សាមសុងបានក្លាយជាក្រុមហ៊ុន លេខ 1នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល 10 ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ 2006 ហើយលក់បានជាង 427 លានទូរទស្សន៍។ ឆ្លងកាត់មួយទសវត្សរ៍នៃ ប្រវត្តិផលិតទូរទស្សន៍មក សាមសុងបានធ្វើសកម្មភាពយ៉ាងច្រើនដូចជាកិច្ចប្រជុំដែលមានភាពប្រថុយប្រថាន ប៉ុន្តែសាមសុងមិនដែល បង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។ 

លោក Hyun Suk Kim បាននិយាយថា៖ «ជាងដប់ឆ្នាំមកនេះ ការលក់ និងអត្រានៃការបង្កើតថ្មី នៃទូរទស្សន៍ របស់យើងទទួលបានភាពជោគជ័យ ហើយវាកើតចេញពីក្តីប្រាថ្នារបស់យើង ដែលចង់ផ្តល់ជូនអតិថិជននូវ បច្ចេកវិទ្យា និងសេវាកម្មដ៏ល្អបំផុតរបស់យើង។ ដូចដែលយើងបានផ្លាស់ប្តូរទៅ ក្នុងសម័យថ្មី បទពិសោធថ្មី របស់ ទូរទស្សន៍ គឺការជក់ចិត្តទៅ នឹងរូបភាពដ៏ច្បាស់ល្អដូចធម្មជាតិ ដែលមិនធ្លាប់មាន។ យើងនឹងមិនបាត់បង់នូវ ចក្ខុវិស័យនៃតម្លៃ និង ការយល់ដឹងរបស់អ្នកប្រើប្រាស់ដែលជួយឲ្យយើងទទួលបានភាពយូអង្វែងនៅក្នុងទីផ្សារ ឈានមុខគេ។

នៅក្នុងថ្ងៃសម្ពោធនៅក្នុងឆ្នាំ 2006 ទូរទស្សន៍ R7 (‘Bordeaux’) លក់បាន3លានគ្រឿង និងតាមពីក្រោយ ដោយទូរទស្សន៍ ToC TV ដែលជាទូរទស្សន៍ប្រភេទ Full HD 3D ដែលមានអេក្រង់ 3D ដំបូងគេ របស់ពិភពលោក សម្រាប់ការផ្តោតនៅថ្ងៃនេះទៅលើទូរទស្សន៍អេក្រង់កោង UHD សាមសុងបានបង្កើត ផលិតផលដែលបានគ្រោងទុកមុនយ៉ាងជោគជ័យ ហើយយល់និងបំពេញតម្រូវការរបស់អតិថិជន។ ចំណុចដៅ នៃឧស្សាហកម្មរួមទាំងការបង្កើតទូរទស្សន៍ដែលមានរាងស្តើងនៅក្នុងពិភពលោក គឺត្រឹមតែ29.9mmនៅក្នុងឆ្នាំ 2009 ទូរទស្សន៍ UHD TV ដែលមានទំហំ 110 អ៊ីញ ដែលធំជាងគេក្នុងពិភពលោកនៅក្នុងឆ្នាំ 2013 និងទូរទស្សន៍ UHD TV អេក្រង់កោងដែលមានទំហំ 105 អ៊ីញ នៅក្នុងឆ្នាំ2014។

លទ្ធផលនៃការបន្តស្វែងរកមធ្យោបាយដែលកាន់តែ ប្រសើរសម្រាប់ការទស្សនា smart TVs បានក្លាយជា ឧបករណ៍ដ៏សំខាន់នៅក្នុងផ្ទះនៅលើពិភពលោក។ នៅឆ្នាំ 2010 សាមសុងបានបើក TV application store មុនគេក្នុងពិភពលោកនិងបានអនុម័ត smart TV user interface ហើយចំពោះ Smart Hub នៅក្នុងឆ្នាំ 2011។ តាំងពីពេលនោះមកក្រុមហ៊ុនបានបង្ហាញបច្ចេកវិទ្យាស្គាល់សំលេង កាយវិការ និង មុខ ព្រមទាំងបញ្ចូល ប្រព័ន្ធប្រតិបតិ្តការ Tizen ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងការតភ្ជាប់ដោយប្រើអព្ភន្តរញ្ញាណ។ 

ទូរទស្សន៍ឆ្លាតវៃសេ៊រី 2016 របស់សាមសុងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនិងភ្ជាប់ទៅ នឹងមាតិកានិងសេវាដែលពួកគេចូលចិត្តពីទូរទស្សន៍និងខ្សែភាពយន្តទៅហ្គេមនិងកម្មវិធីព័ត៌មានដែលទាំងអស់នេះនៅកន្លែងតែមួយ។ The Samsung Smart Control ដែលនៅដាច់ដោយឡែក ត្រូវបានប្រើជាកន្លែង បញ្ជាតែមួយ ទៅកាន់ឧបករណ៍ទាំងអស់ដែលតភ្ជាប់ទៅនឹង Samsung Smart TV ហើយលុបបំបាត់ ភាពស៊ាំញ៉ាំច្រើននៃការបញ្ជា។ ការបំពាក់នូវបច្ចេកវិទ្យា loT hub ទូរទស្សន៍ SUHD TV ស៊េរី 2016 ក៏អាចភ្ជាប់ និងបញ្ជាឧបករណ៍ដែលអាចប្រើបានជាមួយគ្នាជាង 200 នៃ SmartThings មិនថាឧបករណ៍ មួយណាដែលត្រូវរោទ៍ ចាក់សោរ ឬ បិទភ្លើង ទាំងអស់ពីទូរទស្សន៍។ 

នៅឆ្នាំ2015 ជាពេលដែលទូរទស្សន៍ SUHD ត្រូវបានសម្ពោធ វាបានក្លាយជាកត្តាដ៏សំខាន់ក្នុងការសម្រេច គោលដៅជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារក្នុងរយៈពេល10ឆ្នាំនេះ នៅក្នុងការបង្កើនចង្វាក់ផលិតកម្មរបស់ម៉ាក យីហោ។ ប្រជាប្រិយភាពនៃលំដាប់ទូរទស្សន៍ដែលល្អជាងគេនេះ អាចត្រូវបានកំណត់ដោយការផ្តល់ឲ្យនូវ គុណភាពរូបភាពដ៏ល្អបំផុតរបស់ទូរទស្សន៍ SUHD ការរចនា និងទាក់ទងទៅនឹងបទពិសោធរបស់អ្នកប្រើប្រាស់ ដែលជួយឲ្យអ្នកប្រើប្រាស់រីករាយ ជាមួយនឹងទូរទស្សន៍នៅគ្រប់ស្ថានភាពទាំងអស់។

នៅក្នុងកម្មវិធីពិព័ណ៌គ្រឿងអេឡិចត្រូនិចឆ្នាំ2016 សាមសុងបានប្រកាសទូរទស្សន៍ SUHD ថ្មីបំផុតជាមួយនឹង បច្ចេកវិទ្យា Quantum dot display ដោយមិនប្រើប្រាស់កាតមីញ៉ូម និងប្រើប្រាស់បច្ចេកវិទ្យា Quantum dot ចំនួន 10 បន្ទះ។ Quantum dot គឺជាឧបករណ៍បង្ហាញរូបភាពជំនាន់ក្រោយ ដែលប្រើភាគតូចល្អិត ដើម្បីបញ្ចេញពន្លឺដែលភ្លឺខ្លាំង បណ្តុំពណ៌ដែលធំ និងប្រភេទតំណាងពណ៌ ដ៏ច្បាស់បំផុត នៃឧបករណ៍បង្ហាញ។ ការកំណត់ឆ្នាំ 2016 ជាចំណុចចាប់ផ្តើម សម្រាប់ទសវត្សរ៍ បន្ទាប់ក្រុមហ៊ុនដែលឈានមុខគេ សាមសុងនឹងបន្ត ជម្រុញការកំណត់គោលដៅនេះ ដើម្បីបង្ហាញថាហេតុអ្វីបានជាក្រុមហ៊ុននៅតែជា ក្រុមហ៊ុនដែលឈានមុខគេ និងអ្វីដែលជាសមត្ថភាពពិតរបស់ ទូរទស្សន៍របស់សាមសុង។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://news.samsung.com/global/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]