ភ្នំពេញ៖ កីឡាករខ្សែបម្រើប្រយុទ្ធ ក្លឹបក្រសួងការពារជាតិ ឈិន ឈឿន ថា ព្រោះតែចិត្តស្រឡាញ់ បាល់ទាត់ពេកសុខចិត្ត ចាកចេញពីផ្ទះ ទៅនៅពហុកីឡដ្ឋាន ស្តាតចាស់ ។ ថ្លែងទាំងសម្តីអួលដើមករ នឹកដល់រឿងអតីតកាល ឈិន ឈឿន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ឲ្យដឹងថា «កាលពី ១០ឆ្នាំមុនខ្ញុំគ្រាន់តែជាក្មេងរើសបាល់ម្នាក់ ដោយអង្គុយក្រៅតារាងមើលបងៗលេង ដោយខំហ្វឹកហាត់ខ្លួនឯង និងគេឲ្យចូលហាត់តិចៗ» ។ 

តារាបាល់ទាត់របស់ក្លឹប ក្រសួងការពារជាតិរូបនេះ បានបន្តថា «ពេលនោះ ខ្ញុំតែងតែបោកអាវកាក់ឲ្យគេ និងសុំគេគេង មុខបន្ទប់តែប៉ុណ្ណោះ តែពេលដែល ក្លឹបក្រសួងការពារជាតិ ចាប់ផ្តើមរើសយុវជន ក៏ចូលហាត់ ដោយកាលនោះ មានអាយុជាង ១០ឆ្នាំ» ។ ជម្រើសជាតិខ្មែរ ឈិន ឈឿន បានបន្ថែមទៀតថា «នៅភ្នំពេញនេះ គឺខ្ញុំនៅជាមួយនឹងអ៊ុំ តែក្រោយមកទៀត ខ្ញុំក៏សូមចាកចេញ ដោយទៅសុំគេរស់នៅ ស្តាតចាស់ ព្រោះតែខ្ញុំស្រឡាញ់បាល់ពេក » ។ ឈិន ឈឿនថា «មានឈ្មោះ ប៉ុណ្ណេះ គឺជួបសព្វគ្រប់ហើយ តាំងពីមានប្រាក់ខែតែ ៥ម៉ឺន ហើយពេលនេះ គឺមានប្រាក់ខែជាង ៤០០ដុល្លារ ដែលជាតម្លៃខ្លួនលេងឲ្យក្លឹប» ។ បញ្ជាក់ផងដែរថា ឈិន ឈឿន នឹងដឹកដៃគូស្នេហ៍របស់ខ្លួន ចូលរោងការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចប់ជីវិតនៅលីវ។

ឈិន ឈឿន៖ សុខចិត្តដេកនៅស្តាត ព្រោះតែស្រឡាញ់បាល់ទាត់

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ កាលពីខែមុន ក៏មានស្រ្តីម្នាក់ បានរិះគន់អ្នកគាំទ្រ បាល់ទាត់ផងដែរ ដោយរំលេចរូបភាព និងអក្សរ៤បន្ទាត់ ដែលគេចែកចាយតៗគ្នានៅថ្ងៃនេះ បានសរសេរថា “ បន្ទាប់ពីស្ទះជិត២ម៉ោងមកទីបំផុត មកដល់បានសម្រេច!!!!! ខឹងនឹងអ្នកធ្វើឲ្យស្ទះផ្លូវតែម្តង ដឹងនរណាអត់? គឺពួកដែលឆ្កួត នឹងបាល់ហ្នឹងណាស់!មិនដឹងជាគាំទ្រ ស្អីទេ ពីមុនមិនដែលទេ ទើបមកស្នេហាជាតិអីណា!”។ ខ្លឹមសារនេះបានសរសេរពីលើរូបភាព៣សន្លឹក ដែលមានរូបស្រីម្នាក់អង្គុយទទួលទានម្ហូបការ ជាមួយមនុស្សបុរសម្នាក់។ ហ្វេសបុកដែលសរសេរចេញនេះ មានឈ្មោះថា Lam Sopheap។ មិនខុសទេកាលពីយប់មិញនេះ ការកកស្ទះចរាចរណ៍ពិតជាកើតមានមែន តែសំខាន់គឺការលើកទឹកចិត្តកីឡាករខ្មែរ ក្នុងការប្រកួតជាមួយភាគីឡាវ។

ក្នុងបណ្តាញសង្គមហ្វេសបុកឈ្មោះ Kim Rinda សរសេររិះគន់នាងថា “មានប៉ុន្មានទៀតចឹងៗ”។ ហ្វេសបុកឈ្មោះ SokphalSokphat SokpheakPagna សរសេរថា “មួយស្រុកមានខុសគេមួយ ភ្លាវ !!”។ ហ្វេសបុកឈ្មោះ Morn Kettanak Rio ក៏បញ្ចេញទស្សនៈថា “ប្រជាពលរដ្ឋខ្មែរ គឺចេះជួយយកអាសាគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នា និងទន់ភ្លន់។ ក្នុងសង្គមខ្មែរ មានមនុស្សដូចជាគាត់ ពិតជាគួរអោយអាម៉ាស់”។ នៅមានការរិះគន់នាងធ្ងន់ៗទៀត តែមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមលើកយកមកតែប៉ុណ្ណេះទេ។

ជ័យជំនះ Cambodian All Stars យប់នេះ សម្តេចតេជោបានបញ្ជាក់ថា គឺជាមោទនៈភាពរបស់ជាតិយើងទាំងអស់គ្នា។ ដោយសារសន្តិភាព គឺយើងទាំងអស់គ្នាកាន់តែមានឱកាសគ្រប់យ៉ាង រួមទាំងឱកាសស្តារ និងអភិវឌ្ឍន៌ វិស័យកីឡាអោយកាន់តែខ្លាំង និងរីកចម្រើន។ សម្តេចបានអបអរសាទរដល់កីឡាបាល់ទាត់កម្ពុជា Cambodian All Stars ដែលបានប្រកួត ឈ្នះកីឡាបាល់ ទាត់ប្រទេសឡាវ Lao All Star (3-2) ក្នុងការប្រកួតជាលក្ខណៈមិត្តភាពនៅក្នុងគម្រប់ខួប៦០ឆ្នាំ នៃទំនាក់ ទំនងការទូតកម្ពុជា-ឡាវ។ សម្តេចបញ្ជាក់ថា “ខ្ញុំសូមចូលរួមលើកទឹកចិត្តដោយជូនមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ តាមរយៈ ឧត្តមសេនីយ សៅ សុខា ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជនទាំងអស់ដែលបានចូល រួមគាំទ្រផ្តល់កម្លាំងចិត្តដល់ ការប្រកួតជាលក្ខណៈអន្តរជាតិក្នុងរាត្រីយប់នេះ”៕

បណ្តាញសង្គមប្រតិកម្ម​ នឹងស្រ្តីម្នាក់ ដែលរិះគន់អ្នកគាំទ្រ បាល់ទាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]