តៃវ៉ាន់៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលភោជនីយដ្ឋានមួយកន្លែង នៅតៃវ៉ាន់ មានលក់មីស៊ុបសាច់គោ ដែលមានតម្លៃថ្លៃកប់ពពក រហូតដល់ទៅ ៣០០ដុល្លារអាមេរិក ដែលទោះជាតម្លៃថ្លៃប៉ុណ្ណា ក៏ភ្ញៀវនៅតែត្រូវធ្វើការកក់តុជាមុន ទើបអាចទទួលទានបាន។ យ៉ាងណាមិញ មានសំណួរជាច្រើនលើកឡើងថា តើសម្រាប់អ្នកវិញហ៊ានចូលញ៉ាំដែរទេ?

បើតាមប្រភពបានឲ្យដឹងថា ភោជនីយដ្ឋានមួយកន្លែងស្ថិតក្នុងទីក្រុង តៃប៉ិ នៃតៃវ៉ាន់ មានបើកបម្រើសេវាកម្ម មីស៊ុបសាច់គោ ដែលនាំចូលសាច់ពីប្រទេសល្បីៗ ដែលថៅកែហាងនេះ បានព្យាយាមចំណាយពេល ២៦ឆ្នាំ រកវិធីយ៉ាងណាឲ្យអាហាររបស់គាត់ ល្អឥតខ្ចោះ។

ប្រភពបានបន្តថា ម្ចាស់ហាងមួយនេះ មានឈ្មោះថា Wang និងមានដើមកំណើតនៅខេត្ត Shaanxi ប្រទេសចិន ហើយរូបគាត់បានបើកដំណើរការ អាជីវកម្មរកស៊ី នេះរយៈពេលជាង ២៦ឆ្នាំមកហើយ និងភោជនីយដ្ឋានរបស់លោក Wang មានឈ្មោះថា Niu Ba Ba មានន័យថា “Daddy Cow” ឬ ឪគោ ។

បើតាមសម្ដីរបស់លោក Wang បន្តប្រាប់ថា រូបគាត់បានចាប់បើក ហាងលក់មីស៊ុបនេះ តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ដោយក្រោយពីបើកបានរយៈ៥ឆ្នាំមក លោកបានទទួលជោគជ័យជាខ្លាំង។ លោក Wang បានចំណាយពេលស្រាវជ្រាវ រករូបមន្តល្អៗ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបាន ជារសឈ្ងុយឆ្ងាញ់បន្ថែម ដោយគាត់បាន នាំចូលសាច់គោល្អៗ ពីបណ្តាប្រទេសអឺរ៉ុប និងអាស៊ី រួមមាន ជប៉ុន អូស្រ្តាលី ប្រេស៊ីល រួមជាមួយនឹងការចំអិន មានអនាម័យត្រឹមត្រូវ និងស្តង់ដាខ្ពស់។

តមកដល់បច្ចុប្បន្ននេះ រូបគាត់ក៏បានផ្ទេរចំណេះដឹង ដែលគាត់មានមួយនេះ ទៅបង្ហាត់បង្រៀនដល់ កូនប្រុសរបស់គាត់បន្តផងដែរ។ លោក Wang រៀបរាប់ប្រាប់ទៀតថា «ឈានចូលវ័យ ៤០ឆ្នាំមក ខ្ញុំបានផ្តោតសំខាន់ ដោយយកចិត្តទុកដាក់ទៅលើប្រភេទ ចានមីស៊ុបសាច់គោ ដោយសារតែខ្ញុំចង់ផ្តោតបន្ថែមទៅគុណភាព ជាងបរិមាណ។ គោលបំណងរបស់ខ្ញុំ នៅថ្ងៃអនាគត ខ្ញុំចង់បង្កើត មីស៊ុបសាច់គោដែលមានឱជារស ល្អប្លែកដាច់គេលើពិភពលោកតែម្តង» ៕ 

រូបភាពលោក Wang និងកូនប្រុសនៅក្នុងភោជនីយដ្ឋាន
មីស៊ុបសាច់គោ
លោក Wang ចំណាយពេលជាច្រើន ក្នុងការស្វែងរកវិធី ហាន់សាច់បែបណា ដើម្បីឲ្យមានឱជារសឈ្ងុយឆ្ងាញ់
លោក Wang បើកការរកស៊ីនេះអស់ពេល ២៦ឆ្នាំ និងមានមនុស្សជាច្រើន តែងតែមកភ្លក់រសជាតិមីស៊ុបសាច់គោរបស់គាត់
លោក Wang បើកការរកស៊ីនេះអស់ពេល ២៦ឆ្នាំ និងមានមនុស្សជាច្រើន តែងតែមកភ្លក់រសជាតិមីស៊ុបសាច់គោរបស់គាត់
លោក Wang បើកការរកស៊ីនេះអស់ពេល ២៦ឆ្នាំ និងមានមនុស្សជាច្រើន តែងតែមកភ្លក់រសជាតិមីស៊ុបសាច់គោរបស់គាត់
លោក Wang បើកការរកស៊ីនេះអស់ពេល ២៦ឆ្នាំ និងមានមនុស្សជាច្រើន តែងតែមកភ្លក់រសជាតិមីស៊ុបសាច់គោរបស់គាត់

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ គួររំលឹកដែលថា សម្រាប់កម្ពុជាយើងវិញ ក៏មិនចាញ់ស្នាដៃធ្វើស៊ុបរបស់បណ្តាប្រទេសជិតខាងនោះឡើយ ជាមួយនឹងតម្លៃថោក ហើយមានឪជារសឈ្ងុយឆ្ងាញ់ពិសារថែមទៀតផង ដែលជាការចុះធ្វើអត្តបទព័ត៌មានរបស់ក្រុមការងារខ្មែរឡូត យើងផ្ទាល់តែម្តង។ 

គ្រាន់តែឮឈ្មោះ “មីស៊ុបទួលទំពូង” ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ និងធ្លាប់បានចូលញ៉ាំ រួចទៅហើយ។ អ្វីដែលសំខាន់នោះ គឺថាមីស៊ុបនៅទីនោះ មានលក្ខណៈសាមញ្ញធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែរសជាតិ និងសន្ទុះនៃការគាំទ្រ ពិតជាមិនធម្មតា​ ដូចការគិតទូទៅនោះឡើយ។

ដូច្នេះហើយដើម្បីចង់ដឹងច្បាស់ ទើបក្រុមការងារ ខ្មែរឡូត របស់យើងបាន ចុះទៅដល់ទីតាំងដែល ល្បីលក់មីស៊ុបមួយនោះ ពោលគឺនៅក្នុងសាលាបឋមសិក្សា ទួលទំពួងផ្ទាល់តែម្តង។ បើយើងចូលតាមរបង វត្តទួលទំពូង ហើយងាកទៅខាងឆ្វេងដៃ នោះយើងនឹងបានឃើញ ទីតាំងលក់របស់របរជាច្រើន ដោយក្នុងនោះយើងដើរទៅហួសតែបន្តិចប៉ុណ្ណោះ ប្រិយមិត្តច្បាស់ជាបានឃើញ តូបមិនសូវជាធំប៉ុន្មានដែលមានមនុស្សជាច្រើន ដោយអ្នកខ្លះកំពុងអង្គុយបរិភោគមីស៊ុបយ៉ាងឈ្ងុយឆ្ងាញ់ ស្របពេលដែលអ្នកខ្លះទៀត កំពុងអង្គុយចាំកន្លែងទំនេរ ដើម្បីចូលទៅបរិភោគអាហារដ៏ឆ្ងាញ់នោះផងដែរ។

ជួបជាមួយអ៊ំស្រី ដាវី ក្នុងវ័យ៤០ឆ្នាំជាង ដែលជាអ្នកលក់មីស៊ុបដ៏ល្បីប្រចាំទីនោះ បានប្រាប់ឲ្យដឹងថា “តាមពិតទៅ ខ្ញុំលក់នៅទីនេះ យូរឆ្នាំមកហើយ បើគិតទៅប្រហែលជា ជាង២០ឆ្នាំមកហើយ។ ចំពោះមីស៊ុបខ្ញុំនេះ មិនមានរូបមន្ត អ្វីពិសេសនោះទេ ក៏ប៉ុន្តែទទួលការគាំទ្រច្រើន ដោយមានភ្ញៀវ ចូលមកពិសា បន្តបន្ទាប់គ្នារហូត រកតែពេលសម្រាកគ្មាន”។

អ៊ំស្រីបានប្រាប់ ខ្មែរឡូតដឹងទៀតថា “ជារៀងរាល់ថ្ងៃ ខ្ញុំចាប់ផ្តើមបើកលក់ ពីពេលព្រឹកតទៅ ប្រហែលជាម៉ោង៧អី មានភ្ញៀវមកហើយ រហូតដល់ម៉ោង ២ទៅ៣រសៀល ទើបខ្ញុំរើតូបដើម្បីសម្រាក។ សម្រាប់មីស៊ុបរបស់អ៊ំនេះ មិនជាថ្លៃណាស់ណាទេ គឺអស់ធំបំផុតត្រឹមតែ ៤,០០០រៀលប៉ុណ្ណោះ។ ចំណែកឯ ការលក់ដាច់វិញ គិតទៅក្នុង១ថ្ងៃ អ៊ំលក់ អស់ប្រហែលជា ជាង១០០ចាន ប៉ុណ្ណឹងទេ”។

បើងាកមកមើលភ្ញៀវដែលចូលពិសាមីស៊ុប នៅកន្លែងអ៊ំស្រីវិញ ប្រហែលជាអាចធ្វើឲ្យ ប្រិយមិត្តភ្ញាក់ផ្អើល ព្រោះថាភាគច្រើន ពួកគាត់មិនមែនជាសិស្ស ដែលរៀននៅទីនោះឡើយ តែគឺជាអ្នកធ្វើការ និងបុគ្គលិកនៅតាម ស្ថាប័ននានា ដែលតែងនិយម មកទទួលទានមីស៊ុបនៅទីនោះ ជាពិសេសនៅពេលថ្ងៃត្រង់ផ្ទាល់តែម្តង។

សូមចុច Link ដើម្បីចូលអានបន្ត៖ «មីស៊ុបទួលទំពូង» តូបលក់តូចមែន តែរសជាតិឆ្ងាញ់ប្លែក ហើយការគាំទ្រ ពិតជាមិនអាច មើលស្រាលបានឡើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]