនោះតែម្តង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងពេលដែល ក្មេងស្រីនោះកំពុង អង្គុយ និងច្រៀងលេង តែម្នាក់ឯងសុខៗ ក៏ស្រាប់តែមានចលនា​ នៅលើគ្រែរបស់នាង គឺដូចជាមនុស្ស ដើរជាន់អញ្ចឹង ម្យ៉ាងវិញទៀតយើង ក៏អាចស្តាប់ឮនូវ សម្លេងរបស់បុរសម្នាក់ បាននិយាយទៅកាន់ ក្មេងស្រីតូច ទាំងដែលពេលនោះ គឺនាងនៅតែម្នាក់ឯង ក្នុងបន្ទប់នោះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឪពុករបស់ ក្មេងតូចនោះបានឃើញវីដេអូនោះហើយ គាត់បាននាំនាង ចាកចេញពីផ្ទះជាបណ្តោះអាសន្ន ព្រោះគាត់ភ័យខ្លាច ចំពោះការលងបន្លាច ពីសំណាក់ព្រលឹងខ្មោច ដូចលើកនេះទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]