ភ្នំពេញ នៅម៉ោង ១និង ២០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះមានករណីប្រទះឃើញ​ សាកសពស្លាប់ អណ្ដែតទឹក ស្ថិតនៅកណ្ដាលទន្លេ ក្រោមស្ពានមុន្នីវង្ស ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

យ៉ាងណាមិញសាកសព នៅមិនទាន់ស្គាល់ អត្តសញ្ញាណ និងថាតើប្រុស ឬស្រីនៅឡើយទេ វេលានេះប្រជាពលរដ្ឋ កំពុងចោមរោមមើល៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ កម្លាំង​អង្គភាពបង្ក្រាប​ បទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាល ព្រំដែនទឹក​ នៅវេលាម៉ោង​១២៖៣០នាទី​ រសៀល​ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៦​នេះ​ ខណៈកំពុងល្បាត លើផ្ទៃសមុទ្រ​ បានប្រទះឃើញ​ សាកសពមួយអណ្តែតទឹក​ នៅខាងកើតកោះចន្លុះ​ ម្តុំចុងឆ្នេរអូរត្រេះ។

បើតាមមន្ត្រីនគរបាល​ បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ​ បានឲ្យដឹងថា​ សាកសពជាមនុស្សប្រុស​ ប៉ុន្តែនៅមិនស្គាល់អត្តសញ្ញាណ នៅឡើយទេ​ សពនេះ​បានអណ្តែតទឹកនៅចំណុច​ 10 32 164N-103 33 351E ខាងកើតកោះចន្លុះ ប្រហែល​៣០០ម​ ។​

ក្រោយពីប្រទះឃើញ​ កម្លាំងល្បាត​បានស្រង់ យកមកកាន់ ឆ្នេរពយម៉ាចូវ​ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ​ ហើយប្រគល់ឲ្យកម្លាំង ស្នងការដ្ឋាននគរបាល​ ខេត្តព្រះសីហនុ​ ពិនិត្យសាកសព និងស្រាវជ្រាវបន្ត​

ក្រៅពីនេះទៀត ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកស្រះ ហើមស្អុយបង្ក ឲ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទាំងព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៨:១៥នាទីព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកធំមួយ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ហាយផាតឡែន ដែរកំពុងស្ថាបនា នៅក្នុងភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ច នគរបាល សង្កាត់ចក្រម្ទេស បានឲ្យដឹងថា៖ ដោយទទួលបានពត័មាន ពីប្រជាពលរដ្ឋថា មានសាកសព អណ្តែតទឹក លោកក៏បានដឹកនាំកម្លាំង នគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ចូលរួម និងមន្ត្រីជំនាញ ស្នងការដ្ឋាននគបាលខេត្ត និងគ្រូពេទ្យខេត្ត មកពិនិត្យសាកសព ដើម្បីចុះមក ពិនិត្យសាកសព។

ក្រោយពីពិនិត្យ សាកសពរួចមក សមត្ថកិច្ចពុំបាន រកឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យថា ជាអំពើឃាត្តកម្មនោះទេ ទើបសណ្ឋានថា ជាករណីលង់ទឹក ស្លាប់ដោយខ្លួនឯង ប្រហែលជាលង់ ២ទៅ៣ថ្ងៃមកហើយ។ហើយសាកសពដែលស្លាប់អណ្តែតទឹកនេះគឺពុំទាន់ស្គាល់ អត្តសញ្ញាណនោះឡើយ ដោយសភាពសព ហើមមានធុមក្លិនស្អុយ ហើយនិងមិនដឹងថា ជាជនជាតិអ្វីច្បាស់ នោះដែរគឺមាន ស្លៀកពាក់អាវពណ៌ស ខោពណ៌ខ្មៅ ហោប៉ៅ៦ ស្បែកជើងពណ៌ក្រម៉ៅ កំពស់ប្រហែល ១ម៉ែត្រ៧០ជាង។ ហើយសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវតាម ក្រុមហ៊ុន រោងចក្រ ក៏គ្មានបាត់សមាជិក នោះដែរ។

ចំនែកសាកសព បុរសខាងលើ ត្រូវមន្ត្រីជំនាញ ប្រគល់សាកសព ឲ្យទៅខាងប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ប៉ុន្តែសភាពសព ហើមស្អុយ និងមានធុមក្លិន ហើយនោះក៏បាន ប្រគល់ឲ្យទៅ ខាងតាអាចារ្យ យកទៅកប់នៅក្នុង វត្តសុវណ្ណារាម ដែលនៅជិតទីនោះ ទៅដើម្បីរងចាំ សាច់ញាតិមករក។

បើតាមមហាជនវិញបានដាក់ការសង្ស័យថា ជាអំពើឃាត្តកម្ម សំលាប់ហើយ យកសពទៅ ទំលាក់ទឹកបំបិទ ភស្ត័តាង។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត ចំពោះករណីខាងលើនេះ ថាតើបណ្តាលមក ពីអ្វីអោយពិតប្រាកដ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]