ខាងក្រោមនេះជាការណែនាំរបស់អ្នកនាងម្នាក់ ដែលគាត់ជាអ្នកធ្វើដំណើរ តាមរដូវកាល៖

សួស្តីអ្នកទាំងអស់គ្នា! នាងខ្ញុំឈ្មោះរីណែត ខ្ញុំមានស្រុកកំណើតនៅ ខេត្តបាត់ដំបងសព្វថ្ងៃនេះខ្ញុំរស់នៅទីក្រុងភ្នំពេញ។ មិត្តគ្រប់គ្នាហៅខ្ញុំថាជាអ្នកធ្វើដំណើរ តាមរដូវកាល ខ្ញុំធ្លាប់បានទៅ ប្រទេសសិង្ហបុរី ថៃ វៀតណាម ម៉ាឡេ ហុងកុង និងប្រទេសចិន។ ខ្ញុំចាប់ផ្តើមការធ្វើដំណើរទៅ បរទេសបែបនេះតាំងពីឆ្នាំ ២០១១មក គិតមកដល់ពេលនេះ ៥៥ដងហើយ។ វាដូចជាច្រើនគួរសមដែរ ហើយរាល់ការធ្វើដំណើរ និមួយៗរបស់ខ្ញុំតែងនាំមកនូវបទពិសោធន៍ និងការយល់ដឹងជាច្រើន។ ដូច្នេះហើយខ្ញុំទទួលបានបទពិសោធន៍មួយទាក់ទង នឹងការប្រើប្រាស់វ៉ាលីស អោយត្រូវនឹងការធ្វើដំណើររបស់យើង។ 

ចំនុចសំខាន់ដែលនាងខ្ញុំចង់ចែករំលែកនេះគឺការយល់ដឹងនូវភាព ខុសគ្នារវាងវ៉ាលីសដែលមានគុណភាពល្អ (មានស្ទាយស្អាត រឹងមាំ និងមានអត្ថប្រយោជន៍ច្រើន) និងវ៉ាលីសដែលមាន មានគុណភាពល្អ និងស្ទាយស្អាតដូចគ្នា តែមិនផ្តល់អត្ថប្រយោជន៍ច្រើន។ វ៉ាលីសជាសម្ភារៈ ប្រើប្រាស់មួយតំរូវអោយ ចំណាយខ្ពស់បន្តិច។ តែអត្ថប្រយោជន៍របស់វាធ្វើអោយ យើងមិនស្តាយក្នុងការចំណាយ។ វាក៏មានមួយចំនួនដែលមានតំលៃ ថោកខ្លាំងដែរ តែភាគច្រើនដែលស័ក្កសម នឹងតំរូវការទូទៅបូកជាមួយនឹងគុណភាពទៀតនោះ ត្រូវអោយអ្នកចំណាយពី ២៥០ដុល្លាទៅ៥០០ដុល្លារឺក៏អាចថ្លៃជាង ៥០០ដុល្លាបើសិនជាអ្នកចង់បានភាព កាន់តែពិសេសជាងគេលើវ៉ាលីសរបស់អ្នក។ តែមានរឿងសប្បាយចិត្តមួយព្រោះ ថាម៉ាកមួយចំនួនបាន ផ្តល់ជូននូវគុណភាព សោភ័ណភាពនឹង តំលៃសមរម្យហើយថ្លៃចាប់ពី ១០០ដុល្លាទៅ១៥០ដុល្លា។ យ៉ាងណាមិញគ្មាន ប្រភេទវ៉ាលីសណា អាចប្រើបានមួយជីវិតទេ អញ្ចឹងនៅពេលដែលអ្នកចង់ទិញវ៉ាលីសអ្នកអាចគ្រាន់តែគិតថាចង់បានវ៉ាលីសដែលប្រើប្រាស់សំរាប់ តែពេលនេះរឺសំរាប់ឆ្នាំនេះ?

បន្ទាប់នេះជាការណែនាំបន្តិចបន្តួចសំរាក់អ្នកទាំងអស់គ្នាក្នុង ការជ្រើសវ៉ាលីសដែលសមស្របនិង ការធ្វើដំណើររបស់អ្នក វាលីសប្រភេទជ័រស្វិតនិង ប្រភេទសាច់ក្រណាត់ ដោយសារវ៉ាលីសដែលពេញនិយម ប្រើប្រាស់សព្វថ្ងៃនេះមានពីរប្រភេទ ដូច្នេះនាងខ្ញុំសូមធ្វើការប្រៀបធៀប រវាងវ៉ាលីសប្រភេទជ័រស្វិតនិង ប្រភេទសាច់ក្រណាត់។ វ៉ាលីសប្រភេទ ជ័រស្វិតមើលទៅស្អាតសង្ហាឆើត ឆាយជាងវ៉ាលីសប្រភេទសាច់ក្រណាត់ អ្នកអាចគ្រាន់តែ ឃើញភ្លាមក៏ស្រលាញ់ភ្លែត ដោយសារតែពណ៌និងរូបរាងដ៏ទាក់ទាញរបស់វា តែទាស់ត្រង់ថាវាឆាប់ ចាស់ជាងវ៉ាលីសសាច់ក្រណាត់បន្តិច។ មូលហេតុនោះព្រោះថានៅ ពេលអ្នកធ្វើដំណើរតាមយន្តហោះ បុគ្គលិកដែលទទួលបន្ទុកផ្នែកផ្ញើរឥវ៉ាន់នៅ ព្រលានយន្តហោះគាត់មិនមានពេលវេលា ថ្នាក់ថ្នមវ៉ាលីសរបស់យើងដូចយើងដែល ជាម្ចាស់នោះទេដោយសារគាត់ មានបន្ទុកមើលថែលើវ៉ាលីសច្រើនទៀត អញ្ចឹងហើយការលើក ដាក់ខ្លាំងៗនិងការប៉ះទង្គិចធ្វើអោយវ៉ាលីសប្រភេទជ័រស្វិតងាយឆ្កូត។ តែសំរាប់វ៉ាលីសប្រភេទសាច់ ក្រណាត់វិញអ្នកមិនចាំបាច់ខ្វល់ខ្វាយពីការលើកបោះខ្លាំងៗ ព្រោះថាវាមិនចេះឆ្កូតដូចវ៉ាលីស ប្រភេទជ័រស្វិតឡើយ។ តែយ៉ាងណាក៏គុណវិប្បត្តិមួយ របស់វាធ្វើអោយអ្នក មិនសប្បាយចិត្តព្រោះវាងាយប្រឡាក់និងពិបាក ក្នុងការជូតសម្អាតធ្វើអោយមានស្នាមជាប់។ តែចំពោះការប្រឡាក់តិចតួចអ្នក គ្រាន់តែយកក្រដាស់សើមមក ជូតពីលើវាក៏លែងជាបញ្ហាហើយ។

ចំពោះអ្នកពេញចិត្តនឹងវ៉ាលីសប្រភេទជ័រស្វិតខ្ញុំសូមណែនាំជំរើសដែលស័ក្កសមជាមួយនិង តំលៃសមរម្យដូចជា American Tourister Vivolite Spinner, American Tourister Crosswave Spinner, American Tourister Bon Air Spinner. គុណសម្បត្តិនៃទំងន់របស់វ៉ាលីស ការធ្វើដំណើររបស់ខ្ញុំតែងតែមានកំណត់នៃការចំណាយ ដូច្នេះខ្ញុំជ្រើសរើសយកសេវាហោះហើររបស់ក្រុមហ៊ុន Jetstar និង Air Asia។ តំលៃសេវាកម្មហោះហើរដែលទាបល្មមតែងមានការកំណត់ចំនួនទំងន់សម្ភារះដែលត្រូវយកជាប់ខ្លួន ដែលការកំណត់នោះត្រឹមតែ៧ទៅ១០គីឡូតែប៉ុណ្ណោះ ហើយបើចង់យកសម្ភារះទៅតាមលើសទំងន់នោះយើងត្រូវទិញចំនួនគីឡូបន្ថែម ដូចជា១៥គីឡូ ២០គីឡូ ២៥គីឡូ រឺ៣០គីឡូទៅតាមតំរូវការបស់យើង។ ដូច្នេះហើយវាក៏សំខាន់ណាស់ដែរក្នុងការជ្រើសរើសវ៉ាលីស ព្រោះថាវ៉ាលីសខ្លះដែលមានតំលៃថោកហើយស្អាតតែខ្វះការសន្សំសំចៃទំងន់ គ្រាន់តែទំនង់ដើមរបស់វ៉ាលីសស្ទើរតែស្មើរពាក់កណ្តាលនៃទំងន់ដែលបានកំណត់ទៅហើយ ដូច្នេះការប្រើវ៉ាលីស ដែលមានទំងន់ធ្ងន់ធ្វើអោយអ្នកតែងជួបនឹងផលលំបាក នៃការទិញបន្ថែមនូវចំនួន គីឡូដើម្បីដាក់សម្ភារះប្រើប្រាស់អោយបានគ្រប់គ្រាន់។ នាងខ្ញុំសូមណែនាំអ្នកមកប្រើការចំណាយតែម្តងទៅលើវ៉ាលីសដែលមានទំងន់ស្រាល អ្នកនឹងមិនឈឺក្បាលក្នុងការទិញចំនួន គីឡូបន្ថែមរាល់ការធ្វើដំណើររបស់អ្នកទៀតទេ។ ម៉ាកមួយចំនួនដែលមាន ផលិតវ៉ាលីសដែលមានសោភ័ណភាពស្អាត និងទំងន់ក៏ស្រាល ដូចជា Victorinox Spectra range និង Samsonite Lite Shock Spinner range។ វ៉ាលីសដែលប្រើសោរលេខសម្ងាត់ និងកង់ល្អ អ្នកគួរតែជ្រើសរើសយក វ៉ាលីសដែលប្រើសោរជា លេខសម្ងាត់ជាជាងប្រើវ៉ាលីស ដែលប្រើកូនសោរចាក់ពីក្រៅ ព្រោះការប្រើលេខសម្ងាត់ មានសុវតិ្ថភាព ជាងការប្រើសោរចាក់។ ពពួកវ៉ាលីស ដែលប្រើលេខសម្ងាត់នោះគឺទាល់តែជាប្រភេទ TSA Lock ដែលឈ្មោះពេញរបស់វានោះគឺ Travel Sentry Approved Lock ដែលទទួលស្គាល់ទូទាំងពិភពលោកពីគុណភាពរបស់វា។ វ៉ាលីសដែលមានតំលៃ ថ្លៃតែងតែមានTSA Lock ហើយវារក្សារសុវិត្ថភាពបំផុត ដល់សម្ភារៈ នៅក្នុងវ៉ាលីសរបស់អ្នក គ្មានការអនុញ្ញាតពីអ្នក អ្នកដទៃមិនអាច ប្រើលេខសម្ងាត់របស់អ្នក ដើម្បីបើកវ៉ាលីសរបស់អ្នកហើយក៏មិនអាចប្រើឧបករណ៍រ អ្វីមកឆ្កឹះសោរវ៉ាលីសរបស់អ្នកបានឡើយ។ យ៉ាងណាមិញពពួកវ៉ាលីស ដែលមានតំលៃថោកមួយចំនួន ក៏មានប្រើសោរជាលេខសម្ងាត់ដូចគ្នាដែរ តែវាមិនមែនជាប្រភេទTSA Lockនោះទេ ហើយវាក៏មិនអាចរក្សារសុវត្ថិភាពសម្ភារះក្នុងវ៉ាលីសរបស់អ្នក ដូចវ៉ាលីសដែលមាន TSA Lockបានដែរ។ បន្ទាប់ពីសោរ កង់វ៉ាលីសគឺជាផ្នែកសំខាន់មួយ ដូច្នេះត្រូវជ្រើសរើសវ៉ាលីសដែលមានកង់ល្អ។

កង់វ៉ាលីសល្អត្រូវមានភាពធន់អាចទ្រទ្រង់ទំងន់សម្ភារៈ ដែលផ្ទុកក្នុងវ៉ាលីសហើយមិនមានសម្លេងរំខាន។ ស្រម៉ៃថាបើអ្នកកំពុងដើរ អូសវ៉ាលីសរបស់អ្នកនៅក្នុងព្រលានយន្តហោះ រឺទៅអូតែល ហើយកង់វ៉ាលីសរបស់ អ្នកស្រាប់តែបាក់ រឺមានសម្លេងថ្លង់គួរអោយរំខាន អ្នកនឹងមិនមានទំនុងចិត្ត ក្នុងការអូសវ៉ាលីសនោះរួម ដំណើរជាមួយអ្នកទៀតទេ តែបើសិនជាកង់វ៉ាលីសរបស់ អ្នកជាកង់ដែលមានប្រភេទធន់ មិនមានសម្លេងរំខាននោះ វាក៏អាចបង្កើនទំនុកចិត្តមួយ ដល់អ្នកថែមទៀត លើសពីនេះទៀតកង់វ៉ាលីស ដែលបង្វិលល្អវាជួយសំរួល ទំងន់វ៉ាលីសរបស់អ្នកមិនអោយអ្នកទទួលអារម្មណ៍ថា ពិបាកក្នុងការអូសវា។ ការណែនាំរបស់ខ្ញុំក្នុង ការជ្រើសរើសវ៉ាលីស ដែលមានសោរប្រភេទTSA Lock និងកង់ដែលធន់នឹកទំងន់អ្នកគួរចាប់អារម្មណ៍លើវ៉ាលីសម៉ាក Samsonite និង Vicotrinox ព្រោះវ៉ាលីសទាំងពីរម៉ាកនេះត្រូវបានផលិតឡើងផ្តោត លើគុណភាពរបស់កង់និង សោរប្រភេទTSA Lockនេះ។

ជាចុងក្រោយនេះនាងខ្ញុំសូមអរគុណសំរាប់ការអាន ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលបានគំនិតថ្មីៗ ក្នុងការជ្រើសរើសវ៉ាលីស។ ត្រូវចាំថារាល់ការធ្វើដំណើរ របស់អ្នកក្រៅពីសៀវភៅឆ្លងដែន និងសំបុត្រយន្តហោះ វ៉ាលីសក៏ជាវត្ថុសំខាន់មួយដែរ។ អញ្ចឹងហើយការជ្រើសរើសវ៉ាលីស គឺសំខាន់ណាស់ ហើយបើសិនជាលោក អ្នកចង់បានវ៉ាលីសដែលមានគុណភាពល្អ និងស្លាកយីហោពិត ប្រាកដអ្នកអាចទៅ រកទិញបាននៅហាង Central Mall- Phnom Penh, ដែលមានទីតាំងនៅ កាច់ជ្រុងខាងលិចផ្សារធំថ្មី។ ទំនិញមួយចំនួននៅហាង Central Mall- Phnom Penh មានផ្តល់ជូនពិសេសនូវសេវាធានារ៉ាប់រងទូទាំងពិភពលោកផងដែរ។ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០ រឺ ហ្វេសប៊ុក Central Mall- Phnom Penh www.facebook.com/centralmallphnompenh  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]