ភ្នំពេញៈ នាពេលកន្លងមក មានតារាប្រុសស្រីជាច្រើនដួង បានបង្ហាញរូបភាពរបស់ខ្លួន ស្លាប់បាត់បង់ជីវិត តាមរយៈការសម្តែង ក្នុងសាច់រឿងយកមកបង្ហាញ ឲ្យមហាជន ឃើញក្នុងចេតនា ចង់ឲ្យទស្សនិកជន មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រ បែបផ្លូវកាត់ ។ ពាក់ព័ន្ធបញ្ហានេះ ត្រូវបានតារាកំប្លែង នាយ ខាត់ ចំរើន បង្ហាញអារម្មណ៍ ហួសចិត្តនឹងតារាសម័យនេះ ចូលចិត្តយករូបស្លាប់ មកបង្ហាញឲ្យគេឃើញ ឫក៏ជាចេតនាថត ដើម្បីទាក់ទាញភាពល្បី ។

តារាកំប្លែងត្រកូលខាត់ គឺលោក ខាត់ ចំរើន បានសម្តែងអារម្មណ៍ហួសចិត្ត ដោយភ្ជាប់មកជាមួយនិងសារសរសេរ បែបជាឆ្ងល់និងហួសចិត្តថា «ខ្ញុំឆ្ងល់ណាស់អ្នក... ពួកតារាសម័យនេះចូលចិត្តថតធ្វើងាប់ម៉្លេះ ចង់ងាប់បានឆាប់ឫចង់ល្បី???»។

សម្រាប់ការបង្ហាញ អារម្មណ៍ហួសចិត្តពី តារាកំប្លែងរូបនេះកើតឡើង ក្រោយពីមួយរយៈនេះ សង្កេតឃើញថាមានវត្តមាន តារាជាច្រើនតែងរំលេចរូបភាព ដែលខ្លួនស្លាប់ បង្ហាញជាសាធារណៈ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីមហាជន ។ ទស្សនិកជន នៅចាំបានថា មានវត្តមានតារាជាច្រើន ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើការស្លាប់ ក្នុងការសម្តែងដែលមាន ដូចជា នាយតាក់ស៊ី, នាយក្រូច, លោក វី ជីវន្ត, កញ្ញា នី មុនីនាថ រួមជាមួយតារាសម្តែងមួយចំនួនទៀត ៕ 

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នាផងដែរ គឺមានតារាសម្តែងប្រុស រូបសង្ហារ លោក រតនៈ ពិសិដ្ឋ បានបកស្រាយភ្លាមៗ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយលេច លឺរឿង ដែលមហាជន បានគិតថារូបលោកបានស្លាប់។

កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការការចែកចាយ រូបថតស្លាប់ របស់លោក រតនៈ ពិសិដ្ឋ យ៉ាងព្រោងព្រាត ដោយរូបគាត់ ត្រូវបានគេគ្របក្រណាត់ស នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងទឹកមុខស្លេកស្លាំងទៀតផង។ បន្ទាប់ពី លោក រតនៈ ពិសិដ្ឋ បានឃើញរូបថតបែបនេះ ដែលកំពុងល្បីពេញហ្វេសប៊ុករួ

មក លោកក៏ចេញមុខបដិសេធភ្លាមៗតែម្តង ហើយថែមទាំងសរសេរសារមួយថា "Morning bat. ខ្ញុំចង់ប្រាប់ដល់ មិត្តភក្តិក្នុងFacebook ទាំងអស់ ដែលបានឃើញរូបភាព និងសកម្មភាព របស់ខ្ញុំថតកាលពីម្សិលមិញ ព្រមទាំងមានសារព័ត៌មានដែលចុះផ្សាយថា លោក រតនៈ វិសិដ្ធ ស្លាប់មែនឬទេ? ដែលមានមិត្តភក្តិជាច្រើនបានChat មកសួរនាំ និងCall...ខ្ញុំចង់ប្រាប់ថា ទាំងនេះជាឈុតសម្តែងតម្រូវឲ្យស្លាប់ទេ សូមកុំគិតយល់ច្រលំ និងសូមអរគុណមិត្តភក្តិ ទាំងអស់ដែលបារម្ភ និងសួរសុខទុក្ខ"៕

តារាសម្តែងប្រុស រូបសង្ហារ លោក រតនៈ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ