ថៃ៖ ពិតជាគួរឲ្យអាណិត កុមារភ្លោះ Pin និង Pan ដែលមានដងខ្លួនជាប់គ្នា ដែលពិតជាពិបាកក្នុងការរស់នៅ តែទោះបីជាយ៉ាងណា ពួកគេពីរនៅតែតស៊ូជំនះសព្វគ្រប់បែបយ៉ាងជានិច្ច។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ថ្វីត្បិតតែក្មេងស្រីទាំងពីរនាក់នេះមានចង្កេះ និងពោះ ជាប់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែបើតាមសម្តីរបស់អ្នកជំនាញ ឬក្រុមគ្រូពេទ្យ ក្មេងស្រីទាំងពីរនាក់នេះ អាចធ្វើការវះកាត់បែកចេញពីរគ្នាបាន។ ទោះបី នេះជាដំណឹងល្អ សម្រាប់ក្មេងស្រីទាំងពីរនាក់ Pin និង Pan ដែលមានអាយុទើបតែ ៧ឆ្នាំក៏ដោយ ក៏ពួកគេទាំងពីរបានបដិសេធ មិនធ្វើការវះកាត់បែកចេញពីគ្នាឡើយ។

រូបភាព៖ Pin និង Pan

ប្រភពបន្តថា Pin បានប្រើប្រាស់ជើងម្ខាងរបស់គេ ដើម្បីរក្សាជំហរ ចំណែកឯ Pan វិញក៏ដូចគ្នា បានប្រើប្រាស់ជើងម្ខាងទៀត និងដៃដើម្បីរក្សាជំហរ និងដើរផងដែរ។ ពួកគេទាំងពីរអាចដើរបាន ញ៉ាំអាហារ ស្លៀកពាក់ និងថែមទាំងអាចជិះកង់ជើងបីបាន ដោយខ្លួនឯងបានទៀតផង។

បើតាមប្រសាសន៍របស់ក្រុមវេជ្ជបណ្ឌិតវិញ បានលើកឡើងថា ក្មេងស្រីទាំងពីរអាចធ្វើការវះកាត់បំបែកគ្នាបាន ព្រោះឆ្អឹងទាំងពីររបស់ពួកគេ គឺរឹងមាំ។ តែលទ្ធផលក្មេងស្រីទាំងពីនាក់នេះ បដិសេធមិនព្រមវះកាត់ ដោយចង់នៅបែបនេះជាមួយគ្នាជារៀងរហូតទៅវិញ។

ប្រភពបន្ថែមទៀតថា ក្មេងស្រីទាំងពីរនាក់នេះរស់នៅក្នុងខេត្ត Nakhon Sawan ចម្ងាយប្រហែលជា ២៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងបាងកក ប្រទេសថៃ។ ជាមួយគ្នានេះដែរ ជីដូជីតារបស់ក្មេងស្រីទាំងពីរ បានរៀបរាប់ប្រាប់ខាងសារព័ត៌ថា ក្មេងស្រីទាំងពីរនាក់នេះ រស់នៅដោយក្តីរីករាយជាធម្មតា ដូចក្មេងៗដទៃទៀតយ៉ាងដូច្នោះដែរ។

បើតាមប្រសាសន៍របស់ជីដូនក្មេងស្រី លោកយាយ Noknoi Pongchumnan មានប្រសាសន៍ថា «ពួកគេទាំងពីរនាក់នេះ ចូលចិត្តច្រៀង ញ៉ាំការ៉េម និងថែមទាំងចេះជួយគ្នាទៅវិញទៅមក រាល់ពេលដែលពួកគេ ស្លៀកពាក់ផងដែរ ហើយពួកគេតែងតែសើចសប្បាយជាមួយគ្នាជាប្រចាំ» ។

ម្យ៉ាងវិញទៀត ដោយសារតែសាលារៀន ដែលជាអង្គការមួយជួយកុមារក្រីក្រ នៅឆ្ងាយពីផ្ទះពេក កុមារទាំងពីរនាក់នេះបាន តស៊ូព្យាយាមធាក់រទេះកង់បី ទៅរៀនដោយមិនខ្លាចនឿយហត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ Pin និង Pan ត្រូវបានមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ស្រលាញ់ចូលចិត្តពួកគេទាំងពីរគ្រប់ៗគ្នា ថែមទាំងយកចិត្តទុកដាក់ មើលថែទាំយ៉ាងល្អផងដែរ។

ចុងក្រោយ ជីដូនក្មេងស្រីទាំងពីរបន្ថែមថា គាត់មិនដែលគិតថាចង់ឲ្យពួកគេទាំងពីរធ្វើការវះកាត់បំបែកចេញពីគ្នាអ្វីនោះឡើយ ទោះបីជាវាអាចទៅរួចក៏ដោយ។

គួរបញ្ជាក់ដែរថា កូនភ្លោះដែលមានរាងកាយជាប់គ្នាបែបនេះ គឺពិតជាកម្រមានណាស់ ដែលករណីយនេះ អាចមានមួយប៉ុណ្ណោះ ក្នុងចំណោមកំណើតកូនភ្លោះជាង ២,៥លាននាក់ ៕ 

ទស្សនាវីដេអូ៖

រូបភាព៖ Pin និង Pan
រូបភាព៖ Pin និង Pan
រូបភាព៖ Pin និង Pan
រូបភាព៖ Pin និង Pan
រូបភាព៖ Pin និង Pan
រូបភាព៖ Pin និង Pan

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ទាក់ទងនិងករណីយខាងលើនេះដែរ កាលពីដើមខែមេសា កន្លងទៅថ្មីនេះ ខ្មែរឡូតក៏ធ្្លាប់បានធ្វើការចុះផ្សាយពី កុមារទាំងពីរម្តងរួចមកហើយ ដែលពួកគេទាំងពីរតស៊ូគ្រប់បែបយ៉ាង។

ពិតជាគួរឲ្យអាណិត ដល់កុមារភ្លោះទាំងពីរ ដែលមានខ្លួនជាប់គ្នា ហើយខំប្រឹងព្យាយាម ដើរទៅសាលារៀន ទាំងលំបាកលំបិន។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កុមារទាំងពីរ មានអាយុ៧ឆ្នាំ ម្នាក់ឈ្មោះ Pin និងម្នាក់ទៀតឈ្មោះ Pan ជាកូនភ្លោះកើតមក ជាប់ពោះជាមួយគ្នា មានដៃម្នាក់ពីរ ចំណែកជើងវិញ មានតែពីរប៉ុណ្ណោះ។ ថ្វីត្បិតតែវាពិបាកបន្តិចមែន ប៉ុន្តែពួកគេទាំងពីរនាក់ មិនអស់សង្ឃឹម និងមិនបោះបង់ជីវិត ដែលត្រូវតស៊ូរស់នៅជាបន្តឡើយ។

ក្នុងវីដេអូឃ្លីប បង្ហាញថាកុមារទាំងពីរ បានតស៊ូព្យាយាមដើររំកិលទៅសាលា ដោយប្រើទាំងជើង និងដៃទាំងពីរ របស់ពួកគេ និងអាចធ្វើសកម្មភាព បានជាច្រើនទៀតផងដែរ។បើយើងសាកល្បងគិតទៅ វាពិតជាពិបាកបំផុត សម្រាប់កូនភ្លោះដែលជាប់រូបរាងកាយ ឬដៃជើងជាប់គ្នា ពិបាកទាំងការរស់នៅ ស្លៀកពាក់ ញ៉ាំអាហារ និងការធ្វើសកម្មភាពជាច្រើនផ្សេងៗទៀត។

ទោះយ៉ាងណា កុមារ Pin និង Pan នៅតែជំនះរាល់ឧបសគ្គដើម្បីជីវិត សូម្បីតែពេលឡើងជណ្តើរម្តងៗក៏ពួកគេអាចធ្វើបាន ការញ៉ាំអាហារ និងការធ្វើការងារផ្សេងៗទៀត ការលេងកម្សាន្តក៏ដូចជាក្មេងដទៃទៀតដែរ។

គួរបញ្ជាក់ដែរថា វីដេអូឃ្លីបមួយនេះថតដោយ អង្គការអ្នកស័្មគ្រចិត្ត Bright Volunteers ដែលបច្ចុប្បន្ន បានធ្វើការជួយ និងមើលថែទាំកុមារភ្លោះទាំងពីរនាក់នេះ ដើម្បីជំរុញ និងជួយលើកកម្ពស់ ដល់ការរស់នៅរបស់ពួកគេទាំងពីរ ៕

រូបភាព៖ Pin និង Pan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]