រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ដែល​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កក្រើក​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​មេ​សា រហូត​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ និង​ស្លាប់​មេខ្លោង​មេ​ម្នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ត្រៀម​នឹង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេ​សា​នេះ ។

រូបភាព៖ ជនសង្ស័យ ទាំង៥នាក់

លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន នៃ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​មាន ១-​ឈ្មោះ លី កុក​ហ៊ុយ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ថៅ​ជ្រូក​ខ្វៃ យីហោ លី កុក​ហ៊ុយ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៧ ផ្លូវ​៣៥១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​, ២-​ឈ្មោះ ទី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ក្មួយបង្កើត​របស់​ឈ្មោះ លី កុក​ហ៊ុយ និង​ត្រូវជា​បងថ្លៃ​របស់​ឈ្មោះ លឹ​ម គឹ​ម​តេ​ង ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លាប់​, ៣-​ឈ្មោះ លី វិ​រៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​ខ្វៃ​ជ្រូក​, ៤-​ឈ្មោះ ក្រា​វ រិ​ទ្ធា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក និង ៥-​ឈ្មោះ ស៊ុន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក ។

ជាមួយ​នោះ​ដែរ​វត្ថុ​តាង​ចាប់​បាន​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ដូច​គ្នា មាន​ដូច​ជា ថ្នាំ​ញៀន​២០៦​គ្រាប់ រថយន្ត​២​គ្រឿង អាវុធ​ខ្លី​៥​ដើម និង​អាវុធ​វែង អាកា​១​ដើម ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ចំណែក​សាកសព​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ លឹ​ម គឹ​ម​តេ​ង ត្រូវ​បាន​ដុត​កម្ទេច​ចោល​ហើយ​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០​មេ​សា​នេះ​ដែរ សព​លោក​វរ​ស​នី​យ៍​ត្រី ទៀន ករុណា មន្ត្រី​កងរាជអាវុធហត្ថ​រហស្សនាម​និម្មិត​៣៣ ដែល​បាន​ពលី​ក្នុង​ពេល​បំពេញ ត្រូវ​បាន​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ន​ន្ទ​មុនី ដែល​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​កម្មវិធី​ថា​នឹង​មាន​ភ្ញៀវ ញាតិ​មិត្ត​ជិត​ឆ្ងាយ​ចូលរួម​ដង្ហែ​កាន់​មរណទុក្ខ​ដ៏​ក្រៀមក្រម​នោះ​យ៉ាងច្រើន​កុះករ ក្រោម​ការ​ខិតខំ​រៀបចំ​យ៉ាង​អស់ពីដួងចិត្ត​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក រ​ត្ន័ ស្រ៊ា​ង មេ​បញ្ចា​ការ​រង​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស និង​ជាមរ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ ៕

រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ សំបកគ្រាប់
រូបភាព៖ កាំភ្លើងដែលជនសង្ស័យប្រើ សម្រាប់បាញ់តដៃសមត្ថិកិច្ច
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧មេសាឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន ដ៏ធំមួយ ធ្វើឲ្យកក្រើករាជធានីភ្នំពេញ ។

ហេតុការណ៍នោះ ដំបូងឡើយបានផ្តើមចេញពី កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និងលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះលី វីរៈ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅបឹងឈូកទល់មុខពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀន បាន២០៦ គ្រាប់។

សេចក្តីរាយការណ៍ ឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនល្មើសម្នាក់នេះ បានប្រាប់ថា មេក្លោងធំរបស់វា នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សៀង សុខ ចុះទៅបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំងនោះ ដោយសហការ ជាមួយអាវុធហត្ថខណ្ឌទួលគោក។

ពេលទៅដល់ផ្ទះជនល្មើសដែលមានពីរជាន់ ថ្មក្រោម ឈើលាយថ្មខាងលើ សមត្ថកិច្ចអាវុធហត្ថ ក៏សំរុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើស ដែលជាមេក្លោងធំរបស់ពួកវា បានចេញមកបាញ់ប្រហារ លើកម្លាំងសមត្ថកិច្ច បណ្តាលអោយអាវុធហត្ថម្នាក់ ត្រូវ១គ្រាប់ ហើយសមត្ថកិច្ចអាវុធហត្ថ បានបាញ់តបត ដើម្បីរំដោះអ្នករបួស យកទៅមន្ទីរពេទ្យ តែជាអកុសល ត្រូវបានពលីពេលបញ្ជូនដល់ មន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការ កងអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង(ខ) អន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ដោយផ្ទាល់ តែដោយផ្ទះរបស់ជនល្មើស ចាប់កាម៉ារ៉ាគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការ មិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើស បានបាញ់សង្គ្រប់មកលើសមត្ថកិច្ច ជាបន្តបន្ទាប់មិនតិចជាង ៥០គ្រាប់ ទើបលោក រ័ត្ន ស្រ៊ាង បញ្ជាឲ្យកម្លាំងរបស់លោក បាញ់ កំទេចកាម៉េរ៉ាចោលមួយចំនួន និងសម្រុកចូលទៅបាញ់ប្រហារតបត ជាមួយជនល្មើសដែលជាមេក្លោងធំនោះ បណ្តាលឲ្យងាប់នៅក្នុងបន្ទប់ដេករបស់វាដែលមានកាម៉េរ៉ាតែម្តង។

ក្នុងប្រតិបត្តិការសំរុកចូលនោះ ជនល្មើសក៏បានបាញ់ប្រហា ត្រូវកម្លាំងអាវុធហត្ថ០២នាក់ ទៀតផងដែរ គឺម្នាក់ត្រូវក្បាលគ្រាប់បៀមជាប់អាវក្រោះត្រង់ដើមទ្រូង និងម្នាក់ទៀតត្រូវចំទូរស័ព្ទ Iphoneពីរគ្រឿង នៅក្នុងហោប៉ៅខោត្រង់ភ្លៅឆ្វេង បណ្តាលឲ្យកំពិតទូរស័ព្ទទាំងពីរគ្រឿង ពេលសមត្ថកិច្ចចូលទៅ ឆែកឆេរក្នុងបន្ទប់របស់ជនល្មើស បានរកឃើញថា ជននោះបានចាក់គ្រឿងញៀនចោល ចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូល បានតែកំទេចកំទីថ្នាំញៀនមួយចំនួន ដែលវាធ្វើកំពប់ប៉ុណ្ណោះ ហើយជនល្មើសបានដុតបំផ្លាញ ឯកសារពាក់ព័ន្ធ មួយចំនួនផងដែរ ដែលធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចកំណត់ អត្តសញ្ញាណមេក្លោងធំនេះ បាននៅឡើយ។

ក្រោយប្រតិបត្តិការអស់ប្រហែល ជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានគ្រប់គ្រងសភាពការណ៍ទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុបបាន ០៥នាក់ បាញ់ងាប់ ០១នាក់ ដកហូតបានអាវុធវែងខ្លី០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK០១ដើម) រថយន្ត០២គ្រឿង គឺLuxus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AF-1549 និងរថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង ហើយពលីកម្លាំងអាវុធហត្ថម្នាក់ គឺលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តម្កល់ធ្វើបុណ្យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនឹងដង្ហែរទៅបូជា ថ្ងៃសៅរ៍ វេលាម៉ោង០២រសៀលនៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]