ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាល ខណ្ឌទួលគោក ចាប់បានបក្ខពួកជនដៃដល់ជាក្មេងស្ទាវ ដែលបាញ់ប្រហារទៅលើភាគីទំនាស់ របស់ខ្លួន នៅក្បែររង្វង់មូលទួលគោក ចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះមានស្រីម្នាក់ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ការចាប់បានបក្ខពួក ៩នាក់ នេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច ចាប់បានបក្ខពួកជនដៃដល់ម្នាក់ ដែលបានបាញ់គ្នា នៅជិតរង្វង់មូលទួលគោក បណ្តាលឲ្យយុវជនម្នាក់រងរបួស នៅក្បែររង្វង់មូល ទួលគោក សង្កាត់ទឹកល្អក់ទី១ ក្នុងចំណោមបក្ខពួកនៅក្នុងផ្ទះជួល នៅខណ្ឌឬស្សីកែវ ហើយដកហូតកាំភ្លើងខ្លីមួយដើម ម៉ាកប្រាហារ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ នេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីសួរចម្លើយបន្តទៀត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]