ភ្នំពេញ៖ កញ្ញា សុគន្ធ និសា ដែលជាតារាចម្រៀងលេចធ្លោមួយរូប ទាំងសម្លេងនិងសម្រស់សោភា ត្រូវបានអ្នកគាំទ្រធ្វើឲ្យភ្ញាក់ផ្អើល ជាខ្លាំងកាលពីម្សិលមិញ នៅក្នុងគេហដ្ឋានរបស់នាងផ្ទាល់។

ជាមួយនឹងភាពល្បីល្បាញ និងការផ្លាស់ប្ដូរទ្រនំ ពីផលិតកម្មថោន ចូលមកផលិតហង្សមាសក្នុងពេលថ្មីៗនេះ កញ្ញាបានចេញចម្រៀងថ្មី នៅក្នុងអាល់ប៊ុមចូលឆ្នាំខ្មែរ ជាមួយនឹងលោកព្រាប សុវត្ថិ ដែលជាដៃគូចាស់ពីមុន ជាមួយគ្នា។ យ៉ាងណាមិញ ក្រឡេកមកមើលសម្រស់របស់កញ្ញា ប្រហែលជាធ្វើឲ្យប្រិយមិត្ដពិបាកនឹងទស្សន៍ទាយ ពីអាយុពិតរបស់កញ្ញាជាខ្លាំង ដែលប្រិយមិត្ដនឹងអាច ចំហមាត់ប្រសិនជាដឹងការពិតនោះ។ 

ជាក់ស្ដែងណាស់ មកដល់ឆ្នាំថ្មីនេះ កញ្ញាឈានចូលវ័យ ៣៤ឆ្នាំហើយ ដែលកាលពីម្សិលមិញនេះ អ្នកគាំទ្ររបស់កញ្ញា បានធ្វើខួបកំណើតដ៏ភ្ញាក់ផ្អើលមួយ មុនថ្ងៃកំណើតពិតប្រាកដរបស់កញ្ញា ដែលកញ្ញាកើតនៅថ្ងៃទី០១ ខែឧសភា។ 

ចង់ដឹងថា កញ្ញាភ្ញាក់ផ្អើលបែបណា សូមទស្សនាឃ្លីបវីដេអូខ្លី ដែលដកស្រង់ចេញពីហ្វេសប៊ុករបស់អ្នកគាំទ្រ របស់កញ្ញានិសា ខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៥ អ្នកគាំទ្ររបស់កញ្ញានិសា ក៏បានធ្វើខួបកំណើតនិងធ្វើឲ្យកញ្ញា និសា ភ្ញាក់ផ្អើលផងដែរ។ 

ទោះជាយ៉ាងណា កញ្ញា និសា តែងរំលឹក ជារឿយៗថា កញ្ញាមិនចូលចិត្ត រៀបចំពិធី ខួបកំណើតធំដំ ដូចគេនោះទេ គឺចូលចិត្ត ភាពសាមញ្ញៗ ធ្វើក៏បាន អត់ក៏បាន ប៉ុន្តែជារៀង រាល់ឆ្នាំ តែងតែមាន អ្នកគាំទ្រ និងមិត្តភក្តិ ជួយរៀបចំ ឲ្យមិនដែល ខានឡើយ។ កញ្ញា សុគន្ធ និសា បានប្រាប់ថា៖ " គាប់ជួនឆ្នាំនេះ ខ្ញុំមានច្រៀង ឲ្យកម្មវិធីគេ ហើយប្អូនៗដែល ជាអ្នកគាំទ្រ និងមិត្តភក្តិ ក៏ដឹងដែរ ដូចនេះខ្ញុំ គិតថាពួកគាត់ មិនអាចធ្វើអ្វី ឲ្យខ្ញុំបានទេ ប៉ុន្តែមុនមួយ ថ្ងៃនៃខួប កំណើតខ្ញុំ ប្អូនៗដែល ជាអ្នកគាំទ្រ នៅតែរៀបចំ នំខួបកំណើត និងកាដូយក មកធ្វើឲ្យខ្ញុំ ដល់ផ្ទះដដែល"។

តាមសម្តី របស់អ្នកគាំទ្រ មួយរូប របស់កញ្ញា និសាបានប្រាប់ថា៖ "បងនិសាគាត់ រវល់ចំថ្ងៃ កំណើតគាត់ឆ្នាំនេះ តាំងពីព្រឹកតែម្តង ដូចនេះពួកខ្ញុំមិនអាច រៀបចំឲ្យ គាត់ចំថ្ងៃនោះ បានទេ ហើយថ្ងៃផ្សេងៗ ក៏គាត់សុទ្ធតែ រវល់ជាប់ដៃ មិនអាចទៅ ណាបាន ទើបគិតគ្នាថា ធ្វើមុនមួយថ្ងៃ ទៅឲ្យដល់ផ្ទះ គាត់តែម្តងទៅ មិនសូវចំណាយ ពេលគាត់យូរផង។ តាមចរិក បងនិសា បើប្រាប់គាត់ ប្រាកដជាគាត់ឃាត់ មិនឲ្យធ្វើអីទេ គាត់ខ្លាច ពួកខ្ញុំពិបាក ទើបពួកខ្ញុំ កុហកគាត់ ថាសុំទៅផ្ទះគាត់ តែប៉ុន្មាននាក់ទេ ដើម្បីយកកាដូ ជូនគាត់ ប៉ុន្តែពេលទៅដល់ ឆ្លៀតពេលគាត់ទៅក្រោយ មិនដឹងខ្លួន ក៏យកនំ និងអុចទៀន ធ្វើឲ្យគាត់ភ្ញាក់ផ្អើល តែម្តងទៅ។ អ្នកគាំទ្ររូបនោះ ក៏បានបន្ថែម ទៀតថា៖ "ពួកខ្ញុំអត់ មានធ្វើអីធំដំទេ ទៅតែតំណាង ក្រុម៤នាក់ គ្រាន់តែមាន កាដូបន្តិចបន្តួច និងនំខេកមួយ ហើយទិញ របស់ដែល បងនិសាចូលចិត្ត ដើម្បីយកទៅញ៉ាំជុំគ្នា ពេលបងនិសា ឃើញពួកខ្ញុំទៅ គាត់ក៏ចោល ការងារគាត់មក កំដរពួកខ្ញុំ ហើយគាត់ទៅ ធ្វើម្ហូបឲ្យពួក ខ្ញុំញ៉ាំជុំគ្នា តែប៉ុណ្ណឹងឯង ប៉ុន្តែពិតជា សប្បាយ ហើយពួកខ្ញុំមាន អារម្មណ៍ថាជិតស្និទ្ធិ ដូចបងប្អូនចឹង"។

រូបភាព៖ ខួបកំណើតរបស់កញ្ញា និសា កាលពីឆ្នាំ២០១៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ