បរទេស៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរឲ្យជឿមួយ បានកើតឡើង នៅតាមផ្លូវសាធារណៈ ដោយបុរសម្នាក់ បានចាប់សម្រាតខោក្នុង នារីវ័យក្មេងម្នាក់ នៅចំពោះមុខ មនុស្សជាច្រើន។

ហេតុការណ៍នេះដែរ ត្រូវគេថតបាន ដោយបង្ហាញឲ្យឃើញ បុរសម្នាក់ ដេកដួលទៅលើដី ព្យាយាមចាប់សម្រាត ខោក្នុងនារីម្នាក់ ធ្លាក់មកត្រឹម កជើងរបស់នាង។ ទោះបីជាយ៉ាងណា នាងបានព្យាយាមរុញ បុរសរូបនោះចេញ ប៉ុន្តែនៅតែមិនអាចបញ្ឈប់ រូបគេបានដដែល។

រូបភាព៖ បុរសម្នាក់ កំពុងចាប់សម្រាតខោក្នុង នារីម្នាក់

យ៉ាងណាមិញ វីដេអូឃ្លីបមួយខ្សែនោះ ត្រូវបានគេបង្ហោះ ទៅលើគេហទំព័រ LiveLeak ដោយមានអ្នកប្រើប្រាស់ម្នាក់ អះអាងថា បុរសដែលចាប់សម្រាតខោក្នុង របស់នារីវ័យក្មេងរូបនោះ គឺជាអតីតមិត្តប្រុស របស់នាង។

ជាមួយគ្នានេះដែរ អ្នកដែលបង្ហោះវីដេអូឃ្លីប ខាងលើ បានអះអាងដែរថា បុសជាអតីតសង្សារនាង បានចាប់សម្រាតខោក្នុងនាង ដើម្បីបញ្ជាក់ថា នាងជាមនុស្សថោកទាប ដែលហ៊ានក្បត់ចិត្តគាត់ ទៅមានអ្នកថ្មី។

គួរបញ្ជាក់ផងដែរថា វីដេអូឃ្លីបនោះ បានធ្វើឲ្យអ្នកទស្សនាជាច្រើន ផ្ទុះប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកថត ដែលសុខចិត្តឈរថត ដោយមិនចូលជួយនាង៕

ទស្សនាទិដ្ឋភាពនៅពេលកើតហេតុទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ កន្លងទៅនេះ និស្សិតប្រុសចិនម្នាក់ ដែលមកពី សកលវិទ្យាល័យ Huihua ក្នុងតំបន់ Huihua នៃខេត្ដ Hunan បានជាប់ចោទ ពីបទចាក់សម្លាប់ អតីតមិត្ដស្រី រហូតដល់ស្លាប់។

អតីតគូស្នេហ៍ខាងលើនេះ បានស្គាល់គ្នា តាំងពីឆ្នាំ ២០១២ ដែលមកដល់ចុងឆ្នាំ បែរជា និស្សិតប្រុសនេះ មានចិត្ដសង្ស័យ និងតាមដាននាង រហូតទៅដល់ផ្ទះនាង នាស្រុកកំណើត នៅពេលដែលនាងឈប់សម្រាកពី ការសិក្សា ដោយសារតែអត់ពុំបាន នាងក៏សុំបែកតែម្ដង។

ទោះជាយ៉ាងណា រឿងរ៉ាវមិនទាន់ចប់នោះទេ ដោយនិស្សិតនេះ បានជួលភ្នាក់ងារ ឯកជនតាមដាននាង ដែលបុរសនេះក៏ធ្លាប់ចាក់កំភ្លៅនាង នៅចំពោះមុខក្រុមគ្រួសារផងដែរ។ តែដោយសារតែភាពអាណិតអាសូរ ក្រុមគ្រួសារនាងក៏លើកលែងទោស និងមិនរករឿងអ្វីនោះទេ ខណៈពេលដែលនាងត្រូវបានដេរ អស់១០ថ្នេរ និងចំណាយពេល ១ខែដើម្បីព្យាបាល។

ឈានមកដល់ថ្ងៃអាទិត្យមុននេះ ជនរងគ្រោះ បានជិះរថភ្លើងត្រលប់មក សកលវិទ្យាល័យខ្លួន ដែលជាទីនាងស្នាក់នៅ បន្ទាប់ពីបរិភោគអាហារពេលល្ងាច ជាមួយនឹងមិត្ដភិក្ដរួចរាល់។ តែភ្លាមនោះ បុរសជាជនដៃដល់នេះ បានរត់ចូលមកកន្លែងស្នាក់នៅនាង និងទាមទារជួបនារីរងគ្រោះ។ នាពេលនោះ បុរសនេះ បានសម្លុតមិត្ដរួមបន្ទប់ នាងថា ប្រសិនជាមិនឲ្យជួបនាងទេ នោះខ្លួននឹងសម្លាប់ពួកនាង ចោលតែម្ដង ដោយឃើញសភាពបែបនេះ មិត្ដរួមបន្ទប់នាង ក៏បានរត់ចេញក្រៅ និងទុកឲ្យនាងនៅក្នុងនោះតែម្នាក់ឯង ដែលនៅក្នុងនោះ មានមិត្ដរួមបន្ទប់ម្នាក់ ដែលជាមិត្ដជិតស្និតនាង បានទូរស័ព្ទទៅប្រាប់មីង នារីរងគ្រោះ បន្ទាប់ពីឃើញ និស្សិតប្រុសនេះ មានកាន់កាំបិតជាប់នឹងដៃ។

ជាលទ្ធផល ជនរងគ្រោះ បានរងនូវ ២១កាំបិត ជាមួយនឹង ៣កាំបិត កាត់ជ្រៅចូលទៅពោះ និង ១៧កាំបិតទៀត គឺនៅលើដើមទ្រូងនាង។

សម្រាប់ហេតុការណ៍នេះ គឺប្រហែលជាកើតឡើង រយៈពេល ១៧នាទី តែបែរជាគ្មាននរណាម្នាក់ បានចូលជួយអន្ដរាគមន៍នោះទេ ដែលបុរសជាជនល្មើស បានដើរចេញទៅក្រៅបាត់ ដូចជាធម្មតា ក្រោយពីធ្វើសកម្មភាពរួច។ ចំណែកឯជនរងគ្រោះត្រូវបាន ប្រញាប់ប្រញាល បញ្ជូនទៅកាន់មន្ទីរពេទ្យ ដែល៣០នាទីក្រោយ នាងបានស្លាប់ក្នុងមន្ទីរពេទ្យ ដោយសារតែអាការៈធ្ងន់ធ្ងរពេក។

ចំពោះ ហេតុការណ៍នេះ ត្រូវបានស្ថាប័នប៉ូលីសនៃតំបន់នេះ ទទួលស្គាល់ និងបានចេញជាលិខិតផ្លូវច្បាប់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសើុបអង្កេត និងចាប់ខ្លួន បុរសនេះ ដែលជននេះ នឹងអាចទទួលរងនូវ ទោសដ៏ធ្ងន់ធ្ងរ។

តាមរយៈសារនៅក្នុង Weibo ដែលបានសរសេរឡើងដោយ ប្អូនស្រីនារីរងគ្រោះ បានបង្ហាញឲ្យដឹងថា បងស្រីរបស់ខ្លួន គឺជាមនុស្សស្រី ដែលសុភាពរាបសា និងសកម្មនៅក្នុង ក្រុមល្ខោនរបាំនៃសកវិទ្យាល័យនេះ ហើយចំពោះហេតុការណ៍នេះ ផ្ទាល់ក៏កំពុងតែល្បីសុះសាយនៅក្នុង បណ្ដាញសង្គមមួយនេះផងដែរ៕

រូបភាព៖ នារីរងគ្រោះ និងជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]