ជារៀងរាល់ឆ្នាំ នៅឯទីក្រុង Savonlinna  ប្រទេស Finland តែងតែប្រារព្ធពិធី ប្រកួតគ្រវែងទូរស័ព្ទដៃ ដ៏សប្បាយរីករាយមួយ ដែលអ្នកចូលរួមទាំងអស់ត្រូវបានអញ្ជើញមកចូលរួម ដោយប្រមូលនូវអារម្មណ៍តានតឹង ទាំងអស់របស់ពួកគេទៅដាក់ក្នុង ទូរស័ព្ទដៃ និង គ្រវែងវាអោយឆ្ងាយតាមដែលអាចធ្វើបាន។ ឆ្នាំនេះ ក្មេងៗជំទង់ ជនជាតិ ហ្វាំងឡង់ បានបំបែកនូវកំនត់ត្រាពិភពលោកថ្មី មួយទៀតដោយធ្វើការបោះគ្រវែងបាន ចំងាយជាង ១០១ ម៉ែត្រ។

ចាប់តាំងពីឆ្នាំ ២០០០ នៅពេលដែលការប្រកួតនេះត្រូវបានរៀបចំជាលើកដំបូង រហូតមកដល់បច្ចុប្បន្ននេះ ការប្រកួតដណ្តើមជើងឯកគ្រវែងទូរស័ព្ទដៃមួយនេះ បានក្លាយទៅជាព្រឹត្តិការណ៍អន្តរជាតិ ដែលអាចទាកទាញអ្នកចូលរួម មកពីគ្រប់ប្រទេសទូទាំងពិភពលោក។ យោងទៅតាមរបាយការណ៍របស់ក្រុមហ៊ុន ធានារ៉ាប់រ៉ងរបស់ប្រទេស ហ្វាំងឡង់ បានអោយដឹងថា មានទូរស័ព្ទរាប់រយគ្រឿងបាន ត្រូវបានយកទៅបោះចោលនៅក្នុងបឹង ដែលបង្កទៅជាការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរ។ ដើម្បីធ្វើការជំរុញ នូវវិធីថ្មីដែលល្អជាងមុន សំរាប់មនុស្សដែលចង់យកទូរស័ព្ទដែលប្រើការលែងកើតរបស់ខ្លួន ក្រុមហ៊ុនផ្នែកបកប្រែរ Savonlinna បានរៀបចំនូវការប្រកួតគ្រវែងទូរស័ព្ទដៃនេះឡើង ដែលបានទាក់ទាញការចាប់អារម្មណ៍ ពីបណ្តាញផ្សព្វផ្សាយជាច្រើននៅជុំវិញ ពិភពលោក។ នៅឆ្នាំបន្ទាប់ៗ ព្រឹត្តិការណ៍នេះ កាន់តែមានប្រជាប្រិយភាព ដែលបានទាក់ទាញអ្នកប្រកួតប្រជែងមកពីគ្រប់តំបន់។

យោងតាមប្រភពផ្លូវការនៃការប្រកួតប្រជែងនេះ បានអោយដឹងថា ការគ្រវែងនេះត្រូវបានអោយឈ្មោះថា ជាកីឡាមួយប្រភេទគត់ដែលអាចអោយមនុស្សយក រាល់នូវអារម្មណ៍ខ្វល់ខ្វាយ និងធុញធ្រាន់អាក់អន់ចិត្ត មកដាក់លើ ឧបករណ៍ទំនើបមួយនេះ។

ប៉ុន្តែអ្នកដែលចូលរួមប្រកួតមិនអនុញ្ញាតអោយប្រើ ទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ បើទោះជាមានអ្នកចូលរួម មួយចំនួនបានស្នើរចង់ធ្វើការគ្រវែងទូរស័ព្ទរបស់ពួកគេ ដោយសារតែការមិនកាន់ថ្ម រឺមិនសូវមានសេវាក៏ដោយ ក៏ពួកគេត្រូវតែប្រើប្រាស់ទូរស័ព្ទដែលផ្តល់ដោយ Fennolingua។

ចំពោះទូរស័ព្ទដៃគឺមានច្រើន ប្រភេទ ច្រើនទំហំ ដែលអាចផ្តល់ជាជំរើសច្រើនយ៉ាងដល់អ្នក ចូលរួមប្រកួត។

ការប្រកួតដ៏សប្បាយមួយនេះចែកចេញជា ៣ប្រភេទ៖ ការបោះពីលើស្មារ ដែលអ្នកប្រកួតព្យាយាមធ្វើការបោះ អោយឆ្ងាយតាមដែលអាចធ្វើបាន ។ ការបោះ Freestyle ដែលអ្នកបោះ នឹងត្រូវបានកាត់ក្តី ពីទេពកោសល្យ និងគំនិតច្នៃប្រឌិតក្នុងការ បោះគ្រវែង។ ការបោះក្រោមអាយុ ១២ឆ្នាំ ដែលក្មេងៗអាចអនុញ្ញាតអោយបង្ហាញ ពីទេពកោសល្យក្នុងការបោះគ្រវែងរបស់ពួកគេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]