ការបើកបរគឺត្រូវតែមានការយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយមិនអាចចេះតែសម្រេចចិត្តផ្តេសផ្តាសបានឡើយ តួយ៉ាងដូចជាបុរសម្នាក់នៅក្នុងវីដេអូ ហេតុតែគាត់ប្រញ៉ាប់ពេកមិនបានគិតដិតដល់ ក៏បានបើករថយន្តកាត់មុខ រថយន្តកុងទីនឺរក្នុងបំនង ចាក់ប្រឡោះចូលទៅផ្លូវមួយទៀត ប៉ុន្តែមិនបានសម្រេច ធ្វើអោយមានគ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង។

ដោយយោងទៅតាមគេហៈទំព័រ Beijingcream ចុះផ្សាយនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា មានបុរសម្នាក់ត្រូវបានរថយន្តកុងទីនឺរ កៀរផ្ទប់ យ៉ាងពេញទំហឹង បន្ទាប់ពីគាត់វ៉ារថយន្តកុងទីនឺរមិនបានសម្រេច។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះមិនបានធ្វើអោយអ្នកណាម្នាក់បាត់បង់ជីវិតនោះទេ ហើយហេតុការណ៍នេះត្រូវបានថតជាប់ដោយកាមេរ៉ា សន្តិសុខទៀតផង។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]