បុរសម្នាក់ជានិស្សិតពេទ្យឆ្នាំទី៦ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលវង់ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ សីហា ខណៈពេលជននេះ និងឪពុកចូលដាក់ពាក្យបណ្តឹងថា ត្រូវចោរប្លន់ម៉ូតូ១គ្រឿង ។ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសិង្ហ វុទ្ធី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៣Eo ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលប៉ុស្តិ៍វាលវង់ ឱ្យដឹងថា នៅព្រឹកថ្ងៃខាងលើមានមន្ត្រីយោធាម្នាក់ ជាឪពុកបាននាំកូនប្រុសឈ្មោះសិង្ហ វុទ្ធី មកប្តឹងសមត្ថកិច្ចថា ត្រូវចោរប្លន់ម៉ូតូនៅក្បែរអតីតរោងភាពយន្តគីរីរម្យ ។ ខណៈពេលបម្រុងដាក់ពាក្យបណ្តឹង ត្រូវបាននគរបាលជំនាញប៉ុស្តិ៍វាលវង់ សួរនាំសភាពការណ៍ប្លន់នោះនៅម៉ោងប៉ុន្មាន ហើយជនល្មើសមានបក្សពួកប៉ុន្មាននាក់ ដើម្បីដាក់ការស្រាវជ្រាវ និងប្រកាសជាសាធារណៈ ឱ្យគោលដៅផ្សេងទៀតពិនិត្យលើជនសង្ស័យ ។ ពេលនោះយុវជនសិង្ហ វុទ្ធី បានរៀបរាប់ប្រាប់ប៉ូលិសប៉ុស្តិ៍ថា រូបគេត្រូវចោរ២នាក់ប្លន់យកម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១១ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ សីហា នៅម្តុំរោងភាពយន្តគីរីរម្យ លុះពេលស្រាវជ្រាវពិតប្រាកដទៅ ទើបដឹងថា មិនមែនចោរប្លន់ទេ គឺចាញ់ល្បែង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]