ខេត្តបន្ទាយ​មានជ័យ ៖ អតីត​​ជាស​ង្ឃ​​បាន​​ល្បួង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​​រំលោភ​សេពសន្ថវៈ​​នៅ​ក្នុង​ប្រាង្គ​ ​​«វត្ត​សាមគ្គី​រាម​អូ​រ​ជ្រៅ» ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ចាប់​ផ្សឹក រួច​ប្រគល់​ឲ្យ​សមត្ថកិច្ចនគរបាល​ចាប់​ខ្លួ​ន​ រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២៨ មេសា ២០១៦ ​។

​លោក​វរសេនីយ៍ត្រី ​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់​ឱ្យ​​ដឹងថា ​ក្រោយ​ពី​ធ្វើការ​ចាប់​ផ្សឹក កម្លាំង​​​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ​​ឈ្មោះ​លឿន ឡៃ​ អាយុ​៦២​ឆ្នាំ តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង ផា​ន់ ភី​រម្យ ​។

​បើ​តាម​បណ្តឹង​របស់​​ជីដូន​របស់​កុមារី​រង​គ្រោះ​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៨​​ មីនា ២០១៦ ជនសង្ស័យ​ឈ្មោះ​លឿន ឡៃ នៅ​ជាស​ង្ឈ បាន​​ល្បូ​ង​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​២​នាក់​ ម្នាក់​អាយុ​៨​ឆ្នាំ​ និង​ម្នាក់​អាយុ​៦​ឆ្នាំ ឱ្យ​ចូល​​ក្នុង​ប្រាង្គរួច​បិទទ្វារ ហើយ​​​ធ្វើ​សកម្មភាព​ចាប់​អោប​ថើបកុមារី​អាយុ​៨​ឆ្នាំ រំលោភ​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ក៏​បាន​ចាប់​កុមារី​អាយុ​៦​ឆ្នាំអោប​ថើប តែ​មិន​បាន​រំលោភ​ទេហើយ​​​ជនសង្ស័យ​ ក៏​បាន​និយាយ​ថា ហាម​មិនឱ្យ​​កុមារី​ទាំង​២​នាក់ដើរ​និយាយ​ប្រាប់​តា​យាយ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ទេ ។

បន្ទាប់​មក​ជនសង្ស័យ​​រូប​នេះ បាន​ឲ្យ​លុយ​ក្មេង​ស្រី​ទាំង​២​នាក់​ ម្នាក់​៣​រយ​រៀលឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ ។​ លុះដល់​ថ្ងៃ​ទី​៣០​ មីនា​ ទើប​ក្មេង​ស្រី​រង​គ្រោះបាន​និយាយ​ប្រាប់​បងស្រី​របស់​គេ ​និង​ជីដូន ពី​ដំណើររឿង​ព្រះ​សង្ឃ​​ព្រះ​នាម​លឿន ឡៃ ចាប់​នាង​រំលោភ​។

​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៥​​ ​មេសា​ ​២០១៦ ឈ្មោះ​ឃឹម សំ​អឿ​ន ភេទ​ស្រី ​អាយុ​៦០​ឆ្នាំ ត្រូវជា​ជីដូន បាន​មក​ដាក់​ពា​ក្ស​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​កូប និង​ថ្ងៃ​ទី​២៧​ មេសា​ឆ្នាំ​២០១៦ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​។

រូបភាព៖ អតីត​​ជាស​ង្ឃ​​

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាល​ពីល្ងាច​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ នៅ​ក្នុង​វត្ត​គោក​ខ្សាច់​ ស្ថិត​ក្នុង​ភូមិ​គោក​ខ្សាច់​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ សាម​ណេរ​មួយ​អង្គ​បាន​ក្លាយ​ជា​សង្ឃ​បរា​ជិក​ ដោយ​សារ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​រហូត​បាន​សម្រេច​ កាល​ពី​ពេល​ថ្មី​ៗកន្លង​មក​នេះ ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ប៉ូលិស​ឱ្យ ​ជួយ​រក​យុត្តិ​ធម៌​ ​ហើយអាជ្ញាធរ និង​កម្លាំង​ប៉ូលិសមូល​ដ្ឋាន​បាន​ចុះ​ទៅ​កាន់​វត្ត​នោះ​ដែរ​ ប៉ុន្តែមិន​បាន​ចាប់​សង្ឃ​អង្គ​នោះ​ផ្តន្ទា​ទោស​ឡើយ​ ព្រោះ​មិន​ទាន់​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​​​។

រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា កន្លងទៅនេះ​ ទើប​ឈាន​ដល់​ការ​ចាប់​ខ្លួន​សង្ឃ​អង្គ​នោះ​មក​ ផ្សឹក​នៅ​ក្នុង​វត្ត​ជម្ពូវ័ន ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ​​ដែល​ជា​វត្ត​ព្រះអនុគណ​ខណ្ឌ​ បន្ទាប់​ពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​លើ​ក្មេង​ស្រី​រង​គ្រោះ​ឃើញ ​ថា មាន​សកម្ម​ភាព​ចាប់​រំលោភ​ពិត​ប្រាក​ដ​មែន​។

សាម​ណេរ​សង្ឃ​ដែល​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ​អន គឹម​ហាក់​ មាន​អាយុ​១៤​ឆ្នាំ​ ទើប​តែ​បួស​ជា​នេន​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​ គឺ​នៅមុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។

នៅ​ថ្ងៃ​នោះ​សង្ឃ​អង្គ​នោះ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ឱ្យ​ចូល​ទៅ​ ក្នុង​កុដិ​ ខណៈ​ពេល​នាង​កំពុង​ដើរ​លេង​ជាមួយ​បង​ស្រី​ម្នាក់​ទៀត​ដែល​មាន​អាយុ​៧​ឆ្នាំ បន្ទាប់មក​បាន​ដេញ​បង​ស្រី​នាង​ចេញ និង​​បាន​បិទ​ទ្វារ​កុដិ​​ ហើយ​ឱ្យ​នំ​កញ្ចប់​ និង​ទឹក​ក្រូច​មួយ​កំប៉ុង​ទៅ​នាង​រួច​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​ សម្រេច​។

ក្រោយ​ពេល​កើត​ហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឪពុក​ម្តាយ​ទើប​ធ្វើ ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ និងនាំ​នាង​ទៅ​ប្តឹង​ប៉ូលិស​ភ្លាមៗ​ដែរ ដោយទាម​ទារ​សំណង​ចំនួន​៣.០០០​ដុល្លារ​៕

រូបភាព៖ អតីតសាម​ណេរ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]