បុរសម្នាក់ដែលគេបានអះអាងថា ជាសេដ្ឋីម្នាក់ដែលមានប្រាក់កាសយ៉ាងច្រើន បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយដ៏រន្ធត់កាលពីពេលថ្មីៗ នេះដែលបានបណ្តាលអោយ អ្នករួមដំណើរជាមួយគាត់ម្នាក់ទៀតរងរបួសផងដែរ ចំនែកឯរថយន្តទំនើបរបស់គាត់វិញ ត្រូវបានខ្ទេចខ្ទីយ៉ាងដំណំ។

ដោយយោងទៅតាមគេហៈទំព័រ dailymail របស់ប្រទេសអង់គ្លេស ចុះផ្សាយកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១២ បានអោយដឹងថា លោក William Baranos អាយុជាង ៥០ ឆ្នាំ ដែលជាសេដ្ឋីនៅឯប្រទេសអីតាលី បានបាត់បង់ជីវិត បន្ទាប់ពីគាត់បានបើករថយន្តទំនើប តំលៃ ៥ សែនផោន (ប្រហែល ៧៨៥ ៤៥០ ដុល្លាអាមេរិច) ក្នុងល្បឿន ដល់ទៅ ៣២១ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ គួរបញ្ជាក់ផងដែរថា សាកសពរបស់គាត់ត្រូវបានរកឃើញនៅចំងាយ ប្រហែល ៣ ម៉ែត្រពីកន្លែងកើតហេតុ ដូច្នេះហើយ ប៉ូលិសបានសន្និដ្ឋានថា គាត់មិនបានពាក់ខ្សែក្រវ៉ាត់នោះទេ រីឯ អ្នករួមដំណើរជាមួយគាត់ ត្រូវបានគេបញ្ចូននៅកាន់មន្ទីរពេទ្យ។

- រថយន្តទំនើបរបស់ជនរងគ្រោះ ៖

- ភរិយារបស់ជនរងគ្រោះ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]