កូរ៉េខាងត្បូង៖ ដូចជាប្រិយមិត្តបានជ្រាបរួចហើយថា តារាស្រី ៣ដួង មាននាង Suzy នាង Son Naeun និងនាង Tzuyu តែងត្រូវបានម​ហាជន ចាប់អារម្មណ៍លើសម្រស់ពួកគេយ៉ាងខ្លាំង និងតែងយកមកប្រៀបធៀបគ្នាជារឿយៗ។

ចំពោះតារាស្រីកូរ៉េទាំង៣ដួងនេះ មិនត្រឹមតែមានមុខមាត់ស្អាត គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ សូម្បីតែរូបរាងក៏ស្លីមប្រហាក់ប្រហែលគ្នាដែរ ដែលធ្វើឲ្យអ្នកគាំទ្រពិបាកវាស់ស្ទង់ និងកាត់ក្តី ថារាងអ្នកណា ស្អាតជាងអ្នកណា។

កាលពីថ្មីៗនេះដែរ មានគេហទំព័របរទេសមួយ បានបង្ហាញនូវសម្រស់របស់ នាង Suzy នាង Son Naeun និងនាង Tzuyu ដែលចង់ឲ្យអ្នកលេងបណ្តាញសង្គម ដាក់ពិន្ទុថា តើតារាមួយណា មានរាងស្អាតជាងគេបំផុត។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិរៀងៗខ្លួនថា៖

"រូបរាងរបស់ពូកគេ គឺស្លីមប្រហាក់ប្រហែលគ្នា"

"Son Naeun ពិតជាស្រស់ស្អាតខ្លាំងទាំងមុខមាត់ និងរូបរាង"

"Suzy មានរាងសមសួនខ្លាំង ទោះបីនាងពាក់ស្បែកជើងកីឡាក៏ដោយ ក៏រាងនាងនៅតែស្អាតដែរ"

"នាង Tzuyu មានរាងជាអក្សរS-line និងស៊ិចស៊ី"

ចុះចំណែកប្រិយមិត្តយល់ថាតើរវាង នាងSuzy នាង Son Naeun និងនាង Tzuyu មួយណាមានរាងស្អាតជាងគេបំផុត? 

នាងSuzy
នាង Son Naeun
នាង Tzuyu
នាងSuzy នាង Tzuyu និងនាង​ Son Naeun

ប្រភព៖ koreaboo

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីខែមុន តារាចម្រៀង និងជាតារាសម្តែងស្រី នាង Suzy បានធ្វើឲ្យអ្នកគាំទ្រ ខ្វល់ខ្វាយចិត្ត ព្រោះតែឃើញរូបថតថ្មីរបស់នាង។

កាលពីថ្មីៗនេះ នាង Suzy បានបង្ហោះ រូបថតថ្មី ក្នុងបណ្តាញអ៊ិនស្តាក្រាម ជាមួយនឹងស្ទាយប្លែករបស់នាង។ ប៉ុន្តែអ្នកគាំទ្រ ហាក់ដូចជាព្រួយបារម្ភខ្លាំង លើសុខភាពរបស់នាងច្រើនជាង ព្រោះថារូបថតទាំងនោះ បានបង្ហាញឲ្យឃើញថា នាងស្រកទម្ងន់ជាងមុន។

ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន មានការខ្វល់ខ្វាយ លើអ្នកចម្រៀងស្រី ប្រចាំផលិតកម្ម JYP Entertainment រូបនេះ ជាពន់ពេក ប្រហែលជានាង ដាក់សម្ពាធលើខ្លួននាងខ្លាំងពេកហើយ ទើបទៅជាស្គមបែបនេះ។ ហើយពួកគេ ក៏បានសរសេរសារ លើកទឹកចិត្ត និងជូនពរឲ្យនាង មានសំណាងល្អ ក្នុងការថតរឿងភាគរបស់នាងផងដែរ៕

ឃើញ Suzy ស្គមពេក ធ្វើឲ្យអ្នកគាំទ្រ ព្រួយបារម្ភយ៉ាងខ្លាំង!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]